ជំងឺ​ CP (cerebral palsy) ​​ពិការភាព​អវយវៈបណ្ដាល​ឲ្យ​ដោយ​​បញ្ហាខួរក្បាល​




តើ​អ្វី​ខ្លះ​ជា​កត្តា​បណ្ដាល​និង​តើ​មាន​វិធី​បង្ការ​ឬព្យាបាល​បែប​ណា​​ខ្លះ? លោក​វេជ្ជបណ្ឌិត​ ជុំ ណាវុធ នឹង​បក​ស្រាយ​អំពី​បញ្ហា​សំខាន់​ៗ​ដើម្បី​បង្កើន​ការ​យល់​​ដឹង​អំពី​ជំងឺ CP ​។ លោក​ជា​គ្រូ​ពេទ្យ​ព្យាបាល​ជំងឺប្រសាទ​និង​ខួរ​ក្បាល​នូវ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត។ គួរ​ជំរាបថា កាលពី​សប្ដាហ៍​មុន​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ខែ​តុលា​ គឺជា​ទិវា​យល់​ដឹង​អំពី​ជំងឺ CP ។
Cerebral មានន័យ​ថា​ខួរក្បាល និង palsy មានន័យ​ថាភាព​ទន់​ខ្សោយ​ផ្នែក​សរសៃ​ប្រសាទ​ដែល​បញ្ជាចលនា​​ដោយ​ខួរក្បាល​​ទៅ ​លើ​អវយវៈ។ ជំងឺ​នេះ​មិន​មែន​ជាជំងឺ​តពូជឬ​ជំងឺឆ្លង​ទេ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​មានប្រសាសន៍​បញ្ហា​ជំងឺ​នេះ​កំពុង​តែ​យីយា​ពលរដ្ឋ​ ជា​ច្រើន​នាក់​ជា​ពិសេស​កុមារ​នៅ​កម្ពុជា។ សម្រាប់​ប្រទេស​អូស្រ្តាលី​មាន​មនុស្ស​ប្រមាណ​២ម៉ឺន​នាក់​រួច​ទៅ​ហើយ​បាន​​រងគ្រោះ​នឹង​ជំងឺ​នេះ។

ស្របពេល​គ្នា​នេះ​​​ប្រទេស​អូស្រ្តាលី​កំពុង​តែ​ជំរុញឲ្យ​មាន​​ការ​​យល់​ដឹង​ក្នុង​ចំណោម​​ប្រ​ជា​ពលរដ្ឋ​​​ថា ​អ្វីខ្លះ​​ទៅ​ជា​សុខភាព​ផ្លូវចិត្ត​និង​​សារៈប្រយោជន៍​នៃ​ការ​ស្វែង​រក​ជំនួយ​នៅ​ពេល​មាន​វិបត្តិ​ផ្លូវ​ចិត្ត។

មាន​សេវាកម្ម​ជា​ច្រើន​ដែល​កំពុង​​បម្រើ​ការ​ដោះស្រាយ​សុខ​ភាព​ផ្លូវ​ចិត្ត​ ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​ដែរ ដែល​ជួប​នឹង​​បញ្ហា​​វិបត្តិ​ផ្លូវចិត្ត​ ​មិន​ស្វែង​រក​ជំនួយ។ សប្ដាហ៍​នេះ​ចាប់​ពី​ថ្ងៃ​ទី​៦​ដល់ថ្ងៃ​ទី​១៣​​ខែ​តុលា ដើម្បី​បង្កើន​ការ​យល់​អំពី​បញ្ហាសុខភាព​ផ្លូវ​ចិត្ត​និង​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សេវាកម្ម​ទាំង​នោះ ដែល​អាច​ជួយ​ព្យាបាល​រហូត​ដល់​ការ​សង្គ្រោះ​អាយុ​ជីវិត​ក៏​មាន​ចំពោះ​មនុស្ស​ដែល​ចង់​បញ្ចប់​ជីវិតខ្លួនឯង។ រីឯពិភព​លោក​ទាំង​មូល​​នឹង​ប្រារព្ធ​ទិវា​សុខ​ភាព​​ផ្លូវ​ចិត្ត (World Mental Health Day) ថ្ងៃ​ទី​១០​តុលា​នេះ។​

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ​មាន​​មនុស្ស​៣​លាន​រង​​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្តុ។ ក្នុង​នោះ​មាន​ការ​រក​ឃើញ​ថា ក្នុង​ចំណោម​វេជ្ជបណ្ឌិត​១០​នាក់​មាន​ម្នាក់​ជួប​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​ដែល​ខ្លះ​រហូត​ចង់​សម្លាប់​ខ្លួន​ឯង។ ចំណែក​ឯ​និស្សិតវិញ​មាន​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ក៏​បាន​ជួប​នឹង​ស្ថានភាព​ដូចគ្នា​ដែរ។ ប៉ុន្តែ​មាន​សញ្ញា​វិជ្ជមាន​​មួយ​ ដោយ​សារ​​​ពួកគេ​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ស្វែង​រក​ជំនួយ​ពី​សេវាកម្មជំនាញ។ បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​រួម​បញ្ចូលទាំង​ការ​ពិបាក​ចិត្ត​ដោយ​រងសម្ពាធ​អ្វី​មួយ និង​ការ​ថប់​បារម្ភ​​ផង​ដែរ។

លោកបណ្ឌិត ឈឹម សុធារ៉ា ជា​ប្រធាន​នៃ​អង្គការ​ TPO ដែល​បម្រើ​សេវាកម្ម​សុខភាពផ្លូវ​ចិត្ត​នៅ​កម្ពុជា។ លោក​ក៏​បាន​មក​​សិក្សា​​នៅ​ក្រុង​មែលប៊ិន​នេះ​ដែរ។ លោក​មាន​​ប្រសាសន៍​​​​ថា ត្រូវ​ការ​អប់រំ​ឲ្យ​មាន​ច្រើន​ដល់​ប្រជាពលរដ្ឋ​ជា​ទូទៅ​ដើម្បី​ឲ្យ​​យល់​ដឹង​​អំពី​អ្វី​ខ្លះ​ទៅ​ដែលចាត់​ទុក​ថា​​ជា​បញ្ហា​សុខភាព​​​ផ្លូវ​ចិត្ត​​។ ក្រោយ​ពេល​ដែល​ពួក​​គាត់​អាច​​​ទទួល​ស្គាល់​ថាខ្លួន​ពិត​ជា​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នោះ ពួក​គាត់​នឹង​ស្វែង​រក​ជំនួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors