ដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានសម្រេចដក ចេញនូវសេចក្តីព្រាងច្បាប់ទាំង ៦ ពីព្រឹទ្ធសភាហើយ។
កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ គណបក្សដឹកនាំរដ្ឋាភិបាល ភឿថៃ ដែលកំពុងតែគ្របដណ្តប់ ដោយភាពតានតឹងខ្លាំងបំផុតនោះ បានដកចេញនូវសេចក្តីព្រាងច្បាប់ លើកលែងទោសអ្នក នយោបាយទាំងអស់ ពីស្ថាប័នច្បាប់ លើកលែងតែសេចក្តីព្រាងច្បាប់មួយប៉ុណ្ណោះ ដែល នឹងលើក យកមកពិភាក្សានៅក្នុងព្រឹទ្ធសភា សម្រាប់ថ្ងៃសុក្រ នេះ។
គួរបញ្ជាក់ថា ការបង្ខំចិត្តដកសេចក្តីព្រាងច្បាប់ ដែលខ្លួនខិតខំរៀបរៀងយូរណាស់ មកហើយ នោះ បានកើតឡើង បន្ទាប់ពីប្រជាជនជាច្រើនក្រុម បានប្រមូលផ្តុំគ្នាតវ៉ា នៅតាមទីតាំង សំខាន់ៗ ក្នុង រាជធានីបាងកក ហើយមួយចំនួនទៀត បានព្យាយាមចល័តទៅក្នុងតំបន់ដែល ត្រូវបានហាម ឃាត់ដោយ ភ្នាក់ងារសន្តិសុខផ្ទៃក្នុង (ISA)។ ក្រុមទាំងនោះបានស្រែកទាមទារ ឲ្យរដ្ឋាភិបាលចុះ ចេញពីតំណែងទៀតផង។
កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ការតវ៉ាបានឈានចូលដល់ ភាពក្តៅគគុកកាន់តែខ្លាំង ដោយ ក្រុមមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសមានទាំងនិស្សិតផងដែរ បានទាមទារ ឲ្យ រំលាយ រដ្ឋាភិបាលលោកស្រីយីងឡាក់ និង ធ្វើការបោះឆ្នោតសាជាថ្មីឡើងវិញ ដើម្បីផ្តល់សិទ្ធិ នៃការ សម្រេចចិត្តដ៏ពិតប្រាកដមួយ ជូនដល់ប្រជាពលរដ្ឋ៕
ប្រភព៖DAP Labels: ព័ត៌មានអន្តរជាតិ