តំណាងអង្គការសង្គមស៊ីវិលចំនួន ៨នាក់ មកពីអង្គការចំនួន ៦ តំណាងឲ្យអង្គការសង្គមស៊ីវិល ចំនួន ១៨៦ នៅព្រឹកថ្ងៃសុក្រនេះ បានជួបចរចារដោយផ្ទាល់ ជាមួយភ្នាក់ងារឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធមនុស្ស អង្គការសហប្រជាជាតិ UNCHR។ ជាការជួបចរចារដាក់ញត្តិ ទាមទារឲ្យមានការដោះលែងសកម្មជនសហជីព និងកម្មករ ២៣នាក់ និងទាមទារឲ្យសមត្ថកិច្ចបញ្ឃប់អំពើហិង្សាដល់ក្រុមអ្នកតវ៉ា។ ចំណែក អ្នកភូមិបឹងកក់វិញ នៅព្រឹកថ្ងៃនេះ ក៏បានដាក់លិខិតមួយ ទៅកាន់ស្ថានទូតអាមេរិក ថ្លែងអំណរគុណ
អង្គការសង្គមស៊ីវិលចំនួន ៦ តំណាងឲ្យ ១៨៦ អង្គភាព នៅព្រឹកថ្ងៃសុក្រនេះ បានយកញត្តិ និងជួបដោយផ្ទាល់ជាមួយតំណាងឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ជាការដាក់ញត្តិនេះគឺដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនសហជីព និងកម្មករ ២៣នាក់ និងទាមទារឲ្យសមត្ថកិច្ចបញ្ឃប់អំពើហិង្សា ដល់ក្រុមអ្នកតវ៉ា។ ជាលទ្ធផលពីការជួបពិភាក្សា ប្រមាណជា ១ម៉ោង លោក ណៃ វ៉ង់ដា អនុប្រធានអង្កេតការសិទ្ធមនុស្ស និងក្រុមមេធាវី នៃអង្គការ អាដហុក បានឲ្យដឹងថា UNCHR បានឯកភាព និង កំពុងតែស្នើសុំឲ្យមានការដោះលែងសកម្មជនទាំង ២៣រូបនោះឲ្យបានទាន់ពេលវេលាផងដែរ។
នៅព្រឹកថ្ងៃសុក្រនេះផងដែរ ស្ថានទូតឥណ្ឌា ក៏យល់ព្រមទទួលជួបជាមួយ តំណាងអង្គការសង្គមស៊ីវិល ទាំង៦ ខណៈស្ថានទូតមីយ៉ាន់ម៉ា និងសិង្ហបុរី មិនទាន់បានបញ្ជាក់ពីការជួបផ្ទាល់ ជាមួយក្រុមតំណាងអង្គការសង្គមស៊ីវិលនៅឡើយទេ។ នេះបើតាមលោក ណៃ វ៉ង់ដា។
យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃសុក្រនេះ មិនមានការហែក្បួនដាក់ញត្តិរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដូចកាលពីថ្ងៃទី ២៣មករាឡើយ ដោយសារអង្គការខ្លះ ជាប់បំពេញការងារផ្សេងៗ។ ប៉ុន្តែបើតាមលោក ណៃ វ៉ង់ដា ដដែល ការហែក្បួនធំ នឹងធ្វើជាថ្មី នៅថ្ងៃទី ២៧មករាខាងមុខ ជាបន្តទៀត។
សូមបញ្ជាក់ថា ញត្តិទាមទារ ដែលត្រូវដាក់ជូនស្ថានទូតបរទេស មានខ្លឹមសារថ្កោលទោស ការប្រើកម្លាំងប្រដាប់អាវុធ និងកំណើនអំពើហិង្សាប្រឆាំងប្រជាជនកម្ពុជា។ ញត្តិក៏បានទាមទារឲ្យអាជ្ញាធរដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំង ២៣ នាក់ ឲ្យបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតករណីហិង្សាកាលពីដើមខែមករា ទាមទារឲ្យអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សា និងការប្រើកម្លាំងហួសហេតុរបស់អាជ្ញាធរទៅលើក្រុមអ្នកតវ៉ា។
ចំណែកអ្នកភូមិបឹងកក់ ថ្មគោល បុរីកីឡា ព្រះសង្ឃ និងយុវជន ប្រមាណ ជាង៧០នាក់ នៅព្រឹកថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នា នៅមុខស្ថានទូតសហរដ្ឋអាមេរិក ដើម្បីដាក់លិខិតថ្លែងអំណរគុណ ដល់សភាអាមេរិក ដែលបានជួយជំរុញឲ្យមានដំណោះស្រាយករណីតំបន់បឹងកក់។ នេះបើយោងតាម តំណាងអ្នកភូមិបឹងកក់ គឺអ្នកស្រី ទេព វន្នី បានប្រាប់វិទ្យុបារាំង។ ការប្រមូលផ្តុំរបស់អ្នកភូមិបឹងកក់ បុរីកីឡា និងថ្មគោល នៅថ្ងៃសុក្រនេះ គឺពុំមានការរារាំង ឬចាប់ខ្លួន ពីអាជ្ញាធរអ្វីនោះទេ៕