ការ​ចិញ្ចឹម​សត្វ-បង្កង​ក្នុង​ស្រះ



ដើម្បី​ចិញ្ចឹម​បង្កង​ដោយ​ជោគជ័យ ចាំ បាច់​ត្រូវ​យកចិត្ដទុកដាក់​លើក​ត្ដា​សំខាន់​៣ យ៉ាង គឺ ការ​រៀបចំ​ស្រះ ការ​គ្រប់គ្រង​គុណ ភាព​ទឹក និង​ការ​ផ្ដល់​ចំណី ។ រដូវ​កាល​ចិញ្ចឹម ៖ អាច​ចិញ្ចឹម​បាន​ពេញ​១ ឆ្នាំ អាស្រ័យ​ដោយ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ។ វិធីសាស្ដ្រ​ចិញ្ចឹម ៖ ការ​ចិញ្ចឹម​បង្កង​ក្នុង ស្រះ​មាន​៣​របៀប គឺ​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ តូច ឬ​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ ឧស្សាហកម្ម ។

-​ការ​ចិញ្ចឹម​ ទ្រង់ទ្រាយ​តូច ឬ​ជា​លក្ខណៈ គ្រួសារ ៖ ជា​របៀប​ចិញ្ចឹម​ដែល​មិន​ចំណាយ ទុន​ច្រើន​លើ​ការ​ទិញ​សំភារ​មក​ប្រើប្រាស់ ចំណី និង​មិន​ទាមទារ​បច្ចេកទេស​ខ្ពស់ ។ ទិន្ន ផល​អាច​ទទួល​បាន​ពី​២០០​ទៅ​៤០០​គីឡូ ក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​ពី​៦ ទៅ​៨​ខែ ។
-​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម ៖ ស្រះ​ត្រូវ មាន​លក្ខណៈ​សម​ស្រប​តាម​បច្ចេកទេស ទាម ទារ​ឱ្យ​មាន​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម និង ចំណាយ​ទុន​ច្រើន ដូច​ជា​ការ​ទិញ​ពូជ និង ចំណី ។ ទិន្នផល​អាច​ទទួល​បាន​ពី​៦០០​ទៅ ១.៥០០​គីឡូក្រាម ក្នុង​១​ហិ​កតា ក្នុង​១​រដូវ រយៈពេល​៦​ទៅ​៨​ខែ ។
-​ការ ​ចិញ្ចឹម​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា លក្ខណៈ​ឧស្សាហកម្ម ៖ ទាមទារ​ត្រូវ​ចំណាយ ទុន​ច្រើន​លើ​ការ​រៀបចំ​ស្រះ  ទិញ​កូន​បង្កង ពូជ​ចំណី ទិញ​សំភារ​ប្រើប្រាស់ ដូច​ជា​ម៉ាស៊ីន បូមទឹក ម៉ាស៊ីន​បង្កើន​អុក​ស៊ី​សែន​។​ល​។  ទីតាំង​ស្រះ​ចិញ្ចឹម​ទៀត​សោត​ត្រូវ​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស មាន​ផ្ទៃដី​ធំ​ទូលាយ និង​អនុវត្ដ​បច្ចេកទេស​ខ្ពស់ ។ ទិន្នផល​អាច​*​ទទួល​បាន​ពី​២.០០០​ទៅ​៤.០០០​គីឡូក្រាម ក្នុង​១​រដូវ រយៈពេល​ពី​៦​ទៅ​៨​ខែ ។
១-​ការ​រៀបចំ​ស្រះ​សំរាប់​ចិញ្ចឹម
១-១​ទីតាំង​ជីក​ស្រះ
- ​ស្រះ​គួរ​ជីក​នៅ​តំបន់​មាន​ប្រភព​ទឹក ពេញ​មួយ​ឆ្នាំ ជា​ប្រភេទ​ទឹកសាប ស្អាត​ល្អ គ្មាន​ជាតិពុល តំបន់​គ្មាន​ប្រើ​ថ្នាំ​កសិកម្ម និង គ្មាន​កាក​សំណល់​ពី​រោងចក្រ និង​អាច​ធ្វើការ ផ្លាស់​ប្ដូរ​ទឹកបាន​ដោយ​ងាយស្រួល ដោយ​ប្រើ ម៉ាស៊ីន​បូ​ប ឬ​អាច​បញ្ចូល​ទឹក​តាម​រយៈ​របប ទឹកជោរ​នាច ។ ហើយ​អាច​ជ្រើសរើស​ទីតាំង ចិញ្ចឹម​នៅ​តំបន់​ទឹកសាប ឬ​តំបន់​ទឹក​ភ្លាវ ដែល​មាន​កំហាប់​អំបិល​មិន​លើស​ពី​១០​ភាគ ពាន់ ។
-​ទីតាំង​ជីក​ស្រះ ជា​ប្រភេទ​ដី​ល្បាយ​ដីឥដ្ឋ ឬ​លាយ​ខ្សាច់​តិចតួច ដើម្បី​អាច​រក្សា​ទឹកបាន យូរ និង​គ្មាន​ជាតិ​ជូរ ។
- ​ទីតាំង​ស្រះ ត្រូវ​នៅ​ក្បែរផ្លូវ​គមនាគមន៍ និង​ត្រូវ​មាន​អគ្គិសនី​គ្រប់គ្រាន់ ជា​ពិសេស សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ ទ្រាយ​ធំ ។
១-២-​លក្ខណៈ​ស្រះ
- ​ស្រះ​ត្រូវ​មាន​រាង​ចតុកោណកែង​មាន ផ្ទៃក្រឡា​ចាប់ពី​១.០០០​ម៉ែត្រការ៉េ​ឡើង​ទៅ (​ឬ​អាច​មាន​ទំហំ​តូច​ជាង​នេះ​ក៏​បាន​ដែរ សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​តូច​) និង​មាន ជំរៅ​ទឹក​ពី​១.២​ទៅ​១.៥​ម៉ែត្រ ។ បាត​ស្រះ ត្រូវ​មាន​កំរិត​ជម្រាល​ទៅ​ជ្រុង​ម្ខាង ដើម្បី ងាយស្រួល​បញ្ចេញ​ទឹក​ចោល ។ នៅ​បាត ស្រះ​ត្រូវ​មាន​ជីក​ប្រឡាយ​សំរាប់​នាំ​ទឹក​ពី កន្លែង​បញ្ចូល​ទឹក​រហូត​ដល់​កន្លែង​បញ្ចេញ​ទឹក ចោល ។ ប្រឡាយ​គួរ​មាន​ទទឹង​ពី​២​ទៅ​៣ ម៉ែត្រ និង​ត្រូវ​មាន​ជំរៅ​ជ្រៅ​ជាង​បាត​ស្រះ​ពី ១០​ទៅ​១៥​សង្ទីម៉ែត្រ ។ បាត​ស្រះ ត្រូវ​មាន ភក់ ឬ​មមោក​តិច ។ ខ្នង​ភ្លឺស្រះ​ត្រូវ​មាន​ទំហំ យ៉ាងតិច​២​ម៉ែត្រ មាន​លក្ខណៈ​រឹង​មាំ​ល្អ គ្មាន រន្ធ​សត្វ​ផ្សេង​ៗ និង​មិន​ជ្រាប​ទឹក ។
- ​ស្រះ​ចិញ្ចឹម​នីមួយ​ៗ ត្រូវ​មាន​ប្រព័ន្ធ បញ្ចេញបញ្ចូល​ទឹក ។ បំពង់​បញ្ចេញ​ទឹក ចោល​ត្រូវ​នៅ​ផ្នែក​ទាប​បំផុត ហើយ​បំពង់ បញ្ចូល​ទឹក​ត្រូវ​នៅ​ផ្នែក​ខាង​ទី​ខ្ពស់ ។
១-៣-​គុណភាព​ទឹក
បង្កង ​ជា​ប្រភេទ​វា​រី​សត្វ​រស់​ក្នុង​មជ្ឈដ្ឋាន ទឹកសាប ប៉ុន្ដែ​វា​ក៏​អាច​រស់នៅ និង​ធំធាត់​បាន ក្នុង​តំបន់​ទឹក​ភ្លាវ ដែល​មាន​កំហាប់​អំបិល រហូត​ដល់​១០​ភាគ​ពាន់ ។ បង្កង​មាន​ចរិត​រស់ នៅ​ស្រទាប់​បាត ក្នុង​មជ្ឈដ្ឋាន​ទឹក​ស្អាត និង ត្រូវ​មាន​កត្ដា​គុណភាព​ទឹក​សំខាន់​ៗ​ផ្សេង ទៀត​ដូច​ខាងក្រោម ៖
-​សីតុណ្ហភាព ៖ សម​ស្រប​ពី​២២​ទៅ​៣២ អង្សា​សេ និង​ល្អ​បំផុត​ពី​២៦-៣០​អង្សា​សេ​។ បើសិនជា​សីតុណ្ហភាព​ទឹក​ក្រោម​១៦​អង្សា សេ ឬ​លើស​ពី​៤០​អង្សា​សេ ហើយ​កំរិត សីតុណ្ហភាព​ទឹក​នេះ​អូស​បន្លាយ​យូរថ្ងៃ​អាច ធ្វើ​ឱ្យ​បង្កង​ងាប់​បាន ។
- ​កំរិត ផះ ឬ​កំរិត​ជាតិ​ជូរ ៖ សម​ស្រប មាន​ពី​៧​ទៅ​៨ ។ បង្កង​មិន​អាច​រស់នៅ​ក្នុង​ម មជ្ឈដ្ឋាន​ទឹក​ដែល​មាន​កំរិត ផះ ឬ​កំរិត​ជាតិ ជូរ​ក្រោម​៥ បាន​ឡើយ ។
-​កំហាប់​អំបិល ៖ កំហាប់​អំបិល​សម​ស្រប សំរាប់​ការ​លូតលាស់​របស់​បង្កង​មិន​លើស​ពី​៥ ភាគ​ពាន់ ។ ជា​ធម្មតា​បង្កង​ក៏​អាច​ធន់ និង រស់នៅ​បាន​ក្នុង​ទឹក​ដែល​មាន​កំហាប់​អំបិល រហូត​ដល់​២០​ភាគ​ពាន់ ប៉ុន្ដែ​ត្រូវ​បង្កើន​កំរិត  កំហាប់​អំបិល​នេះ​ឡើង​សន្សឹម​ៗ បើ​មិន ដូច្នេះ​ទេ​អាច​ធ្វើ​ឱ្យ​បង្កង​ងាប់​បាន ។
-​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ ទឹក ៖ បង្កង​*​ចូល​ចិត្ដ​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​ផ្ទៃ​ទឹកធំ​ទូលាយ ដែល​មាន​កំរិត​អុកស៊ីហ្សែន​លើស​ពី​៥​មី​ល្លី ក្រាម ក្នុង​១​លី​ត្រ និង​កំរិត​អុកស៊ីហ្សែន​តិច បំផុត​របស់​ង​ង្ក​ង​គឺ​៣​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ ។ កំរិត​អុកស៊ីហ្សែន​នេះ គឺ​ខ្ពស់​ជាង​កំរិត​អុក​ស៊ី សែន​នៃ​ប្រភេទ​ត្រី​ទឹកសាប ស្ទើរតែ​ទាំងអស់ ដែល​មាន​តែ​២​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ប៉ុណ្ណោះ ។ បើ​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ទឹក ទាប​ជាង​១.៥​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ធ្វើ​ឱ្យ បង្កង​ងើប​ក្បាល​លើ​ផ្ទៃ​ទឹក និង​ក្រោម​១.២ មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ធ្វើ​ឱ្យ​បង្កង​ងាប់ ។
-​កំរិត​រឹង​នៃ​ទឹក 9​ជា​ជឿ​៣​ប ៖ ទឹក​មាន កំរិត​រឹង​ពី​៥០-១០០​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ គឺ សម​ស្រប​សំរាប់​បង្កង ។
- ​សារធាតុ​រ៉ែ (​លោហធាតុ​) ៖ បង្កង​មិន អាច​បន្ស៊ាំ​នឹង​សារធាតុ​រ៉ែ (​លោហធាតុ​) ទេ ជា​ពិសេស​គឺ​ជាតិ​ដែក ។ បរិមាណ​សារធាតុ​*​ដែក​មាន​០.១​ទៅ​០.២​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ​*​ទឹក ដែល​សម​ស្រប​សំរាប់​បង្កង បើ​លើស​ពី​៤*​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ នឹង​បង្ក​គ្រោះថ្នាក់​ដល់ បង្កង ។
១-៤-​សំភារ​ប្រើប្រាស់
អ្នក ​ចិញ្ចឹម​បង្កង​ត្រូវ​មាន​ម៉ាស៊ីនបូមទឹក សំរាប់​ផ្លាស់​ប្ដូរ​ទឹក​តាម​ពេលវេលា​កំណត់ ឬ សំរាប់​ប្ដូរ​ទឹក​នៅ​ពេល​ទឹកស្រះ​អន់​គុណភាព​។ ម៉ាស៊ីនបូមទឹក​គួរ​មាន​ទំហំ​ល្មម ដើម្បី​ងាយ ស្រួល​ចល័ត និង​ដឹក​ជញ្ជូន ។
១-៥-​ការ​រៀបចំ​ស្រះ
ការ ​រៀបចំ​ស្រះ ជា​កត្ដា​សំខាន់​ដែល​ត្រូវ យកចិត្ដទុកដាក់ ដើម្បី​បង្កើត​មជ្ឈដ្ឋាន​សម ស្រប​សំរាប់​ការ​លូតលាស់​របស់​បង្កង ។ ការ រៀបចំ​ស្រះ​មាន​របៀប​ដូច​ខាងក្រោម ៖
-​សំអាត​ស្មៅ កំទេចកំទី​ក្នុង​ស្រះ និង សំអាត​រុក្ខជាតិ​ដែល​មាននៅ​ជុំវិញ​ភ្លឺស្រះ។ បូម​ពង្រីង​ស្រះ​ចាប់​ត្រី​ល្អិត ត្រី​កាច (​ដូច​ជា ត្រី​រ៉ស់ ផ្ទក់ អណ្ដែង ក្រាញ់​។​ល​។​) និង​អន្ទង់ ពស់ កង្កែប​ចេញ។
-​ចំពោះ​ស្រះ​ចាស់​ត្រូវ​ ស្ដារ​ល្បាប់​ភក់​បាត ស្រះ​ចេញ ដើម្បី​បំបាត់​មេរោគ ឧស្ម័ន​ពុល ដោយ​រក្សា​ទុក​កំរាស់​ល្បាប់​ភក់​ពី​១០​ទៅ​១៥ សង្ទីម៉ែត្រ ។
-​ត្រូវ​ ជួសជុល​ភ្លឺស្រះ​ឱ្យ​បាន​មាំ​ល្អ លប់​រន្ធ ឬ​ប្រហោង​ផ្សេង​ៗ​នៅ​តាម​ភ្លឺស្រះ ។ ភ្លឺស្រះ ត្រូវ​មានកំ​ពស់​ខ្ពស់​ជាង​ទឹកស្រះ​យ៉ាងតិច​០.៥ ម៉ែត្រ ។
-​ក្រោយ​ពី​ ស្ដារ​ល្បាប់​ភក់​រួច ត្រូវ​ហាល ស្រះ​ពី​២​ទៅ​៧​ថ្ងៃ ដើម្បី​បំ​ភាយ​ឧស្ម័ន​ពុល ផ្សេង​ៗ ដូច​ជា​អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ 9​ះ​២​្សប អា​ម៉ូ ញ៉ាក់ 9​ណះ​៣​ប មេតាន 9​ជះ​៤​ប​…​ចេញពី​ស្រះ ។ បើ​ស្រះ​មាន​ជាតិ​ជូរ​មិន​គួរ​ហាលថ្ងៃ​យូរ​ពេក ទេ ។
-​ការ​បាច​កំបោរ​ បាត​ស្រះ ៖ ប្រើ​កំបោរ​ស បាច​ឱ្យ​សព្វ​បាត​ស្រះ ដើម្បី​សំលាប់​មេរោគ និង​កែ​លំអ​កំរិត ផះ ឬ​កំរិត​ជាតិ​ជូរ​នៃ​ទឹក ។ ចំពោះ​ស្រះ​ថ្មី ត្រូវ​បាច​កំបោរ​ក្នុង​បរិមាណ​ពី​៣ ទៅ​៥​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ និង ចំពោះ​ស្រះ​ចាស់​គួរ​ប្រើ​កំបោរ​ក្នុង​បរិមាណ​ពី ៧​ទៅ​១០​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ។
-​ការ​ដាក់​ជី ៖ ក្រោយ​ពេល​រៀបចំ​ស្រះ​រួច ត្រូវ​ដាក់​ជី​ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​។ ប្រភេទ​ជី​ដែល​ល្អ គឺ​ជី​លាមក​សត្វ​មាន់ ទា និង​ជ្រូក ។​ល​។ ក្នុង​បរិមាណ​ពី​២៥​ទៅ​៣០ គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ។ បើសិនជា គ្មាន​ជី​លាមក​សត្វ យើង​ក៏​អាច​ប្រើ​ជីគីមី ណ​ភ​គ ក្នុង​បរិមាណ​ពី​២​ទៅ​៤​ក្រាម ក្នុង​១ ម៉ែត្រគូប ដោយ​ត្រូវ​ត្រាំ​ជី​ក្នុង​ទឹក​ឱ្យ​រលាយ គ្រាប់​អស់​សិន រួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ ។
-​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ ៖ ក្រោយ​ពេល ដាក់​ជី​រួច​បាន​១​ថ្ងៃ យើង​ត្រូវ​បញ្ចូល​ទឹក​ក្នុង ស្រះ​ឱ្យ​បាន​ពី​៣០​ទៅ​៤០​សង្ទីម៉ែត្រ​។ ក្រោយ  ពី​បាច​ជី​រួច រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ រុក្ខជាតិ ប្លង់តុង​បាន​កើត​មាន​ដែល​ធ្វើ​ឱ្យ​ទឹកស្រះ​មាន ពណ៌​បៃតងខ្ចី រួច​យើង​ត្រូវ​បញ្ចូល​ទឹក​បំពេញ ស្រះ ។
ចំណាំ ៖ ពេល​បញ្ចូល​ទឹក​ក្នុង​ស្រះ ត្រូវ ច្រោះ​នឹង​ស្បៃ​ក្រឡា​ល្អិត​ទំហំ​០.៥​មី​ល្លី​ម៉ែត្រ ដើម្បី​ការពារ​ត្រី​ល្អិត កំពឹស និង​សត្វ​ចង្រៃ ផ្សេង​ៗ​ចូល​ក្នុង​ស្រះ​ដែល​បាន​រៀបចំ​ហើយ ។
-​ត្រូវ​រៀបចំ​មែកឈើ ឬ​ឫស្សី​ដោយ​ចង ជា​បាច់​ដាក់​នៅ​បាត​ស្រះ​សំរាប់​ជា​ជំរក​នៅ ពេល​បង្កង​សក ។ ម្យ៉ាងទៀត យើង​អាច ដាក់​បន្ថែម​រុក្ខជាតិ​ទឹក​ដូច​ជា ចក ត្រកួន ដើម្បី​ជា​ចំណី​បន្ថែម និង​ជា​ជំរក​សំរាប់​បង្កង​។ បន្ទាប់​មក​ត្រូវ​ត្រៀមលក្ខណៈ​លែង​កូន​បង្កង ពូជ​ក្នុង​ស្រះ ដែល​បាន​រៀបចំ​ហើយ​នោះ ។
២-​ការ​ជ្រើសរើស​កូន​បង្កង​ពូជ និង របៀប​លែង
២-១-​ការ​ជ្រើសរើស​កូន​បង្កង​ពូជ
ដើម្បី​ចិញ្ចឹម​បង្កង​ឱ្យ​ទទួល​បាន​គុណភាព ល្អ យើង​ត្រូវ​យកចិត្ដទុកដាក់​ចំណុច​សំខាន់​ៗ ដូច​ខាងក្រោម ៖
- ​គួរ​ទិញ​កូន​បង្កង​ពូជ​ពី​កសិដ្ឋាន​ផលិត​ពូជ ដែល​មាន​ទំនុកចិត្ដ និង​មាន​លិខិតបញ្ជាក់​អំពី គុណភាព ។ បើសិន​មាន​លទ្ធភាព​យើង​គួរ ជ្រើសរើស​យក តែ​កូន​បង្កង​ពូជ​ឈ្មោល​សុទ្ធ សំរាប់​ដាក់​ចិញ្ចឹម ពីព្រោះ​វា​លូតលាស់លឿន ។
-​ម្យ៉ាងទៀត ត្រូវ​ជ្រើសរើស​កូន​បង្កង ពូជ​ដាក់​ចិញ្ចឹម​ឱ្យ​មាន​ប្រវែង​ចាប់ពី​៣​ស​ង្ទី ម៉ែត្រ​ឡើង​ទៅ ដែល​មាន​ទំហំ​ប៉ុនគ្នា មាន សុខភាព​ល្អ គ្មាន​របួស​ស្នាម និង​មាន​ពុកមាត់ ជើង និង​តង្កៀប​គ្រប់គ្រាន់ ។
លក្ខណៈ​សំគាល់​កូន​បង្កង​មាន​សុខភាពល្អ ៖
- ​ជា​ទូទៅ គឺ​ពុកមាត់​របស់​វា​ជា​និច្ចកាល មាន​លក្ខណៈ​ស្របគ្នា ។ បើសិនជា​ពុកមាត់ របស់​វា​មាន​រាង​ជា​អក្សរ​វ៉េ 9​្វ​ប បញ្ជាក់​ថា កូន​បង្កង​មាន​សុខភាព​ខ្សោយ ។
-​មាន​សកម្មភាព​ហែល​រហ័សរហួន ។ នៅ​ពេល​ផ្ដាច់​ចរន្ដ​ខ្យល់​អុកស៊ីហ្សែន កូន​*​បង្កង​មាន​សុខភាព​ល្អ តែងតែ​ឡើង​មក​ផ្នែក​*​ខាងលើ​នៃ​ផ្ទៃ​ទឹក ។
-​ម្យ៉ាងទៀត កូន​បង្កង​មាន​សុខភាព​ល្អ គឺ គេ​សំគាល់​នៅ​លើ​ដងខ្លួន​របស់​វា មាន​ពណ៌ ខៀវ​ថ្លា ។ ចំពោះ​កូន​បង្កង​មាន​ជំងឺ គឺ​ដងខ្លួន របស់​វា​មាន​ពណ៌​ស​ស្រអាប់ ហើយ​គំរប​*​កំផ្លៀង​របស់​វា​មាន​ពណ៌​ខ្មៅ ។
២-២-​របៀប​លែង​កូន​បង្កង​ដាក់​ចិញ្ចឹម
- ​មុន​ពេល​លែង​កូន​បង្កង ត្រូវ​ធ្វើការត្រួត​ពិ​​និត្យ​គុណភាព​ទឹកស្រះ​ជា​មុន​សិន ។ បើសិនជា​ទឹកស្រះ​មាន​លក្ខណៈ​ល្អ ក្រោយពេល​ស្រះ​បាន​រៀបចំ​ហើយ គឺ​យើង​អាច​លែងកូន​បង្កង​ចូល​ស្រះ​បាន ។
-​ក្នុង​ករណី​ដែល​កូន​បង្កង​ ពូជ​ដឹក​ជញ្ជូន ដោយ​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក និង​មាន​បញ្ចូលខ្យល់​អុកស៊ីហ្សែន ។ មុន​នឹង​លែង​កូន​បង្កង​​ចូល​ក្នុង​ស្រះ យើង​ត្រូវ​ត្រាំ​ថង់​កូន​បង្កង​ក្នុង​​ទឹកស្រះ​រយៈពេល​ពី​១០​ទៅ​១៥​នាទី​ជា​ មុន​​សិន ដើម្បី​ឱ្យ​សីតុណ្ហភាព​ទឹក​ក្នុង​ថង់​បន្ស៊ាំ​នឹងសីតុណ្ហភាព​ទឹក​ក្នុង​ស្រះ ។ បន្ទាប់​មក ទើ យើង​ចាប់ផ្ដើម​បើក​មាត់​ថង់​ឱ្យ​កូន​បង្កង ហែល​ចេញ​តាម​សំរួល ។ គេ​ត្រូវ​លែង​កូន​​បង្កង​ចំងាយ​ប្រហែល​២​ម៉ែត្រ​ពី​មាត់​ស្រះ ដើម្បី​ចៀសវាង​កុំឱ្យ​វា​លោត​ឡើង​លើ​មាត់ ស្រះ ។ ត្រូវ​លែង​កូន​បង្កង​នៅ​ពេល​អាកាស ធាតុ​ត្រជាក់ ជា​ពិសេស​គឺ​នៅ​ពេល​ព្រឹក ។
-​ដង់ស៊ីតេ​ដាក់​ចិញ្ចឹម ៖ សំរាប់​ការ​ចិញ្ចឹម ជា​លក្ខណៈ​គ្រួសារ ដង់ស៊ីតេ​កូន​បង្កង​ដាក់ ចិញ្ចឹម​មាន​ពី​៣​ទៅ​៥​ក្បាល ក្នុង​១​ម៉ែត្រ
កា ​រ៉េ ។ សំរាប់​ការ​ចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​មាន​ពី​៥​ទៅ​៧ ក្បាល​ក្នុង​១​ម៉ែត្រការ៉េ និង​សំរាប់​ការ​ចិញ្ចឹម ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ​ឧស្សាហ កម្ម​បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​គឺ​ពី​១២​ទៅ ១៥​ក្បាល ក្នុង​១​ម៉ែត្រការ៉េ​ទឹកស្រះ ។ (នៅមានត)
បច្ចេកទេស​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ (ត)
ការ​ចិញ្ចឹម​ចំរុះ​ជាមួយ​ត្រី ៖
-​យើង​អាច​ចិញ្ចឹម​បង្កង​ជាមួយ​ប្រភេទ ត្រី​ផ្សេង​ៗ​បាន ដើម្បី​ប្រើប្រាស់​ឱ្យ​អស់​នូវ ចំណី​ដែល​មាន​ក្នុង​ស្រះ និង​ដើម្បី​ជួយ​កែ​លំអ គុណភាព​ទឹកស្រះ ។ ការ​ចិញ្ចឹម​ចំរុះ​នេះ យើង​អាច​ដាក់​ត្រី​ចិញ្ចឹម​បាន​តែ​ក្នុង​ស្រះ ចិញ្ចឹម​បង្កង ដែល​ចិញ្ចឹម​ជា​ទ្រង់ទ្រាយ​តូច និង​មធ្យម​ប៉ុណ្ណោះ ។
-​សំរាប់​ប្រភេទ​ត្រី​ដាក់​ចិញ្ចឹម​ចំរុះ​ជាមួយ បង្កង គឺជា​ប្រភេទ​ត្រី​ដែល​រស់នៅ​ស្រទាប់​លើ និង​ស្រទាប់​កណ្ដាល និង​ជា​ប្រភេទ​ត្រី​ដែល មិន​ប្រជែង​ចំណី​ជាមួយ​បង្កង ដូច​ជា ប្រភេទ ត្រី​កាប​ស កាប​ក្បាល​ធំ កាប​ស៊ី​ស្មៅ និង​ត្រី ឆ្ពិន​ជាដើម ។
-​ដង់ស៊ីតេ​ត្រី​ដាក់​ចិញ្ចឹម គឺ​១​ក្បាល​ក្នុង​៥ ទៅ​១០​ម៉ែត្រការ៉េ នៃ​ផ្ទៃ​ទឹកស្រះ ។
៣-​ចំណី និង​របៀប​ផ្ដល់​ចំណី
ត្រូវ​ផ្ដល់​ចំណី​គ្រប់​ល្មម ចៀសវាង​ផ្ដល់ ចំណី​លើស ពីព្រោះ​ចំណី​ដែល​នៅ​សល់​ច្រើន ក្នុង​ស្រះ អាច​បំ​លែង​ជា​ធាតុ​ពុល​បង្ក​ឱ្យ​កើត​*​មាន​រុក្ខជាតិ​ប្លង់តុង​ច្រើន ធ្វើ​ឱ្យ​បង្កង​ពិបាក​*​សក និង​លូតលាស់​មិនល្អ ។ ដូចនេះ​ការ​*​ផ្ដល់​ចំណី​ខ្វះ​បន្ដិច​ប្រសើរ​ជាង​ការ​ផ្ដល់​ចំណី​​លើស ។
៣-១-​ចំណី
ដើម្បី​ឱ្យ​បង្កង​សក និង​មានការ​លូតលាស់ ល្អ ចំណី​ត្រូវ​មាន​សារធាតុ​បំប៉ន​សំខាន់​ៗ​ដូ​​ច ជា ប្រូតេអ៊ីន​ពី​៣០​ទៅ​៣៥​ភាគរយ លីពីត​៣ ទៅ​៥​ភាគរយ កាល់ស្យូម​២​ទៅ​៣​ភាគរយ ផូ​ស្វរ​១​ទៅ​១.៥​ភាគរយ និង​សែលុយឡូស​ពី ៣​ទៅ​៥​ភាគរយ ។ យើង​អាច​ប្រើ​ចំណី​គ្រាប់ ចំណី​កែ​ច្នៃ និង​ចំណី​ស្រស់ ដែល​មាន​សារធាតុ ដូច​ខាងលើ ។ ចំពោះ​ចំណី​គ្រាប់​មាន​បរិមាណ សារធាតុ​បំប៉ន​មិន​ប្រែប្រួល និង​ងាយស្រួល ប្រើប្រាស់ ប៉ុន្ដែ​មាន​តំលៃ​ខ្ពស់ ។ រីឯ​ចំណី​កែ ច្នៃ និង​ចំណី​ស្រស់​មាន​តម្លៃ​ថោក​ជាង​ចំណី គ្រាប់ ព្រោះ​យើង​អាច​រកបាន​នៅ​តាម​មូល ដ្ឋា​ន តែ​ប្រភេទ​ចំណី​នេះ​មាន​បរិមាណ​សារ ធាតុ​បំប៉ន​ប្រែប្រួល ដែល​ធ្វើ​ឱ្យ​យើង​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ផ្ដល់​ចំណី ។ ការ​ផ្សំ​​ចំណី​អាស្រ័យ​លើ​វត្ថុធាតុដើម ដែល​មាននៅ​​តាម​មូលដ្ឋាន និង​មាន​រូបមន្ដ​ផ្សំ​ចំណី​ផ្សេង​ៗ​គ្នា ប៉ុន្ដែ​ចាំបាច់​ត្រូវ​ធានា​ឱ្យ​មាននូវ​បរិមាណ​សារធាតុ​បំប៉ន​សំខាន់​ៗ​ ដូច​ជា ម្សៅ​គ្រាប់​ធ​ញ​ជាតិ​៦៥​ភាគរយ ម្សៅ​ត្រី​២៥​ភាគរយ និង​​ប្រភេទ​សារធាតុ​ផ្សេង​ៗ​ទៀត​ចំនួន​១០​ភាគ​​រយ ។ បន្ទាប់​មក យើង​អាច​កែ​ច្នៃ​តាម​រូប​​មន្ដ​ដូច​ខាងក្រោម ៖
-​ម្សៅសណ្ដែក​សៀង ៖ ២០%
-​កន្ទក់ ៖ ៣៥%
-​ម្សៅ​មី ៖ ១០%
-​ម្សៅ​ត្រី ៖ ២៥%
-​ម្សៅ​ឆ្អឹង ៖ ២%
-​ម្សៅ​គ ៖ ៥%
-​ព្រី​ម៉ិច 9​ភរ​មេ​ិ​ខ​ប ៖ ២%
-​និង​សារធាតុ​ខ្លាញ់ (​ខ្លាញ់ត្រី មឹក ប្រេង ដូង​) ៖ ១%
៣-២-​របៀប​ផ្ដល់​ចំណី
ចំណី​គ្រាប់ ឬ​ចំណី​កែ​ច្នៃ​ត្រូវ​ផ្ដល់​ឱ្យ​បង្កង នៅ​ខែ​ដំបូង និង​ខែ​បន្ទាប់ ។ ចំណែក​ប្រភេទ ចំណី​ស្រស់​មាន​ដូច​ជា ត្រី​ល្អិត កំពឹស ក្ដាម ខ្យង​។​ល​។ ដែល​មាន​តម្លៃ​ថោក​នៅ​រដូវ វស្សា​ក៏​អាច​ផ្ដល់​ជា​ចំណី​បង្កង​បាន​ដែរ ។ ចំណី​ស្រស់​មានគុណ​ភាព​ធ្វើ​ឱ្យ​បង្កង​មានការ លូតលាស់​លឿន និង​បាន​កាត់​បន្ថយ​ការ ចំណាយ​លើ​ការ​ទិញ​ចំណី​គ្រាប់ ប៉ុន្ដែ​ចំណី ស្រស់​ងាយ​ធ្វើ​ឱ្យ​ខូចគុណភាព​ទឹកស្រះ​ផង ដែរ ។
-​កន្ដ្រង​ចំណី ៖ ដើម្បី​ងាយស្រួល​ក្នុង​ការ ត្រួតពិនិត្យ និង​គ្រប់គ្រង​បរិមាណ​ចំណី​ដែល ត្រូវ​ផ្ដល់​ឱ្យ​បង្កង​ស៊ី យើង​ត្រូវ​ដាក់​កន្ដ្រង​ចំណី ចំនួន​៤​នៅ​តាម​ជ្រុង​ស្រះ ហើយ​កន្ដ្រង នីមួយ​ៗ​ត្រូវ​ដាក់​ឱ្យ​ផុត​ពី​បាត​ស្រះ​កំពស់​១០ សង្ទីម៉ែត្រ ។ កន្ដ្រង​នីមួយ​ៗ​គួរ​មាន​ទំហំ​១ ម៉ែត្រការ៉េ ។ រាល់ពេល​ផ្ដល់​ចំណី​ត្រូវ​បាច ចំណី​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ និង​ត្រូវ​ដាក់​ចំណី បន្ថែម​នៅ​ក្នុង​កន្ដ្រង​ចំណី​ប្រហែល​១​ភាគរយ នៃ​បរិមាណ​ចំណី​សរុប ។ ក្រោយ​ពី​ផ្ដល់​ចំណី បាន​រយៈពេល​១​ម៉ោង​ត្រូវ​ត្រួតពិនិត្យ​មើល កន្ដ្រង​ចំណី បើសិនជា​បង្កង​ទើបតែ​ស៊ី​ចំណី អស់​បញ្ជាក់​ថា ចំណី​គ្រប់​ល្មម​សំរាប់​បង្កង ។ បើសិនជា​ចំណី​នៅ​សល់​ច្រើន គឺ​ត្រូវ​បន្ថយ ចំណី​នៅ​ពេល​ដាក់​លើក​ក្រោយ ។ ប៉ុន្ដែ​បើ​បង្កង​ស៊ី​ចំណី​អស់​លឿន យើង​ត្រូវ​បង្កើន បរិមាណ​ចំណី​នៅ​ពេល​ដាក់​លើក​ក្រោយ ។
-​អត្រា​ផ្ដល់​ចំណី ៖ ត្រូវ​ផ្ដល់​ចំណី​ឱ្យ​បង្កង ស៊ី​ចំនួន​២​ដង ក្នុង​១​ថ្ងៃ គឺ​នៅ​ម៉ោង​៥​ព្រឹក និង ម៉ោង​៥​ល្ងាច ។ ពេល​ព្រឹក​ត្រូវ​ផ្ដល់​ចំណី​៣០ ភាគរយ​នៃ​បរិមាណ​ចំណី​ទាំងអស់ និង​នៅ ពេល​ល្ងាច​ផ្ដល់​៧០​ភាគរយ​នៃ​បរិមាណ​ចំណី ដែល​នៅ​សល់ ។ បរិមាណ​ចំណី​ត្រូវ​ផ្ដល់​ឱ្យ បង្កង​រាល់ថ្ងៃ ទៅ​តាម​ដំណាក់កាល​លូតលាស់ របស់​វា និង​គិត​តាម​ទំងន់​បង្កង​សរុប​ដែល មាននៅ​ក្នុង​ស្រះ (​មើល​តារាង​ទី​១​ខាង ក្រោម​) ។
-​មុន​ពេល​ដាក់​ចំណី​ក្នុង​កន្ដ្រង ត្រូវ សំអាត​កន្ដ្រង​ឱ្យ​បាន​ស្អាត​ជា​មុន​សិន រួច​ទើប ដាក់​ចំណី​ថ្មី​ចូល ។
តារាង​ទី​១ ៖ បរិមាណ​ចំណី និង​អត្រា​រស់ របស់​បង្កង
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១​ដល់​២០ ទម្ងន់​មធ្យម (​ក្រាម​) ៤ អត្រា​រស់​(%) ១០០ បរិមាណ​ចំណី (%) ២០ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ២១​ដល់​៤០ ទម្ងន់​មធ្យម (​ក្រាម​) ៧ អត្រា​រស់​៩៥ បរិ មា​ណ​ចំណី (%) ១៥ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៤១​ដល់​៦០ ទម្ងន់​មធ្យម (​ក្រាម​) ១៣ អត្រា​រស់ ៩០ បរិមាណ​ចំណី (%) ១០ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៦១​ដល់​៨០ ទម្ងន់​មធ្យម (​ក្រាម​) ២២ អត្រា​រស់​៨៥ បរិ មា​ណ​ចំណី (%) ៨០ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៨១​ដល់​១០០ ទម្ងន់​មធ្យម (​ក្រាម​) ៣១ អត្រា​រស់​៨០ បរិ មា​ណ​ចំណី (%) ៥ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១០១​ដល់ ១២០ ទម្ងន់​មធ្យម (​ក្រាម​) ៤០ អត្រា​រស់ ៧៥ បរិមាណ​ចំណី (%) ៤ ។
-​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១២១​ឡើង ទម្ងន់​មធ្យម (​ក្រាម​) លើ​៥០ អត្រា​រស់​៧០ បរិមាណ​ចំណី (%) ៣ ។
ប្រការ​ដែល​ត្រូវ​ចង​ចាំ​នៅ​ពេល​ដាក់​ចំណី
-​ចំណី​កែ​ច្នៃ ៖ ត្រូវ​លាយ​ច្របល់​ចំណី បញ្ចូល​គ្នា​ឱ្យ​សព្វ និង​ត្រូវ​មាន​ដាក់​ម្សៅ​ស្អិត (​ម្សៅ​គ​) រួច​កិន​ចេញ​ជា​គ្រាប់​សំរាប់​ផ្ដល់​ឱ្យ បង្កង​ស៊ី ។ ប្រភេទ​ចំណី​ដែល​កែ​ច្នៃ​រួច​នេះ គឺ សំរាប់​ប្រើ​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ។
-​ចំណី​ស្រស់ ៖ ត្រូវ​លាង​ចំណី​ស្រស់​ឱ្យ ស្អាត និង​កាត់​ជា​ដុំ​ល្អិត​ៗ ទើប​ដាក់​ឱ្យ​បង្កង ស៊ី ។ មិន​ត្រូវ​យក​ចំណី​ដែល​ងាប់ ឬ​ខូច​គុណ ភាព​មក​ធ្វើ​ជា​ចំណី​បង្កង​ឡើយ ។
-​ចំណី​គ្រាប់ ៖ ចំពោះ​ចំណី​គ្រាប់​មិន​ត្រូវ ប្រើ​ចំណី​ណា​ដែល​ហួសពេល​កំណត់​ប្រើប្រាស់ ឬ​ដុះ​ផ្សិត​ឡើយ ។
-​ការ​ចាប់​ចំណី ៖ បង្កង​ចាប់​យក​ចំណី ដោយ​ស្រង់ក្លិន ដូចនេះ​ចំពោះ​ចំណី​កែ​ច្នៃ​​យើង​អាច​លាយ​វា​ជាមួយ​ចំណី​ស្រស់ ដើម្បី​ឱ្យ​ចំណី​កែ​ច្នៃ​មាន​ក្លិន​ដែល​ងាយ​ទាក់ទាញ​ឱ្យ​បង្កង​ស៊ី ។
-​ការ​ប្រើប្រាស់​វីតាមីន ៖ ដើម្បី​បង្កើន សុខភាព​របស់​បង្កង និង​ចៀស​ផុត​ពី​ជំងឺ ផ្សេង​ៗ យើង​អាច​ប្រើ​វីតាមីន​សេ ជ លាយ​ជា មួយ​ចំណី​បាន ។
-​ការ​ត្រួតពិនិត្យ​ការ​លូតលាស់​របស់ បង្កង ៖ យើង​អាច​កំណត់​រយៈពេល​២០​ថ្ងៃ ម្ដង ដើម្បី​ចាប់​បង្កង​មួយ​ចំនួន​ពី​កន្ដ្រង​ចំណី ទាំង​៤​យក​មក​ថ្លឹង និង​គិត​រក​ទម្ងន់​មធ្យម ។ បន្ទាប់​មក ផ្អែក​លើ​អត្រា​រស់​របស់​បង្កង ដែល មាន​បញ្ជាក់​នៅ​ក្នុង​តារាង​ទី​១ យើង​អាច គណនា​ទម្ងន់​បង្កង​សរុប​ដែល​មាន​ក្នុង​ស្រះ ហើយ​បន្ទាប់​មក យើង​អាច​គណនា​បរិមាណ ចំណី​ដែល​ត្រូវ​ផ្ដល់​ឱ្យ​បង្កង​ស៊ី​នៅ​ដំណាក់ កាល​បន្ទាប់ ។
៤-​ការ​គ្រប់គ្រង​គុណភាព​ទឹកស្រះ
បង្កង​លូតលាស់ និង​ធំធាត់​អាស្រ័យ​ទៅ លើ​កា​រសក​របស់​វា ។ ដើម្បី​ធ្វើ​ឱ្យ​បង្កង​សក បាន​ដោយ​ងាយ ចាំបាច់​ត្រូវ​គ្រប់គ្រង​គុណ ភាព​ទឹកស្រះ​ឱ្យ​បាន​ល្អ ដែល​ជា​កត្ដា​សំខាន់​ចាំ បាច់​បំផុត ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ដ្រ មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​គុណភាព​ទឹកស្រះ ឱ្យ​បាន​ល្អ ៖
ក​-​ការ​ផ្លាស់​ប្ដូរ​ទឹក ៖
-​ការ​ផ្លាស់​ប្ដូរ​ទឹក គឺ​មាន​គោលបំណង ដើម្បី​កាត់​បន្ថយ​ភាព​កខ្វក់​នៃ​ទឹកស្រះ​ធ្វើ​ឱ្យ ទឹកស្រះ​ថ្លា​ល្អ បង្កើន​បរិមាណ​ខ្យល់​អុក​ស៊ី ហ្សែ​ន​ក្នុង​ស្រះ និង​បាន​បញ្ចេញ​ចោល​ឧស្ម័ន ពុល​ផ្សេង​ៗ​ដូច​ជា អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ (H2S) អាម៉ូញ៉ាក់ NH3 ឧស្ម័ន​កាបូ​និក CO2 ជា ដើម​។​ល​។ ជា​ធម្មតានៅ​ខែ​ដំបូង​យើង​មិន ចាំបាច់​ផ្លាស់​ប្ដូរ​ទឹក​ទេ ព្រោះ​លាមក​របស់បង្កង​នៅ​បាត​ស្រះ​មាន​បរិមាណ​តិចតួច​នៅ​​ឡើយ ។ នៅ​ខែ​ទី​២ ត្រូវ​ប្ដូរ​ទឹ​កេ​ឱ្យ​បាន​ញឹកញាប់ ឬ​រៀងរាល់ថ្ងៃ ។ បរិមាណ​ទឹក​ត្រូវ​ប្ដូរ អាស្រ័យ​លើ​គុណភាព​ទឹកស្រះ និង​ទំហំ​នៃការ​ចិញ្ចឹម ។ ជា​ទូទៅ​យើង​អាច​ប្ដូរ​ទឹក​ពី​១០ ទៅ​២០​ភាគរយ​នៃ​ផ្ទៃ​ទឹកស្រះ ។ ការ​ប្ដូរ​ទឹក នេះ គឺ​ត្រូវ​បូម​យក​លាមក​បង្កង និង​កាក សំណល់​ផ្សេង​ៗ​ទៀត​ចេញពី​ផ្នែក​បាត​ស្រះ និង​បញ្ចូល​ទឹក​ថ្មី​មក​វិញ​នៅ​ផ្នែក​ខាងលើ​នៃ ផ្ទៃ​ស្រះ ដោយ​មាន​ប្រើ​ស្បៃ​ច្រោះ​ទឹក​ដែល បង្ហូរ​ចូល ។
-​ការ​ដាក់​ចិញ្ចឹម​បង្កង​ក្នុង​កំរិត​ដង់ស៊ីតេ ខ្ពស់ ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​បរិមាណ​ទឹក​ច្រើន
ជាង​ការ​ចិញ្ចឹម​បង្កង​ក្នុង​កំរិត​ដង់ស៊ីតេ​ទាប​។ ចំពោះ​ការ​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​ស្រស់​ងាយ ធ្វើ​ឱ្យ​ខូចគុណភាព​ទឹក​ណាស់ ដូចនេះ​ចាំបាច់ ត្រូវ​ផ្លាស់​ប្ដូរ​ទឹក​ឱ្យ​បាន​ច្រើន​ដែរ ។
ខ​-​កត្ដា​សំខាន់​ៗ​នៃ​គុណភាព​ទឹក
ជា​និច្ចកាល យើង​ត្រូវ​ត្រួតពិនិត្យ​កត្ដា សំខាន់​ៗ​នៃ​គុណភាព​ទឹក ដូច​ជា​សីតុណ្ហភាព ផះ (​កំរិត​ជាតិ​ជូរ​នៃ​ទឹក​) កំរិត​រលាយ​ខ្យល់ អុក​ហ្សែ​ន​ក្នុង​ទឹក កំរិត​រឹង​នៃ​ទឹក​។​ល​។ ដើម្បី កែ​លំអ​ទាន់​ពេលវេលា​នៅ​ពេល​គុណភាព ទឹក​មានការ​ប្រែប្រួល ។
-​កំរិត ផះ (​កំរិត​ជាតិ​ជូរ​នៃ​ទឹក​) ៖ ជា និច្ចកាល​មានការ​ប្រែប្រួល​ដោយសារ​ការ កើនឡើង​នៃ​រុក្ខជាតិ​ប្លង់តុង​ដែល​ធ្វើ​ឱ្យ ផះ ខ្ពស់ និង ផះ ចុះ​ទាប ដោយ​មានការ​បំ​ភាយ នៃ​សមាសធាតុ​សេរី​រា​ង្គ​នៅ​បាត​ស្រះ ។ ម្យ៉ាងទៀត​ទឹកស្រះ​មាន​ជាតិ​អាស៊ីត ឬ​ជាតិ ជូរ ឬ ផះ ចុះ​ទាប ដោយសារ​ទឹកភ្លៀង ឬ ប្រភព​ទឹក​ផ្សេង​ៗ ។ ដូចនេះ​ត្រូវ​រក្សា​កំរិត ផះ ទឹកស្រះ​ឱ្យ​បាន​ល្អ​ឱ្យ​នៅ​ចន្លោះ​ពី​៧​ទៅ
៨ ។ បើសិន ផះ ក្រោម​៧ ឬ​លើស​ពី​៩​នឹង​ជះ ឥទ្ធិពល​អាក្រក់​ដល់​បង្កង ។ ដើម្បី​កែ​លំអ ផះ ត្រូវ​ផ្លាស់​ប្ដូរ​ទឹក ឬ​ប្រើប្រាស់​កំបោរ ។ បើ​​សិន​ជា​រុក្ខជាតិ​ប្លង់តុង​កើត​មាន​ច្រើន​ធ្វើ​ឱ្យ ផះ ឡើង​ខ្ពស់​ត្រូវ​ប្ដូរ​ទឹកជា​ថ្មី ។ មុន​ពេល​​ភ្លៀង​ត្រូវ​បាច​កំបោ​រសនៅ​ជុំវិញ​ស្រះ ដើម្បី​ការពារ​ជាតិ​ជូរ​ហូរ​ពី​មាត់​ស្រះ ។ ក្រោយ​ពេល​ភ្លៀង​ត្រូវ​វាស់​កំរិត បើសិន ផះ ក្រោម​៧​គឺ​ត្រូវ​ប្រើ​កំបោរ​ស​ពី​១​ទៅ​១.៥​គីឡូក្រាម ក្នុង​១០០​ម៉ែត្រការ៉េ ដោយ​ត្រូវ​លាយ​ជាមួយ​​ទឹក​ឱ្យ​រលាយ​អស់ រួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​​ស្រះ​ដើម្បី​បង្កើន​កំរិត ផះ ។
-​កំរិត​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹក ៖ កង្វះ ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹកស្រះ ធ្វើ​ឱ្យ​បង្កង ងើប​នៅ​លើ​ផ្ទៃ​ទឹក និង​អាច​បណ្ដាល​ឱ្យ​បង្កង ងាប់ ។ បញ្ហា​នេះ​ងាយ​កើត​មាន​ណាស់​នៅ តាម​ស្រះ​ចិញ្ចឹម​បង្កង ។ មូលហេតុ​ដែល​កង្វះ ខ្យល់​អុកស៊ីហ្សែន ក្នុង​ស្រះ​បណ្ដាល​មក​ពី ស្រះ​សំបូរ​ដោយសារ​ធាតុ​សេរី​រា​ង្គ​មាន​ចំណី​សល់​ច្រើន​ក្នុង​ស្រះ និង​មាន​រុក្ខជាតិ​ប្លង់តុង​​កើត​មាន​ច្រើន​។​ល​។ កំរិត​រលាយ​ខ្យល់​អុក​​ស៊ី​ហ្សែ​ន​តិច​បំផុត​ក្នុង​ស្រះ គឺ​៣.៥​មី​ល្លី​​ក្រាម ក្នុង​១​លី​ត្រ​ទឹក ។ កំរិត​រលាយ​ខ្យល់​​អុកស៊ីហ្សែន​ក្រោម​២​មិ​ល្លី​ក្រាម ក្នុង​១​លី​ត្រ និង​ធ្វើ​ឱ្យ​បង្កង​ងាប់ ។ យើង​អាច​បង្កើន​បរិ​មា​ណ​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ស្រះ​ដោយ​បញ្ចូល​ ខ្យល់​អុកស៊ីហ្សែន​ក្នុង​ស្រះ ឬ​ផ្លាស់​ប្ដូរ​​ទឹក ។
-​កំរិត​ថ្លា​នៃ​ទឹក ៖ ត្រូវ​រក្សា​កំរិត​ថ្លា​នៃ​ទឹក ស្រះ​ពី​២៥​ទៅ​៤០​សង្ទីម៉ែត្រ ។ បើសិនជា កំរិត​ថ្លា​នៃ​ទឹក​ក្រោម​២៥​សង្ទីម៉ែត្រ មាន​ន័យ ថា ទឹកស្រះ​ល្អក់ ពេល​នោះ​ត្រូវ​ផ្លាស់​ប្ដូរ​ទឹក និង​រៀបចំ​ដាក់​ចំណី​ឱ្យ​បាន​ត្រឹមត្រូវ ។ បើ កំរិត​ថ្លា​នៃ​ទឹក​លើស​ពី​៤០​សង្ទីម៉ែត្រ ត្រូវ បន្ថែម​ជីសរីរាង្គ ឬ​អ​សរីរាង្គ ដើម្បី​បង្កើន ពណ៌​ទឹកស្រះ ។ បើ​ទឹកស្រះ​មាន​ពណ៌​បៃតង ខ្ចី គឺ​ទឹក​មាន​លក្ខណៈ​ល្អ​បំផុត ។ បើសិនជា ទឹកស្រះ​មាន​ពណ៌​បៃតងចាស់ ឬ​ពណ៌​ក្រ​ម៉ៅ ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​ទឹក ។
-​កំរិត​រឹង​នៃ​ទឹក ៖ ទឹកស្រះ​ដែល​មាន​កំរិត រឹង​សរុប​ពី​៥០​ទៅ​១០០​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ គឺ​មាន​លក្ខណៈ​សម​ស្រប ។ បើ​កំរិត​រឹង​​នៃ​ទឹក​ក្រោម​៥០​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ ត្រូវ​​បន្ថែម​កំបោរ​ស ឬ​ម្សៅ​សំបក​ងាវ​ដើម្បី​បង្កើន​​កំរិត​រឹង​នៃ​ទឹក​ដែល​ជួយ​ឱ្យ​បង្កង​ងាយ​ សក និង​ងាយ​កកើត​សំបក​ថ្មី ។
គ​-​ការ​ថែទាំ​បង្កង​ក្នុង​ស្រះ
-​ជា​និច្ចកាល​ត្រូវ​តាមដាន​សកម្មភាព របស់​បង្កង បើ​ឃើញ​បង្កង​ងើប​នៅ​លើ​ផ្ទៃ​ទឹក ខុសធម្មតា ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព ទឹកស្រះ ដើម្បី​មាន​វិធានការ​កែ​លំអ​ទាន់ ពេលវេលា ។ នៅ​ពេល​ព្រឹក​ព្រលឹម បើសិន​​ជា​ឃើញ​បង្កង​ហែល​ខុសធម្មតា ដោយ​ប្រមូលផ្ដុំ​គ្នា​នៅ​ជ្រុង​ស្រះ នោះ​បញ្ជាក់​ថា ទឹកស្រះ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន ដូចនេះ​យើង​ត្រូវ​បន្ថែម​ខ្យល់​អុកស៊ីហ្សែន ឬ​ផ្លាស់​ប្ដូរ​ទឹក​ជា​បន្ទាន់ ។
-​ត្រូវ​ត្រួតពិនិត្យ​ស្រះ​ជា​រៀងរាល់ថ្ងៃ ដូច ជា នៅ​មាត់​ស្រះ ទ្វារ​ទឹក​ចេញ​-​ចូល​ស្រះ និង ត្រូវ​កំចាត់​សត្វ​ចង្រៃ​ដូច​ជា កណ្ដុរ ពស់ កង្កែប ជាដើម​។​ល​។
៥-​ការ​ប្រមូល​ផល​បង្កង
ក្រោយ​ការ​ចិញ្ចឹម​រយៈពេល​ពី​៤​ទៅ​៥​ខែ បង្កង​មាន​ទម្ងន់​មធ្យម​ពី​៣០​ទៅ​៥០​ក្រាម ក្នុង​១​ក្បាល ពេល​នោះ​យើង​អាច​ប្រមូល​ផល បាន​ហើយ ។ ការ​ប្រមូល​ផល​បង្កង​ចិញ្ចឹម មាន​ពីរ​បែប​គឺ ការ​ប្រមូល​ផល​រំ​លោះ និង​ការ ប្រមូល​ផល​ទាំងស្រុង ។
-​ការ​ប្រមូល​ផល​រំ​លោះ ៖ ក្រោយ​ការ ចិញ្ចឹម​បាន​រយៈពេល​៤​ខែ យើង​អាច​ប្រមូល ផល​រំ​លោះ ដោយ​ចាប់​យក​តែ​បង្កង​ដែល​មាន ទំហំ​ធំ និង​បង្កង​មេ ។ ចំណែកឯ​បង្កង​ឈ្មោល ត្រូវ​បាន​រក្សា​ទុក​ចិញ្ចឹម​រហូត​ដល់​ចុងរដូវ ។ ការ​ប្រមូល​ផល​របៀប​នេះ​ធ្វើ​ឱ្យ​ការ​ចិញ្ចឹម ទទួល​ទិន្នផល​ខ្ពស់ ពីព្រោះ​បង្កង​ឈ្មោល​មាន  ការ​លូតលាស់​លឿន​នៅ​ដំណាក់កាល​ចុង ក្រោយ ។
-​ការ​ប្រមូល​ផល​ទាំងស្រុង ៖ នៅ​ពេល បង្កង​ភាគច្រើន​មាន​ទំហំ​ធំ​ក្លាយជា​បង្កង​សាច់ ហើយ​យើង​អាច​ប្រមូល​ផល​ទាំងស្រុង​បាន ។ ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រមូល​ផល យើង ត្រូវ​បញ្ចេញ​ទឹកស្រះ​ពាក់កណ្ដាល រួច​អូស​អួន ពី​៣​ទៅ​៤​ដង ។ បន្ទាប់​មក បង្កង​នៅ​សល់ តិចតួច យើង​អាច​បូម​ពង្រីង​ស្រះ និង​ប្រមូល ចាប់​ទាំងអស់ ។ ក្រោយ​ពេល​ប្រមូល​ផល​រួច ត្រូវ​ប្រោះ​បង្កង​ទុក​ក្នុង​អាង ឬ​ក្នុង​ធុង ដែល មាន​ដាក់​ខ្យល់​អុកស៊ីហ្សែន ដោយ​រើស​ចេញ នូវ​បង្កង​តូច​ៗ ឬ​ត្រី​ល្អិត​មុន​ពេល​លក់ ។ ត្រូវ ដឹក​ជញ្ជូន​បង្កង ដោយ​មាន​ដាក់​ខ្យល់​អុក​ស៊ី ហ្សែ​ន ដើម្បី​ធ្វើ​ឱ្យ​បង្កងរ​ស់បាន​យូរ និង​លក់ បាន​តម្លៃ​ថ្លៃ ៕(ដកស្រង់ចេញពីសៀវភៅនាយកដ្ឋានជលផល)


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors