ការទទួលទានស្ករច្រើនឆាប់ចាស់



ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា ទទួលទាន​របស់​ផ្អែម​ច្រើន អាចធ្វើ​ឲ្យ​អ្នក​មើលទៅ​ចាស់​ជាង​អាយុ ។​​លទ្ធផល​ស្រាវជ្រាវ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី Age Journal (​អាមេរិក​) បង្ហាញថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម មាន​ពាក់ព័ន្ធ​ដល់​រូបភាព​ខាងក្រៅ របស់​មនុស្ស​ម្នាក់ ។
ជាក់ស្តែង ការ​កើន 1 millimole ស្ករ ក្នុង​១​លីត្រ​ឈាម នោះ​អាចធ្វើ​ឲ្យ​ផ្ទៃមុខ​របស់​មនុស្ស​ម្នាក់ មើលទៅ​ចាស់​ជាង​អាយុ ៥ ខែ ។​​ការស្រាវជ្រាវ​មួយ​ផ្សេងទៀត លើ​ទស្សនា​វ​ដ្តី British Journal of Dermatology (​អង់គ្លេស​) នៅ​ឆ្នាំ​២០០៧ ក៏​បញ្ជា​ក់រឿង​ដូចគ្នា ។ តាមរយៈ​នោះ សារជាតិ Collagen និង Protein មាន​ប្រសិទ្ធិភាព​ជួយ​រក្សា​កំរិត​សំណើម និង​លក្ខណៈ​យឺត​យារ​របស់​ស្បែក ហាក់ដូច​អាច​ត្រូវរបួស​បង្កឡើង​ដោយ​ដំណើរការ glycation ។​
​តាម​ការបកស្រាយ​រប​ស់​ពួក​អ្នកស្រាវជ្រាវ glycation ជា​ដំណើរការ​១​ពេល​កម្រិត​ស្ករ ក្នុង​ឈាម​ខ្ពស់ គួបផ្សំ​ជាមួយ​ប្រូតេអ៊ីន បង្កើតជា​ប្រូតេអ៊ីន មិន​ចង់បាន​បង្ក​ភាព​អន្តរាយ​ឲ្យ​ស្បែក ។​
​លទ្ធផល​ស្រាវជ្រាវ​ខាងលើ បង្ហាញថា ប្រសិន​ចង់​រក្សា​ភាព​ក្មេង​វ័យ អ្នក​ត្រូវ​កំហិត​ប្រើប្រាស់​ស្ករ ។ ប៉ុន្តែ អ្នក​មិនចាំបាច់​ត្រូវ​តប​ទាំងស្រុង ដោយ​គ្រាន់តែ​ប្រើប្រាស់​វា ក្នុង​កម្រិត​សមល្មម ។​
​ពួក​អ្នកវិទ្យាសាស្ត្រ បាន​ទូន្មាន​ថាៈ ការ​កំហិត​ប្រើប្រាស់​ស្ករ និង​ពពួក​អាហារ​ផ្អែម​ផ្សេងៗ ពុំ​ត្រឹមតែ​ជួយ​គ្រប់គ្រង​កម្រិត​ស្ករ​ក្នុង​ឈាម សំដៅ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​ឲ្យ​ផ្ទៃមុខ​របស់​អ្នកជា​និច្ចកា​មាន​ភាពស្រស់​ក្មេង ។ ទន្ទឹម​នោះ នៅមាន​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​អ្នក​គួរ​ចៀសវាង​ទទួលទាន​ស្ករ​ច្រើនពេក ។ ឧទាហរណ៍ ការស្រាវជ្រាវ​មួយ​មុននេះ បាន​បញ្ជាក់ថា ការប្រើប្រាស់​ស្ករ​ច្រើន នៅ​អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​ខួរក្បាល​របស់​អ្នក ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors