តុលាការ​សម្រេច​ដោះលែង​មនុស្ស​ពីរ​នាក់​ឱ្យនៅ​ក្រៅ​ឃុំ​តែ​មិនមែន​លោក​វ៉ន​ពៅ​ទេ



លោក វន់ ពៅសកម្មជន​ការពារ​សិទ្ធិកម្មករ
ដោយ ស៊ុន មេសា
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់ថា តុលាការ​បានសម្រេច​ឱ្យ​កម្មករ​ពីរ​នាក់​ដែល​ម្នាក់​ជា​អ​និតិ​ជន​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ។ ការដោះលែង​នេះ គឺ​ស្រប​ពេលដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្រុមគ្រួសារ​អ្នក​ជាប់ពន្ធនាគារ និង​ព្រះសង្ឃ ដែលមាន​មនុស្ស​ប្រមាណ​ជិត ១០០នាក់ បាន​ជួបជុំគ្នា​នៅមុខ​ព្រះអង្គ​ដង​កើ​ខាងមុខ​ព្រះបរមរាជវាំង។ ជាការ​ជួបជុំ​ដើម្បី បួងសួង​បន់ស្រន់​បន្ទន់ចិត្ត​ឱ្យ​
តុលាការ​ដោះលែង​មនុស្ស​ចំនួន២៣នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ការផ្ទុះ​អំពើហិង្សា​កាលពីដើម​ខែមករា​កន្ល​ង​ទៅ។ ពិធីបួងសួង​មិនមាន​អំពើហិង្សា​កើតឡើង​នោះទេ។នៅ​ថ្ងៃ​សុក្រ​នេះ តុលា​បានសម្រេច​ឱ្យ​កម្មករ​ចំនួន២នាក់​ក្នុងចំណោម​អ្នក​ទាំង២៣នាក់​ដែល​កំពុង​ជាប់ឃុំ​ឱ្យនៅ​ក្រៅ​ឃុំ​ប​ណ្ណោះ​អាសន្ន​ហើយ ប៉ុន្តែ​មិនមែន​លោក​វ៉ន ពៅ​ទេ។ អ្នក​ដែល​ត្រូវ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នោះ​មានឈ្មោះ លោក បូ​សារិទ្ធ និង យ៉​ត​ជា​ដែល​ម្នាក់​ជា​អាណិកជន​វ័យ១៧ឆ្នាំ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ុំ សំអាត មន្ត្រី​អង្គកា​លីកាដូ ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ។

ដោយនៅ​ទីក្រុង​ភ្នំពេញ​វិញ ព្រះ​ស​ង្ឈ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គ្រួសារ​អ្នក​ជាប់ពន្ធនាគា​រទាំង២៣នាក់ បាន​ជួបជុំគ្នា​បួងសួង​ដើម្បីឱ្យ​តុលាកា​ដោះលែង​អ្នក​ជាប់ពន្ធនាគា​ទាំង២៣រូប​ដែល​កំពុង​ជាប់ពន្ធនាគា​នៅក្នុង​ខេត្តកំពង់ចាម។ ជាការ​បួងសួង​ដែល​ធ្វើឡើង​នៅ​ទីសក្ការៈ​ព្រះអង្គ​ដង​កើ​ខាងមុខ​ព្រះបរមរាជវាំង​នៅចាំ​ថ្ងៃ៨កើត​ដែលជា​ថ្ងៃ​ឧបោសថ​សិ​ល។
អ្នកចូលរួម​បួងសួង​ដែលមាន​កាន់​ផ្កាឈូក ទាន ហើយ​អ្នកខ្លះ​យក​រូបថត ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក​វ៉ន ពៅ និង​លោក​ចាន់ ពុទ្ធិ​ស័​ក្ត ជាប់​នឹង​ក្បាល​បាន​លើកដៃ​ប្រ​ណុំ​បន់ស្រន់​ម្នាក់ម្តងៗ សុំឱ្យ​តុលាការ​ទន់​ចិត្ត​និង​ដោះលែង​អ្នក​ទាំង២៣នាក់​ឱ្យបាន​ឆាប់។

អ្នកចូលរួម​ទាំងអស់​គេ​ឃើញ​មាន​វត្ត​មានដូចជា លោក ម៉ម សូណង់ដូ លោក អាត់​ធន់ ប្រធាន​សហជីព លោក សៀ ភា​រម្យ​នាយក​ក្រុម​សិទ្ធ​លំនៅដ្ឋាន​កម្ពុជា ប្រពន្ធ​លោក វ៉ន ពៅ  រួមទាំង​អ្នកស្រី​ធីតា ឃឹះ ប្រធាន​អង្គការ​សីល​ការ​ផងដែរ។ ស្ថិតក្នុង​សំលៀកបំពាក់​អាវ​សរ លោកស្រី​ធីតា ឃឹះ បាន​បន្ថែមថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​បន្ត​យុទ្ធនា​ការសុំ​អន្តរាគមន៍​ពី​អន្តរជាតិ​ជា​បន្តទៀត​នៅ​ថ្ងៃទី១០ ខាងមុខ ដោយ​នឹង​យក​ញត្តិ​ទៅកាន់​ស្ថានទូត​វៀតណាម។

យ៉ាងណាក៏ដោយ​ក្រោយ​ការជួប​ជុំគ្នា​រយៈពេល១ម៉ោង ពិធី​បន់ស្រន់​នៅមុខ​ព្រះអង្គ​ដង​កើ​តាំងពី​ម៉ោង៨ និង៣០នាទី​ព្រឹក បាន​រំសាយ​ទៅវិញ​ដោយ​គ្មាន​អំពើហិង្សា​នោះទេ ប៉ុន្តែ​ស្ថិតក្រោម​កា​ឃ្លាំមើល​ពី​កម្លាំង​សន្តិសុខ។ សូម​រំលឹកថា ប្រធាន​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ដែល​រួមមាន​លោក​អាត់ ធន់ លោក​សៀ ភារ​ម្យ ជាដើម បានចេញ​ដំណើរ​ទៅ​សួ​សុខទុក្ខ​លោក វ៉ន ពៅ និង​អ្នក២២នាក់​ផ្សេងទៀត ដែល​កំពុង​ជាប់ពន្ធនាគា​រម៣ ត្រពាំង​ផ្លុ​ង ក្នុង​ខេត្តកំពង់ចាម៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors