EX-M បំផ្លាញបាក់តេរីអាក្រក់លើទ្រុងសត្វបណ្ដេញសត្វល្អិត លើដំណាំ
យើងយកមេ EX-M បំលែងជាអាវុធពីរប្រភេទ ដែលត្រូវការចាំបាច់ប្រើប្រាស់រៀងរាល់ថ្ងៃនោះ គឺ
យើងយកមេ EX-M បំលែងជាអាវុធពីរប្រភេទ ដែលត្រូវការចាំបាច់ប្រើប្រាស់រៀងរាល់ថ្ងៃនោះ គឺ
- បំផ្លាញបាក់តេរីអាក្រក់លើទ្រុងសត្វនៅតាមទ្រុងមាន់ ទា ជ្រូក ដែលកើតចេញពីភាពកខ្វក់ ក្នុងទ្រុង
- បណ្តេញសត្វល្អិត ស៊ីបំផ្លាញដំណាំ ដូចជា ស្រូវ សណ្តែក ពោត ….. ៘ យើងនឹងបង្កើតបណ្តេញសត្វល្អិតចង្រៃ (បាក់តេរីអាក្រក់) តាមទ្រុង មាន់ ទា ជ្រូក និងកន្លែងក្លិនស្អុយ
ក- អាវុធបំផ្លាញបាក់តេរីអាក្រក់លើទ្រុងសត្វ
១- ការត្រៀមសំភារៈ
- ធុងស្អាតចំណុះ ៤០លីត្រ ដែលមានគំរបបិទជិត ចំនួន១ ។
- ធុងស្ពេតត្រូលាងស្អាត ចំនួន១ ។
- ត្បាល់បុករុក្ខជាតិ ចំនួន១ ។
២- តារាងធាតុផ្សំ
០១
| មេ EX-M (មេ អ៊ី អ៊ិក្ស អិម) | ១ លីត្រ |
០២
| កាកស្ករ | ១ លីត្រ |
០៣
| ស្រាស (កំរិតខ្លាំងក្លា ៤០ដឺក្រេ) | ១.៥ លីត្រ |
០៤
| ទឹកខ្មេះ (កំរិតជូរ ៥ភាគរយ) | ១ លីត្រ |
០៥
| ទឹកស្អាត | ៥ លីត្រ |
៣- វិធីធ្វើ
យកធុងស្ពែត្រូចាក់ទឹកស្អាតចំណុះ ១០លីត្រ លាយស្រាស ១.៥លីត្រ លាយទឹកខ្មេះ ១លីត្រ និងកាកស្ករ ១លីត្រច្របល់កូរគ្នាអោយសព្វល្អ ។ បន្ទាប់មកចាក់ EX-M ១លីត្រ និងកូរ ម្តងទៀតហើយទឹកល្បាយទាំងនេះចាក់ចូលក្នុងធុងចំណុះ ៤០លីត្រ និងមួលគំរបធុងអោយជិតល្អរហូតដល់ខ្យល់ចូលលែងបាន ។ ផ្អាប់ទុករយៈពេល ៧ទៅ ១៥ថ្ងៃជាការសម្រេចបានជី បណ្តេញសត្វល្អិត ។
៤- វិធីបំផ្លាញបាក់តេរីអាក្រក់លើទ្រុងសត្វ
- យក EX-M បំផ្លាញបាក់តេរីអាក្រក់ ១លីត្រ លាយជាមួយទឹកស្អាត ៥០លីត្របាញ់លើទ្រុងសត្វ សំរាប់អាទិត្យដំបូង (ទឹកស្អាត ១លីត្រ លាយបណ្តេញសត្វល្អិត ២០សេសេ) បាញ់អោយសព្វជុំវិញបរិវេណទ្រុងសត្វ ។
- យក EX-M បំផ្លាញបាក់តេរីអាក្រក់ ១លីត្រ លាយជាមួយទឹកស្អាត ១០០លីត្របាញ់លើទ្រុងសត្វ សំរាប់អាទិត្យបន្ទាប់(ទឹកស្អាត ១លីត្រ លាយបណ្តេញសត្វល្អិត ១០សេសេ) បាញឲ្យសព្វជុំវិញបរិវេណទ្រុងសត្វ ។
- អាទិត្យទី៣ យើងយកបំផ្លាយបាក់តេរីអាក្រក់ ១លីត្រលាយជាមួយទឹកស្អាត ២៥០-៥០០លីត្រ បាញ់លើទ្រុងសត្វ ១អាទិត្យ ២ដងជាកំហិត ។
- ពេលសត្វឈឺ យើងអាចយកវាលាយផ្សំជាមួយមេ EX-M ដោយខ្នាតស្មើគ្នា បញ្ច្រកសត្វឈឺ ទៅតាមអាយុសត្វ តូច ធំ ។
- ចំពោះត្រីដែលមានចៃយើងយក EX-M បំផ្លាញបាក់តេរីអាក្រក់ ១លីត្រ លាយ EX-M បំបែកចំនួន ៣០លីត្រ ប្រើលើស្រះត្រី ១៦០០ម៉ែត្រការេ ។ ដើម្បីកំចាត់ចៃដែលតោងលើត្រី ជាហេតុបណ្តាលអោយត្រីស្លាប់ ។
ការប្រើបែបនេះ មានប្រសិទ្ធិភាពខ្ពស់បំផុត សំរាប់សំលាប់ពពួកបាក់តេរីបង្ករោគ និងចៃតោងលើខ្លួនត្រី។
ខ- បណ្តេញសត្វល្អិតលើដំណាំ
ក្រោយពីបានធ្វើបានសំរេច EX-M បំផ្លាញបាក់តេរីអាក្រក់ យើងត្រូវយកត្រាំជាមួយ រុក្ខជាតិកាចដូចតារាងខាងក្រោម:
០១ | វល្លិ៍បណ្តូលពេជ្រ (ចិញ្ច្រាំអោយម៉ត់) | ៣ គីឡូក្រាម |
០២ | ស្លឹកស្តៅ (ចិញ្ច្រាំអោយម៉ត់) | ៤ គីឡូក្រាម |
០៣ | ម្ទេសទុំ (ចិញ្ច្រាំអោយម៉ត់) | ១ គីឡូក្រាម |
០៤ | ខ្ទឹមក្រហម(ចិញ្ច្រាំអោយម៉ត់) | ០.៥ គីឡូក្រាម |
០៥ | ខ្ទឹមស រឺខ្ទឹមបារាំង (ចិញ្ច្រាំអោយម៉ត់) | ០.៥ គីឡូក្រាម |
០៦ | ម្តេង (ចិញ្ច្រាំអោយម៉ត់) | ០.៥ គីឡូក្រាម |
០៧ | ថ្នាំខ្លាំង រឺថ្នាំជក់ (ចិញ្ច្រាំអោយម៉ត់) | ០.៥ គីឡូក្រាម |
០៨ | រុក្ខជាតិកាច មានជាតិពុល ឈួល ល្វីងមួយចំនួន បើមាន (ស្លែង ក្តួច ក្បៀស ប្រង់…) | |
០៩ | EX-M បំផ្លាញបាក់តេរីអាក្រក់ | ១០ លីត្ |
ធាតុផ្សំក្នុងតារាង យើងត្រូវការចំលាស់ រឺប្តូរវាជាញឹកញាប់ ជៀសវាងបង្កការផ្ស៊ាំដល់សត្វល្អិតបំផ្លាញ។
វិធីធ្វើ :
ដូចការធ្វើជីបំប៉នដែរ ដាក់ក្នុងស្បៃការ៉ុង ផ្អាប់ទុក ១៥ថ្ងៃ ទើបសំរេចបាន បណ្តេញសត្វល្អិតលើដំណាំ។
វីធីប្រើ :
យកបណ្តេញសត្វល្អិតលើដំណាំ ១លីត្រ លាយទឹក ៥០០លីត្រ បាញ់លើដំណាំដែលសត្វល្អិតស៊ី (ក្រាសខ្មៅ សត្វល្អិតស្លាបទន់ និងរឹងមួយចំនួន)។ ការប្រើប្រាស់អាចប្រែប្រួលតាមកាលៈទេសៈ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
Labels:
កសិកម្ម