ការ​​ប្រ​កួត​​ជំ​​នាញ​​មេ​​ធា​វី​​ខាង​​អំ​​ពើ​​ហិង្សា​​ក្នុង​​គ្រួ​សារ​​ត្រូវ​​បាន​​ធ្វើ​​ជា​​លើក​​ដំ​បូង​​នៅ​​កម្ពុជា​



 សហមេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​
ដោយ ប្រាក់ ធីតា

និស្សិត​មហា​វិទ្យា​ល័យ​ច្បាប់​ និង​កិច្ច​ការ​សារ​ធា​ណៈ​នៃ​សកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​ចូល​រួម​ប្រ​កួត​ប្រ​ជែង​ដើម្បី​បង្ហាញ​ពី​ជំ​នាញ​ខាង​មេ​ធាវី និង​ចំ​ណេះ​ដឹង​របស់​ខ្លួន ទាក់​ទង​នឹង​ច្បាប់​ស្តីពី​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ ។ ការ​ប្រ​កួត​ប្រ​ជែង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បណ្តុះ​បណ្តាល ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​សកលវិទ្យា​ ហា​ឡូ​វេ នៃ​ទី​ក្រុង​ឡុង ក្រោម​ការ​
ឧបត្ថម្ភ​ហិរញ្ញ​វត្ថុ​ពី​ស្ថាន​ទូត​ចក្រ​ភព​អង់​គ្លេស។ និស្សិត​ផ្នែក​ច្បាប់ នៃ​សកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ចំនួន ៦​ក្រុម បាន​ចូល​រួម​ការប្រ​កួត​ប្រជែង​ក្នុង​លំ​ហាត់​ប្រឹក្សា​អតិ​ថិ​ជន ដោយ​ផ្អែក​លើ​ករណី​ជាក់​ស្តែង​នៃ​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ។  ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ​នេះ នៅ​ឯ​សកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា។ នេះ​បើ​យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាន​ទូត​ចក្រ ​ភព​អង់​គ្លេស ប្រ​ចាំ​នៅ​កម្ពុជា សកល​វិទ្យា​ល័យ​ហា​ឡូ​វេ​នៃ​ទីក្រុង​ឡុង និង​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

លោក គង់ ផល្លក្សណ៍ ព្រឹទ្ធ​សាស្ត្រា​ចារ្យ​នៃ​មហា​វិទ្យា​ល័យ​ច្បាប់ និង​កិច្ច​ការ​សាធារណៈ បាន​បញ្ជាក់​នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​ថា ការ​ប្រកួត​ប្រ​ជែង​នេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​កសាង​ជំ​នាញ​មេ​ធាវី និង​ចំ​ណេះ​ដឹង​របស់​និស្សិត​ស្តី​ពី​ច្បាប់​ប្រ​ចាំង​អំ​ពើ​ហិង្សា​ក្នុង​ គ្រួ​សារ ក៏​ដូច​ជា គូស​បញ្ជាក់​អំពី​សីល​ធម៌ និង​ការ​ទទួល​ខុសត្រូវ​ខាង​វិជ្ជា​ជីវៈ​សម្រាប់​មេ​ធាវី​នៅ​កម្ពុជា​ទៅ​ថ្ងៃ ​អនា​គត។ ដូច្នេះ និស្សិត​មិន​ត្រឹម​តែ​រៀន​ពី​សៀវ​ភៅ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​ត្រូវ​រៀន​អនុ​វត្ត​ជាក់​ស្តែង​ផង​ដែរ។

លោក​បណ្ឌិត Bryony Mathew អនុ​ប្រធាន​បេស​កម្ម​នៃ​ស្ថាន​ទូត​ចក្រ​ភព​អង់​គ្លេស​ក៏​បាន​បញ្ជាក់ ​ដែរ​ថា អា​ទិ​ភាព​មួយ​ក្នុង​ចំ​ណោម​អា​ទិ​ភាព​សំ​ខាន់​ៗ​របស់​ស្ថាន​ទូត​ចក្រ​ភព​ អង់​គ្លេស គឺ​គាំ​ទ្រ​ការ​បណ្តុះ​បណ្តាល​ជំ​នាញ​ដល់​ពល​រដ្ឋ​វ័យ​ក្មេង​នៅ​កម្ពុជា​។ អា​ទិ​ភាព​មួយទៀត​គឺ​កំ​ណែ​ទម្រង់​ច្បាប់ តុ​លា​ការ និង​នី​តិ​រដ្ឋ។ លោក​អះ​អាង​ថា ការ​ឧបត្ថម្ភ​របស់​ស្ថានទូត​អង់​គ្លេស​ចំពោះ​វគ្គ​ស្តី​ពី​ច្បាប់​ប្រឆាំង​ អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​ប្រកួតប្រជែង​ចុង​ក្រោយ​នេះ គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​ស្ថា​ប័ន​នានា ​នៅ​កម្ពុជា។

គួរ​បញ្ជាក់​ថា ការ​ប្រ​កួត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃទី ៧ កុម្ភៈ​នេះ ហើយ​នៅ​ថ្ងៃ​ដំ​បូង​នេះ មាន​និ​ស្សិត​ចំនួន​២ ក្រុម​បាន​ទទួល​ជ័យ​ជំនៈ ហើយ​នឹង​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត​នៅ​ថ្ងៃ​ស្អែក​នេះ​។


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors