កាលពីថ្ងៃសុក្រនេះ យោងតាមការិយាល័យផ្នែកស្ថិតិអឺរ៉ុបឈ្មោះថា Eurostat អឺរ៉ូស្តាត ចំនួនប្រជាជនគ្មានការងារធ្វើតំបន់ប្រទេសចាយលុយអឺរ៉ូ បានថយចុះ៦ម៉ឺន១ពាន់នាក់ ក្នុងខែតុលាកន្លងទៅ បើប្រៀបទៅនឹងខែកញ្ញា។ ចំនួននេះស្មើនឹង១២,១ ភាគរយ បើប្រៀបនឹងខែកញ្ញា ដែលភាគរយនៃ
ជនគ្មានការងារធ្វើមាន១២,២ភាគរយ។ ប៉ុន្តែ បើគិតជារួម នៅសហភាពអឺរ៉ុប អត្រាជនគ្មានការងារធ្វើមាន១០,៩ភាគរយ ត្រូវនឹងចំនួនមនុស្សជាង២៦លាន៦សែននាក់ ពោលគឺមិនប្រែប្រួលអ្វី ពីតួលេខក្នុងខែកញ្ញានោះទេ។
យោងតាមតួលេខរបស់ការិយាល័យផ្នែកស្ថិតិអឺរ៉ុប Eurostat អឺរ៉ូស្តាត នៅថ្ងៃសុក្រនេះ ក្នុងចំណោមប្រជាជនសកម្មនៅបណ្តាប្រទេសស្ថិតក្នុងតំបន់ចាយលុយអឺរ៉ូ អត្រាប្រជាជនគ្មានការងារធ្វើ បានថយចុះ៦ម៉ឺន១ពាន់នាក់ កាលពីខែតុលាកន្លងទៅ។ គិតជាភាគរយ តួលេខនេះស្មើនឹង១២,១ភាគរយ គឺថយចុះ០,១ភាគរយ ប្រៀបធៀបទៅនឹងខែកញ្ញា។ ភាគរយនៃជនគ្មានការងារធ្វើ ក្នុងខែកញ្ញាមាន១២,២ភាគរយ។
កាលពីខែតុលា បើគិតតែក្នុង១៧ប្រទេស ដែលចាយវាយលុយអឺរ៉ូ ជនដែលគ្មានការងារធ្វើ មានប្រមាណ១៩លាន២សែន៩ម៉ឺន៨ពាន់នាក់ គឺមាន៦សែន១ម៉ឺន៥ពាន់នាក់ ច្រើនជាង កាលពី១ឆ្នាំមុន។ តួលេខជនគ្មានការងារធ្វើ គឺខុសគ្នាស្រលះ នៅតាមបណ្តាប្រទេសមួយចំនួន។ ឧទាហរណ៍ នៅអេស្ប៉ាញ ក្នុងខែតុលា ជនគ្មានការងារធ្វើមាន២៦,៧ភាគរយ ហើយនៅក្រិក គិតក្នុងខែសីហា ខែដែលមានតួលេខចុងក្រោយគេ អត្រាជនគ្មានការងារធ្វើមានដល់ទៅ២៧,៣ភាគរយ។ បើគិតទៅ ក្នុងប្រទេសទាំងពីរនេះ មានប្រជាជនជាងមួយភាគបី ដែលគ្មានការងារធ្វើ ផ្ទុយស្រលះពីអូទ្រីស រឺក៏អាល្លឺម៉ង់ ដែល ប្រជាជនគ្មានការងារធ្វើ មានមិនដល់៥ភាគរយផង។ នៅក្រិក យុវជនគ្មានការងារធ្វើអាយុក្រោម២៥ឆ្នាំ គិតក្នុងខែសីហា មានភាគរយខ្ពស់រហូតដល់៥៨ភាគរយ។ រីឯនៅអេស្ប៉ាញ យុវជនគ្មានការងារធ្វើ មាន៥៧,៤ភាគរយ។ តួលេខនេះ ខុសឆ្ងាយពីនៅអាល្លឺម៉ង់ ដែលមានយុវជនគ្មានការងារធ្វើអាយុក្រោម២៥ឆ្នាំ ត្រឹមតែ៧,៨ភាគរយប៉ុណ្ណោះ។
ដោយឡែក នៅបារាំង អត្រាជនគ្មានការងារធ្វើ គិតក្នុងខែតុលា បានធ្លាក់ចុះប្រមាណ២ម៉ឺន៥រយនាក់ ប្រៀបទៅនឹងខែកញ្ញា។ តួលេខនេះធ្វើអោយចំនួនជនគ្មានការងារធ្វើបច្ចុប្បន្ន ថយចុះមកនៅ៣លាន២សែន៧ម៉ឺននាក់។
ប៉ុន្តែ នៅបារាំង បើគិតពីចំនួនជនដែលមានការងារធ្វើតិចតួចបំផុត ពោលគឺអាចថា ស្ទើរតែគ្មានការងារធ្វើទៅហើយនោះ គឺមាន៣ម៉ឺន៩ពាន់នាក់ បន្ថែមទៀត ក្នុងខែតុលានេះ។ ទោះយ៉ាងនេះក្តី រដ្ឋាភិបាលបារាំងរំពឹងថា នឹងសំរេចទិសដៅខ្លួនក្នុងការកាត់បន្ថយជនគ្មានការងារធ្វើ អោយបាននៅដំណាច់ឆ្នាំ២០១៣នេះ៕