GlobalNewskh.blogspot.com
Pages
(Move to ...)
Home
▼
Thursday, February 6, 2014
លោក ប៉ា សុជាតិវង្ស៖ «ឡានក្រុងនឹងដំណើរការលើផ្លូវ៤ខ្សែទៀតនៅភ្នំពេញ ក្នុងពេលឆាប់ៗ»
ដោយ
លី ម៉េងហួរ
ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំង RFI នៅថ្ងៃពុធ ទី៥កុម្ភៈនេះ គឺលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា ការដាក់អោយដំណើរការសាកល្បងនូវរថយន្តក្រុង ដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមិនា រយៈពេលមួយខែនេះ និងដើម្បីសំរួលការកកស្ទះចរាចរណ៍ផង និងដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផង។ តាមគម្រោង សាលារាជធានីភ្នំពេញ សហការជាមួយទីភ្នាក់ងារជប៉ុន JICA នឹងដាក់ឲ្យដំណើរការសេវាឡានក្រុង នៅ ៤ខ្សែ ផ្សេងទៀត តាមផ្លូវធំៗ រួមមាន មហាវិថីម៉ៅសេទុង មហាវិថីកម្ពុជាក្រោម និងមហាវិថីសហព័ន្ធរុស្ស៊ី ជាដើម។
បទសម្ភាសន៏ជាមួយ លោក ប៉ា សុជាតិវង្ស
(12:57)
‹
›
Home
View web version