បុណ្យចូលឆ្នាំចិនដែលកំពុងប្រព្រឹត្តទៅនៅពេលនេះ ក៏ដូចជាពិធីបុណ្យចូលឆ្នាំសាកលដែលទើបតែកន្លងផុតទៅថ្មីៗនេះដែរ គឺជាភស្តុតាងច្បាស់លាស់ដែលបង្ហាញឲ្យឃើញថា ជនជាតិខ្មែរ ទាំងអ្នកនយោបាយ ទាំងពលរដ្ឋសាមញ្ញបានទទួលយកភាពចម្រុះនៃវប្បធម៌ដោយងាយស្រួលបំផុត។ ពួកគេនាំគ្នាសប្បាយរីករាយទទួលអំណរឆ្នាំថ្មីទាំងនោះបើទោះបីមិនមែនជាប្រពៃណីរបស់ខ្លួនក៏ដោយ។ ប៉ុន្តែ នៅក្នុងទិដ្ឋភាពនយោបាយវិញ ភាពចម្រុះនៃទស្សនៈឬវប្បធម៌ពហុគំនិតពិបាកនឹងចុះសម្រុងគ្នាយ៉ាងខ្លាំង។ តើហេតុអ្វីបានជាដូច្នេះ?