រោគសាស្ត្រ​ទាក់ទង​នឹង​ការបន្ទោរបង់ និង​បង្គន់



Monsieur Toilettes នៅ​ក្នុង​ឧទ្យាន​បង្គន់​ ប្រទេសកូរ៉េខាង​ត្បូង
ដោយ អៀង សុខម៉ិញ

កខ្វក់ ប្រើ​ច្របូក​ច្របល់​គ្នា​ ក្លិន​អាក្រក់ ​បង្គន់​ខ្វះ​អនាម័យ​​ គឺ​ជា​ចំណោទ​ដ៏​ធំ​មួយ​ក្នុង​សង្គម។ កង្វះអនាម័យ​ដែល​អាច​ផ្តល់​ផល​វិបាក​ច្រើន​ដល់​សុខភាព​​អ្នក​ប្រើប្រាស់​បង្គន់​កខ្វក់នោះ។ បើ​ជា​បង្គន់​​ (កន្ថោ) អង្គុយ កន្លែង​អង្គុយ​មិន​ស្អាត មាន​សល់ដក់​​ស្នាម​ ជាតិ​អំបិល ជាតិ​អាស៊ីត​នៃ​ទឹក​នោម ​នេះ​ជា​ប្រភព​នៃ​ការ​កកើត​បាក់តេរី។ តើ​ការ​បត់​ជើង​មិន​ត្រឹម​ត្រូវ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា ? បង្គន់​មិន​ស្អាត​អាច​ចម្លង​មេរោគ​អ្វី​ខ្លះ ?តើ​ការ​លាង​ដៃ​ក្រោយ​ពេល​ចេញ​ពី​បង្គន់​សំខាន់​កំរិត​ណា​ ?!

សូម​អញ្ជើ់ញ​ស្តាប់​ការ​ពន្យល់​បំភ្លឺ​របស់​លោកសាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត​ Professeur Gérard Amarenco, សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ នៅ សកលវិទ្យាល័យ​ Pierre et Marie Curie ក្រុង​ប៉ារីស។

 គេ​ប៉ាន់​ប្រមាណ​ថា នៅ​លើ​ពិភពលោក​យើង​នេះ មាន​ប្រជាជន​ជាង​ពីរពាន់​លាន​នាក់​រស់​នៅ​ដោយ​គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ជា​ពិសេស​នៅ​តាម​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ។ ហើយ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​បី​នាក់ គ្មាន​លទ្ធភាព​​ទៅ​បន្ទោរបង់​ក្នុង​​​បង្គន់​ស្អាត​​ត្រឹមត្រូវ។ ស្ថានភាព​បែប​នេះ អាច​បង្ក​គ្រោះ​ថ្នាក់ដល់​សុខភាព ជាពិសេស​ទៅលើ​សរីរាង្គ។

តើ​អ្វី​ទៅ​ជា​ដំបូន្មាន​​នៅក្នុង​វិស័យ​នេះ ? តើ​របៀបបត់​ជើង​មួយ​ណា​ដែល​សម​ស្រប​បំផុត​ទៅ​នឹង​ក្បួន​អនាម័យ ? អ្វីទៅ​ជា​មូលហេតុ និង​ជា​ដំណោះស្រាយ​នៃ​ការ​ទល់​លាមក។ ទាំង​នេះ ជា​អ្វី​ដែល​លោក​អ្នក​នាង​បាន​ជ្រាប​តាម​រយៈ​បទ​អន្តរាគមន៍​របស់​លោក​សាស្ត្រាចារ្យ​ អាម៉ារេនកូ ដែល​ទើប​ចេញ​សៀវភៅ​មួយ​ មាន​ចំណង​ជើង “រោគា​នៃ​បង្គន់”។


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors