មន្ត្រីអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា តុលាការបានសម្រេចឱ្យកម្មករពីរនាក់ដែលម្នាក់ជាអនិតិជនបាននៅក្រៅឃុំបណ្តោះអាសន្នហើយ។ ការដោះលែងនេះ គឺស្របពេលដែលក្រុមអង្គការសង្គមស៊ីវិល ក្រុមគ្រួសារអ្នកជាប់ពន្ធនាគារ និងព្រះសង្ឃ ដែលមានមនុស្សប្រមាណជិត ១០០នាក់ បានជួបជុំគ្នានៅមុខព្រះអង្គដងកើខាងមុខព្រះបរមរាជវាំង។ ជាការជួបជុំដើម្បី បួងសួងបន់ស្រន់បន្ទន់ចិត្តឱ្យ
តុលាការដោះលែងមនុស្សចំនួន២៣នាក់ដែលត្រូវបានចាប់ខ្លួនក្រោយការផ្ទុះអំពើហិង្សាកាលពីដើមខែមករាកន្លងទៅ។ ពិធីបួងសួងមិនមានអំពើហិង្សាកើតឡើងនោះទេ។នៅថ្ងៃសុក្រនេះ តុលាបានសម្រេចឱ្យកម្មករចំនួន២នាក់ក្នុងចំណោមអ្នកទាំង២៣នាក់ដែលកំពុងជាប់ឃុំឱ្យនៅក្រៅឃុំបណ្ណោះអាសន្នហើយ ប៉ុន្តែមិនមែនលោកវ៉ន ពៅទេ។ អ្នកដែលត្រូវដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននោះមានឈ្មោះ លោក បូសារិទ្ធ និង យ៉តជាដែលម្នាក់ជាអាណិកជនវ័យ១៧ឆ្នាំ ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុំ សំអាត មន្ត្រីអង្គកាលីកាដូ ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះ។
ដោយនៅទីក្រុងភ្នំពេញវិញ ព្រះសង្ឈ ក្រុមអង្គការសង្គមស៊ីវិល និងគ្រួសារអ្នកជាប់ពន្ធនាគារទាំង២៣នាក់ បានជួបជុំគ្នាបួងសួងដើម្បីឱ្យតុលាកាដោះលែងអ្នកជាប់ពន្ធនាគាទាំង២៣រូបដែលកំពុងជាប់ពន្ធនាគានៅក្នុងខេត្តកំពង់ចាម។ ជាការបួងសួងដែលធ្វើឡើងនៅទីសក្ការៈព្រះអង្គដងកើខាងមុខព្រះបរមរាជវាំងនៅចាំថ្ងៃ៨កើតដែលជាថ្ងៃឧបោសថសិល។
អ្នកចូលរួមបួងសួងដែលមានកាន់ផ្កាឈូក ទាន ហើយអ្នកខ្លះយករូបថត ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកវ៉ន ពៅ និងលោកចាន់ ពុទ្ធិស័ក្ត ជាប់នឹងក្បាលបានលើកដៃប្រណុំបន់ស្រន់ម្នាក់ម្តងៗ សុំឱ្យតុលាការទន់ចិត្តនិងដោះលែងអ្នកទាំង២៣នាក់ឱ្យបានឆាប់។
អ្នកចូលរួមទាំងអស់គេឃើញមានវត្តមានដូចជា លោក ម៉ម សូណង់ដូ លោក អាត់ធន់ ប្រធានសហជីព លោក សៀ ភារម្យនាយកក្រុមសិទ្ធលំនៅដ្ឋានកម្ពុជា ប្រពន្ធលោក វ៉ន ពៅ រួមទាំងអ្នកស្រីធីតា ឃឹះ ប្រធានអង្គការសីលការផងដែរ។ ស្ថិតក្នុងសំលៀកបំពាក់អាវសរ លោកស្រីធីតា ឃឹះ បានបន្ថែមថាក្រុមអង្គការសង្គមស៊ីវិល នឹងបន្តយុទ្ធនាការសុំអន្តរាគមន៍ពីអន្តរជាតិជាបន្តទៀតនៅថ្ងៃទី១០ ខាងមុខ ដោយនឹងយកញត្តិទៅកាន់ស្ថានទូតវៀតណាម។
យ៉ាងណាក៏ដោយក្រោយការជួបជុំគ្នារយៈពេល១ម៉ោង ពិធីបន់ស្រន់នៅមុខព្រះអង្គដងកើតាំងពីម៉ោង៨ និង៣០នាទីព្រឹក បានរំសាយទៅវិញដោយគ្មានអំពើហិង្សានោះទេ ប៉ុន្តែស្ថិតក្រោមកាឃ្លាំមើលពីកម្លាំងសន្តិសុខ។ សូមរំលឹកថា ប្រធានអង្គការសង្គមស៊ីវិល និងសហជីព ដែលរួមមានលោកអាត់ ធន់ លោកសៀ ភារម្យ ជាដើម បានចេញដំណើរទៅសួសុខទុក្ខលោក វ៉ន ពៅ និងអ្នក២២នាក់ផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារម៣ ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម៕