ខ្មែរ​នៅ​អាល្លឺម៉ង់​គ្រោង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ឲ្យ​កម្ពុជា​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត



ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អាល្លឺម៉ង់ ប្រមាណ ១០០​នាក់ គ្រោង​នឹង​ប្រមូល​ផ្តុំ​គ្នា​មុខ​អធិការបតីស្ថាន​របស់​ប្រធានាធិបតី អ្នកស្រី អេនជីឡា មែកខើល (Angela Merkel) នៅ​ទីក្រុង​ប៊ែរឡាំង នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​កុម្ភៈ ពី​ម៉ោង ១១​កន្លះ ដល់​ម៉ោង ១​ល្ងាច។

ការ​ជួប​ជុំ​នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​អាល្លឺម៉ង់ លោក គីម សារ៉ាវុធ មាន​ប្រសាសន៍​ថា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​អាល្លឺម៉ង់ ទូទៅ​នឹង​មក​ចូល​រួម​បាតុកម្ម​នេះ។
ចលនា​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស កំពុង​កើត​ឡើង​ជា​បន្តបន្ទាប់​ក្រោយ​ពេល​កង​កម្លាំង​រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​អំពើ​ហិង្សា​វាយ​បង្ក្រាប និង​បាញ់​សម្លាប់​កម្មករ​កាត់​ដេរ​សម្លៀកបំពាក់​ចំនួន ៥​នាក់ និង​ហាម​ឃាត់​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​មករា៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors