ពលរដ្ឋខ្មែរនៅប្រទេសអាល្លឺម៉ង់ ប្រមាណ ១០០នាក់
គ្រោងនឹងប្រមូលផ្តុំគ្នាមុខអធិការបតីស្ថានរបស់ប្រធានាធិបតី
អ្នកស្រី អេនជីឡា មែកខើល (Angela Merkel) នៅទីក្រុងប៊ែរឡាំង
នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ពីម៉ោង ១១កន្លះ ដល់ម៉ោង ១ល្ងាច។
ការជួបជុំនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាល្លឺម៉ង់
ជំរុញឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ប្រធានគណបក្សសង្គ្រោះជាតិ
ប្រចាំប្រទេសអាល្លឺម៉ង់ លោក គីម សារ៉ាវុធ មានប្រសាសន៍ថា
សមាជិកគណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរអាល្លឺម៉ង់
ទូទៅនឹងមកចូលរួមបាតុកម្មនេះ។
ចលនាធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅបរទេស
កំពុងកើតឡើងជាបន្តបន្ទាប់ក្រោយពេលកងកម្លាំងរដ្ឋាភិបាលកម្ពុជា
បានប្រើប្រាស់អំពើហិង្សាវាយបង្ក្រាប
និងបាញ់សម្លាប់កម្មករកាត់ដេរសម្លៀកបំពាក់ចំនួន ៥នាក់
និងហាមឃាត់បាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ កាលពីខែមករា៕