កម្មករ​រោងចក្រ​ប៊ីរី​ប្រមាណ​៣​ពាន់​នាក់​តវ៉ា​បិទ​ផ្លូវ​ទាមទារ​ប្រាក់​អតីតភាព​ការងារ



កម្មករ​រោងចក្រ​កាត់​ដេរ ប៊ី រី ក្នុង​សង្កាត់​ចោមចៅ ជាយ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង ៣​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ធ្នូ បាន​នាំ​គ្នា​បិទ​ផ្លូវ​នៅ​មុខ​រោងចក្រ​ឆ្ពោះ​ទៅ​តំបន់​កប់​ស្រូវ​ប្រមាណ ៣​ម៉ោង ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់​ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គាត់។
ប្រធាន​សហព័ន្ធ​សហជីព​សិទ្ធិ​កម្មករ​ខ្មែរ លោក ជា សុផា បាន​ឲ្យ​ដឹង​ថា ការ​តវ៉ា​រហូត​ឈាន​ដល់​បិទ​ផ្លូវ​នេះ ដោយសារ​កម្មករ​ធ្វើ​ការ​តវ៉ា​អស់​រយៈពេល ៤​ថ្ងៃ​មក​ហើយ តែ​ពុំ​មាន​ដំណោះស្រាយ​ពី​ភាគី​ពាក់ព័ន្ធ​ឡើយ។តែ​ទោះ​យ៉ាង​ណា នៅ​ម៉ោង​ប្រមាណ ១១​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល​នេះ កម្មករ​សម្រេច​បើក​ផ្លូវ​បណ្ដោះ​អាសន្ន​សិន ដើម្បី​សម្រាក​ទទួល​ទាន​អាហារ និង​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​មាន​ការ​កក​ស្ទះ​ការ​ធ្វើ​ដំណើរ​ច្រើន​ម៉ោង​ពេក ប៉ុន្តែ​កម្មករ​គ្រោង​នឹង​ធ្វើ​ការ​បិទ​ផ្លូវ​នេះ​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ដដែល​នេះ បើ​សិន​ជា​ពុំ​មាន​ការ​ដោះស្រាយ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors