កិច្ចព្រមព្រៀងមនុស្សធម៌រវាងស៊ីរី និងអង្គការសហប្រជាជាតិ ត្រូវចូលជាជាធរមាន នៅថ្ងៃសុក្រទី ៧ កុម្ភៈនេះ។ កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឱ្យជនស៊ីវិលរាប់សិបរយនាក់ ចាកចេញពីសង្កាត់គ្រប់គ្រងដោយពួកឧទ្ទាមនៅក្រុងហ៊ូម ភាគកណ្តាលប្រទេស ដែលបិទខ្ទប់អស់រយៈពេលជាង៦០០ថ្ងៃមកហើយ។
ក្រុងហ៊ូម ក្រុងចំណាស់ ដែលបានក្លាយជាមូលដ្ឋានឈរជើងរបស់ក្រុមប្រឆាំង និងក្លាយសមរភូមិប្រយុទ្ធឡោមព័ទ្ធដោយទាហានរដ្ឋាភិបាល អស់រយៈពេលជិតពីរឆ្នាំមកហើយ។ អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថាមានប្រជាជនជាងពីរពាន់៥នាក់ កំពុងជាប់កុន ក្នុងសង្កាត់ដែលកាន់កាប់ដោយពួកឧទ្ទាម កាត់ផ្តាច់ពីពិភពលោក ស្គាល់តែគ្រាប់ផ្លោង គ្រាប់បែក និងភាពអត់ឃ្លាន។
ប៉ុន្តែនៅថ្ងៃនេះ តាមរយៈកិច្ចព្រមព្រៀង រវាងអង្គការសហប្រជាជាតិ ជាមួយនឹងរដ្ឋាភិបាលស៊ីរី ជនរងគ្រោះស៊ីវិល អាចនឹងត្រូវជម្លៀសចេញប្រសិនបើពួកគេចង់ និងអាចទទួលបានជំនួយមនុស្សធម៌ ចំពោះអ្នកដែលក្រាញមិនចង់ចេញ។ តែជោគវាសនារបស់ក្រុមដែលជាអ្នកប្រយុទ្ធប្រឆាំងនឹងរបបក្រុងដាម៉ាស នៅតែមិនប្រាកដប្រជាដដែល។
ហូមមិនមែនជាក្រុងតែមួយដែលរង់ចាំ ក្នុងក្តីអស់សង្ឃឹម ជំនួយមនុស្សធម៌នោះទេ ប៉ុន្តែក្រុងនេះបានក្លាយជានិមិត្តរូបនៃមហន្តរាយមនុស្សជាតិនៅស៊ីរី។ គឺនៅស្ថានភាពក្នុងក្រុងនេះហើយ ដែលមាននិយាយច្បាស់លាស់ក្នុងជំនួបចរចាផ្ទាល់រវាងរដ្ឋាភិបាលក្រុងដាម៉ាស និងបក្សប្រឆាំងនៅក្រុងហ្សឺណែវ។ ដូច្នេះ ហ៊ូម ត្រូវបានប្រើជាគំរូ និងមានតម្លៃជាការសាកល្បង ក្នុងវិបត្តិស៊ីរី។
គេត្រូវការប្រើពេលជិត១៥ថ្ងៃ ទម្រាំចេញបានជាលទ្ធផល « មនុស្សធម៌ » ដ៏តិចតួចនេះ។ ហើយគេមិនដឹងថាតើការព្រមព្រៀងនេះ នឹងមានការគោរពអនុវត្តបានត្រឹមណាផង។ ក្បួនដឹកជញ្ជូនអង្គការសហប្រជាជាតិ បានត្រៀមលក្ខណៈរួចជាស្រេច។ ក្រុមទីមួយនឹងសាកល្បងធ្វើដំណើរចូលក្រុងហ៊ូមនៅថ្ងៃសុក្រនេះ។
នៅក្នុងផ្ទៃប្រទេសវិញ អំពើហិង្សាមិនចុះថមថយទេ។ ក្រុងអាឡេប ភាគខាងជើង ការប្រយុទ្ធតែតែបន្តក្នុងគុកធំ ពួកឧទ្ទាមបានរំដោះអ្នកទោសជាងមួយរយនាក់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បានគីមូន បានប្រកាសថ្កោលទោសការវាយប្រហារប្រឆាំងនឹងជនស៊ីវិល ជាពិសេសថ្កោលទោសការប្រើវិធីទម្លាក់ធុងប៉ារីលដ៏មហាផ្ទុះ តាំងពីជាច្រើនសប្តាហ៍មកនេះ ពីសំណាក់កងទ័ពអាកាសស៊ីរី៕
Labels:
ព័ត៌មានអន្តរជាតិ