មុខ។ តែដំណឹងនេះត្រូវបានកងទ័ពអេហ្ស៊ីបឆ្លើយបដិសេធភ្លាមៗ ដោយបានចោទកាសែតកូវ៉ែតថា ចុះផ្សាយសម្តីលោកស៊ីសស៊ីមិនច្បាស់លាស់។ សូមជម្រាបជូនថា គឺប្រមុខកងទ័ពរូបនេះឯងដែលជាតួអង្គធ្វើរដ្ឋប្រហារយោធាទម្លាក់ លោកប្រធានាធិបតីម័រស៊ីកាលពីខែកក្កដា ឆ្នំា ២០១៣។
មានអាយុ ៥៩ឆ្នំា លោកសេនាប្រមុខ អាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ីត្រូវបានគេចាត់ទុកជាមនុស្សខ្លំាង និងជាឥស្សរជនម្នាក់ដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសអេហ្ស៊ីប។ គឺលោកសេនាប្រមុខរូបនេះឯងដែលប្រជាជនអេហ្ស៊ីបទូទៅចង់បានជា ប្រធានាធិបតីរបស់ខ្លួននាពេលអនាគត។ តែគេក៏មិនត្រូវភ្លេចទេថា គឺរូបលោកអាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ីនេះឯង ជាអ្នកដែលបានធ្វើរដ្ឋប្រហារយោធាទម្លាក់លោកប្រធានាធិបតីជាប់ឆ្នោត ស្របច្បាប់ម័រស៊ីកាលពីខែកក្កដាឆ្នំា ២០១៣។
ឆ្លើយនឹងសំណួររបស់កាសែតកូវ៉ែតមួយឈ្មោះ « Al-Seyassah » ក្នុងថ្ងៃនេះដែលសួរថា តើលោកនឹងឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅពេលខាងមុខដែរ ឬទេ?។ លោកស៊ីសស៊ីបានឆ្លើយច្បាស់ៗថា លោកគ្មានជម្រើសអ្វីក្រៅពីឆ្លើយតបនឹងសំណូមពររបស់ប្រជាជនទេ និងបញ្ជាក់ថា លោកគ្មានការសោកស្តាយចំពោះការអំពាវនាវរបស់ប្រជាជនឡើយ។ ទន្ទឹមគ្នានេះ លោកស៊ីសស៊ីក៏បានទទួលស្គាល់ពីទង្វើរៀបចំរដ្ឋប្រហារយោធាទម្លាក់ លោកប្រធានាធិបតីម័រស៊ីដើម្បីឆ្លើយតបនឹងការទាមទាររបស់ក្រុមបាតុករ រាប់សិបលាននាក់នៅតាមផ្លូវ។
បច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ លោកសេនាប្រមុខអាប់ដែល ហ្វាត់តា អាល់-ស៊ីសស៊ីបានថ្លែងថា លោកនឹងស្នើសុំជំនួយពីប្រជាជនដើម្បីព្យាបាលជំងឺប្រចំាកាយរបស់ អេហ្ស៊ីបដែលបានធ្លាក់ដុនដាបខ្លំាងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នេះ។ តែទន្ទឹមគ្នានេះ លោកស៊ីសស៊ីក៏បាននិយាយបង្ការទុកជាមុនថា លោកគ្មានដំណោះស្រាយទិព្វណាមួយដើម្បីបិទបញ្ចប់វិបត្តិតែមួយ ប៉ប្រិចភ្នែកបានឡើយ និងថា បើលោកជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងអំពាវនាវឲ្យមានសម្ព័ន្ធភាពជាមួយបណ្តាប្រទេសអារ៉ាប់ដើម្បី ធ្វើសង្រ្គាមប្រឆំាងនឹងភេរវនិយម។
តែប្រតិកម្មភ្លាមៗនៅថ្ងៃនេះ កងទ័ពអេហ្ស៊ីបបានឆ្លើយបដិសេធ ដោយបានចោទកាសែតកូវ៉ែតថា បានកែបន្លំពាក្យសម្តីលោកស៊ីសស៊ី។ យោងតាមកងទ័ពអេហ្ស៊ីប លោកស៊ីសស៊ីនៅមិនទាន់បានប្រកាសបេក្ខភាពប្រធានាធិបតីជាផ្លូវការ របស់លោកនៅឡើយទេ និងថា បើរឿងនេះជាការពិតមែននោះ លោកសេនាប្រមុខនឹងធ្វើការប្រកាសជាផ្លូវការនៅចំពោះមុខប្រជាជន អេហ្ស៊ីបតែមួយគត់៕