យោងតាមសារព័ត៌មានបារាំង អាអេហ្វប៉េ AFP ចុះផ្សាយនៅថ្ងៃអង្គារនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនធំៗចំនួនពីរ គឺក្រុមហ៊ុន Japon Airlines និង All Nippon Airway បានសំរេចចិត្តយល់ព្រមគោរពតាមបទបញ្ជារបស់អាជ្ញាធរចិន ទាក់ទងនឹងការហោះហើរក្នុងតំបន់ការពារដែនអាកាសរបស់ចិន។
តំបន់ការពារដែនអាកាសរបស់ចិននេះ បានចូលជាធរមានកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ។ ទោះជារដ្ឋាភិបាលជប៉ុនជំទាស់នឹងតំបន់ការពារដែនអាកាសចិនក្តី ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានសំរេចគោរពតាមបទបញ្ជាចិន ដើម្បីធានាសុវត្ថិភាពសន្តិសុខដល់អ្នកដំណើររបស់ខ្លួន។ទោះបីជាជប៉ុនជំទាស់ដាច់ខាតទៅនឹងតំបន់ការពារដែនអាកាសរបស់ចិន ដែលបានបង្កើតឡើង និងចូលជាធរមានកាលពីថ្ងៃសៅរ៍កន្លងទៅក្តី ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនធំៗពីរ គឺក្រុមហ៊ុន Japon Airlines និង All Nippon Airway ហៅកាត់ថា ANA អេ អិន អេ បានសំរេចចិត្តយល់ព្រមគោរពទៅតាមបទបញ្ជារបស់ចិន ទាក់ទងនឹងការហោះហើររបស់ខ្លួន នៅក្នុងតំបន់ការពារដែនអាកាសចិន។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានផ្តល់អាទិភាពសំខាន់ទៅលើសុវត្ថិភាពសន្តិសុខរបស់អ្នកដំណើររបស់ខ្លួន។
ក្រុមហ៊ុនអេអិនអេ ប្រាប់ថា បានសំរេចគោរពបទបញ្ជាចិន ស្របទៅតាមបទបញ្ជាអន្តរជាតិ។ រីឯក្រុមហ៊ុនជប៉ុនអ៊ែរឡាញវិញ ប្រាប់ថា នឹងប្រគល់ព័ត៌មានទាក់ទងផ្លូវហោះហើររបស់ខ្លួន នៅក្នុងតំបន់ការពារដែនអាកាសចិន ទៅអោយអាជ្ញាធរចិន។
ដោយឡែក នៅថ្ងៃអាទិត្យកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមួយទៀត ឈ្មោះ Peach Aviation ដែលជាសាខារបស់ក្រុមហ៊ុនអេអិនអេ ក៏បានប្រកាសថា នឹងគោរពតាមបទបញ្ជាចិនផងដែរ។
ខាងរដ្ឋាភិបាលជប៉ុនប្រាប់ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនទាំងនេះ មិនបានពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុនជាមុននោះទេ មុននឹងសំរេចគោរពទៅតាមបទបញ្ជារបស់អាជ្ញាធរចិន ទាក់ទងនឹងការហោះហើរក្នុងតំបន់ការពារដែនអាកាសចិននេះ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ ចិនបានប្រកាសបង្កើតតំបន់ការពារដែនអាកាស នៅសមុទ្រចិនខាងកើត។ តំបន់នេះលាតសន្ធឹងរហូតដល់ក្បែរដែនទឹកជប៉ុន និងកូរ៉េខាងត្បូង។ តំបន់នេះក៏រាប់បញ្ចូលតំបន់ប្រជុំកោះជម្លោះសេនកាគូ ដែលជាកោះជម្លោះរវាងចិន និងជប៉ុនផងដែរ។ ចិនកំណត់ថា រាល់យន្តហោះ ហោះចូលក្នុងតំបន់នេះ ត្រូវតែគោរពតាមវិធានរបស់អាជ្ញាធរចិន ពោលគឺត្រូវតែផ្តល់ព័ត៌មានដល់ចិន នូវផ្លូវហោះហើររបស់ខ្លួនជាមុន ហើយត្រូវប្រាប់ថា តើជាយន្តហោះកម្មសិទ្ធិរបស់ប្រទេសណាមួយ។ យន្តហោះដែលហោះចូលក្នុងតំបន់នេះ ក៏ត្រូវប្រកាន់ខ្ជាប់នូវប្រព័ន្ធវិទ្យុទំនាក់ទំនង ដើម្បីឆ្លើយតបអោយបានរហ័សសមស្របទៅនឹងការចាប់អត្តសញ្ញាណពីសំណាក់អាជ្ញាធរចិនផងដែរ៕