លោក​សុន​ឆ័យ​ថា​ លោក​សម​ រង្ស៊ី​​គួរតែ​ធ្វើ​ការសុំ​ទោស​ចំពោះ​ការ​ប្រើ​ពាក្យ​ដែល​បង្ហាញ​អំពីចរិត​បន្ដុះ​បង្អាប់​ស្រី្តភេទ



Mr. Son Chhay,
លោក​សម​ រង្ស៊ី​​​បានរងនូវ​សម្ពាធ​​មិនធម្មតា​មួយ​ ក្រោយពីបាន​ប្រើ​ពាក្យ​​ថា លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន  «អន់ជាងស្រ្តី»​ក្នុងន័យ​ប្រដូច​លោក​ហ៊ុន សែន​ថា​មិនហ៊ាន​ធ្វើ​ដូច​លោកស្រី​យីង ឡាក់​នាយករដ្ឋ​មន្រ្តី​​ថៃ។យ៉ាងណាមិញ​​លោក​សុន ឆ័យ​ដែល​កំពុងតែ​ឋិតនៅ​ក្នុង​ប្រទេស​អូស្រ្តាលី​​បាន​និយាយ​ប្រាប់​វិទ្យុ SBS ខេម​រភាសា ថា លោក​សម​ រង្ស៊ី​​​ត្រូវ​តែ​ហ៊ាន​ចេញ​មុខ​សុំ​ទោស​ចំពោះ​ការ​
ប្រើភាសា​មិន​សម​រម្យ​បែប​នេះ​ក្នុងនាម​លោក​ជា​អ្នក​នយោបាយ​មួយរូប ដើម្បី​បញ្ចប់​ការរិះគន់។

(សំឡេង​លោក​សុន​ឆ័យ)

កាលពីម្សិលមិញ លោក​អ៊ូ វីរៈ​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​នៃ​ប្រទេស​កម្ពុជា​ លោក​មានការខកចិត្ត​​ចំពោះ​ពាក្យ​សម្តី​ដែល​លោក សម រង្សី​ បានបង្ហាញនូវ​លក្ខណៈ​រើសអើង​បែបនេះ ។​ ហើយលោក​បាន​ធ្វើ​លិខិត​ចំហមួយ​ទៅ​កាន់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​​ដើម្បី​ស្នើឲ្យ​មាន​ការ​សុំទោស​ជាផ្លូវការ​ទាក់ទង​ទៅនឹង​អ្វី​ដែល​លោក​ បាន​និយាយ​ដែលបង្ហាញ​នូវ​​ការរើស​អើងចំពោះ​ស្រ្តីភេទនេះ​៕
ប្រភព ABC Radio Australia



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors