
លោកវាគ្មិនថ្ងៃនេះ គឺលោក ហ៊ឹម ខេមរា ជាពលរដ្ឋខ្មែរម្នាក់ដែលជាអតីតជនភៀសខ្លួនមករស់នៅលើ
ទឹកដីអូស្រ្ដាលីតាំងពីទសវត្ស១៩៨០។ ហើយបច្ចុប្បន្ននេះលោកមានចម្ការ Strawberry រាប់រយហិចតារនៅក្នុងរដ្ឋ Queensland ប៉ែកឦសានប្រទេសអូស្រ្ដាលី។ កសិដ្ឋានរបស់លោក គឺស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុង Brisbane នោះទេ។
នៅថ្ងៃនេះយើងនឹងស្វែងយល់ទាំងគ្នាថា ហេតុអ្វីបានជាការងារកសិកម្មរបស់លោកបានជោគជ័យ?
ហើយហេតុអ្វីបានជាលោកសម្រេចចាប់មុខរបរជាអ្នកដាំដំណាំ Strawberry?
តើផ្លែ Strawberry នេះហេតុអ្វីបានជាពលរដ្ឋអូស្រ្ដាលីពេញនិយមខ្លាំង?
