Merican ក្នុងកម្មវិធី ONE FC: War of Nations នៅឯកីឡដ្ឋាន Negara ក្នុងទីក្រុងគូឡាឡាំពួ នាថ្ងៃទី១៤ ខែមីនា ខាងមុខនេះ។ឃីម ឌីម៉ា ដែលមានរហស្សនាមថា «នាគខ្មៅ» បានទទួលបរាជ័យក្នុងការប្រកួតលើកទី២របស់គេក្នុងកម្មវិធី ONE FC កាលពីខែមុន នៅទីក្រុងម៉ានីល តាមរយៈការចាញ់ក្នុងទឹកទី១ក្រោមកណ្តាប់ដៃរបស់កីឡាករហ្វីលីពីន Ruel Catalan ដែលបានឡើងសងសឹកចំពោះការប្រកួតរវាងបងប្រុសរបស់គេ Rene និងកីឡាករកម្ពុជាកាលពីខែតុលា ដែលត្រូវបានកាត់សេចក្តីថា គ្មានការប្រកួត។
Rene ត្រូវបានសែងចេញពីសង្វៀនដាក់ទ្រុងក្រោយពីរងការវាយដោយកណ្តាប់ ដៃទៅលើផ្នែកខាងក្រោយនៃក្បាលដែលត្រូវបានគេចាត់ទុកថា ជាការវាយខុសនឹងលក្ខន្តិកៈច្រើនពេកដោយក្រុមមន្ត្រី។
បច្ចុប្បន្ន នាគខ្មៅបានទទួលឱកាសមួយក្នុងការស្តារមុខមាត់របស់ខ្លួនក្នុង ពេលជួបជាមួយនឹងតារាឆ្នើមក្នុងកីឡាមួយថៃរបស់ម៉ាឡេស៊ី Merican ដែលបានផ្តួលកីឡាករតក់ សោភ័ណ្ឌ ដែលជាមិត្តរួមក្លិប A Fighter របស់ឌីម៉ា ដោយការឈ្នះពិន្ទុជាឯកច្ឆន្ទកាលពីខែវិច្ឆិកា។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រដាល់មានដើមកំណើតក្នុងខេត្តបន្ទាយមានជ័យវ័យ២២ឆ្នាំរូប នេះ នឹងមានការព្រួយបារម្ភចំពោះគូប្រជែងរបស់គេដែលនឹងមានការគាំទ្រពីសំណាក់អ្នកគាំទ្រក្នុងទឹកដីរបស់គេ និងកំពុងតែប្រមាញ់ដើម្បីស្វែងរកជ័យជម្នះក្នុងការប្រកួតក្បាច់ ប្រដាល់ចម្រុះ (MMA) ជាលើកទី៣របស់គេ។
ឌីម៉ា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ក្តីសង្ឃឹមដែលខ្ញុំមានក្នុងការទទួលជ័យជម្នះការប្រកួតនេះ គឺការប្រើប្រាស់ក្បាច់ប្រដាល់របស់កម្ពុជា។ នោះគឺជាភាពខ្លាំងតែមួយដែលខ្ញុំគិតថា ខ្ញុំត្រូវតែផ្តួលគូប្រកួតរបស់ខ្ញុំ»។
ក្នុងនាមជាកីឡាករ ជើងចាស់ដែលមានបទពិសោធប្រកួតក្នុងក្បាច់ប្រដាល់របស់កម្ពុជាជាង ២៥០លើក ការទទួលជ័យជម្នះរបស់ឌីម៉ា ក៏រាប់បញ្ចូលទាំងការឈ្នះពិន្ទុក្នុងពេលជួបជាមួយនឹង Merican កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១១ នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៣ នៅរាជធានីភ្នំពេញផងដែរ។
ឌីម៉ា បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «ក្រោយពីមានបទពិសោធទៅលើការប្រកួតជាមួយនឹង Mercian កាលពីមុន ក្នុងក្បាច់ប្រដាល់គុនខ្មែរ វាហាក់ដូចជាមានការលំបាកជាងក្នុងការប្រកួតនៅក្នុងទ្រុង ខណៈដែលខ្ញុំបានប្រកួតក្នុងនាមជាអ្នកប្រដាល់កម្ពុជាច្រើនជាង ការប្រកួតវាយដាក់ទ្រុងជាមួយនឹងការប្រើក្បាច់ចម្រុះ»។
កីឡាករ រូបនេះបានប្រាប់បន្តថា៖ «ក្នុងការប្រកួតលើកចុងក្រោយរបស់ខ្ញុំ ខ្ញុំអាចទប់ទល់ជាមួយនឹងគូប្រជែងរបស់ខ្ញុំទាំងលើកម្លាំង និងបច្ចេកទេស ហើយខ្ញុំក៏មានកម្ពស់ខ្ពស់ជាងគេផងដែរ។ ប៉ុន្តែ ខ្ញុំសារភាពថា ការប្រើកណ្តាប់ដៃរបស់ [Catalan] ពិតជាមានទម្ងន់ធ្ងន់»។
ឌីម៉ា បានឲ្យដឹងបន្ថែមទៀតថា៖ «ក្នុងការឈ្នះការប្រកួតនេះក្នុងខែមីនា ដំណោះស្រាយនៅតែដូចគ្នា គឺការប្រើប្រាស់ជំនាញទាត់របស់ខ្ញុំ។ ខ្ញុំនឹងព្យាយាមគេចឲ្យផុតពីការគាបឲ្យដួលនៅលើទីលានតាមដែល ខ្ញុំអាច។ ការធ្វើបែបនោះ ខ្ញុំអាចនឹងផ្តួល [Merican] ដូចដែលខ្ញុំបានធ្វើក្នុងការប្រកួតក្បាច់ប្រដាល់ខ្មែររបស់យើងជា មិនខាន»។
Merican វ័យ២៧ឆ្នាំ ដែលមានដើមកំណើតមកពីរដ្ឋ Terengganu ភាគឦសាននៃប្រទេសម៉ាឡេស៊ី ហើយបច្ចុប្បន្ន នឹងត្រូវធ្វើការហ្វឹកហាត់នៅឯក្លិប Merican Muay Thai Gym នៅទីក្រុងគូឡាឡាំពួនោះ បាននិយាយថា គេក៏ផ្តោតទៅលើការប្រើប្រាស់ជំនាញប្រកួតឈរដែរ ប៉ុន្តែ កំពុងតែហ្វឹកហាត់ទៅលើការប្រើប្រាស់ស្នៀតគាប។
កីឡាកររូបនេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមរយៈសារអេឡិចត្រូនិកថា៖ «អ្នកអាចនឹងរំពឹងទុកពីការប្រើប្រាស់ចលនាដ៏លឿន និងឈប់ឈរពីខ្ញុំ។ ខ្ញុំសង្ឃឹមថា អាចបន្ថែមជ័យជម្នះមួយផ្សេងទៀតទៅលើកំណត់ត្រា MMA របស់ខ្ញុំ»។
Merican បានប្រាប់បន្តឲ្យដឹងថា៖ «វានឹងក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ។ ខ្ញុំដឹងថា MMA នៅប្រទេសកម្ពុជា គឺជាកីឡាថ្មីមួយ ប៉ុន្តែ កំពុងតែទទួលប្រជាប្រិយភាពកាលពីឆ្នាំកន្លងទៅនេះ។ ការប្រកួតជាមួយនឹងតក់ សោភ័ណ្ឌ ក្នុងការប្រដាល់លើកចុងក្រោយរបស់ខ្ញុំបង្ហាញថា កីឡាករកម្ពុជាមានជំនាញក្នុងការចូលកាន់តែជ្រៅទៅក្នុងកីឡានេះ» ។
ក្រោយពីទទួលបានរហស្សនាមថា «The Vampire (ដែលមានន័យថាព្រាយជញ្ជក់ឈាម)» ពីសំណាក់អ្នកគាំទ្រម្នាក់ដោយសារតែផ្តោទៅលើការទាត់យ៉ាង រហ័ស និងយ៉ាងធ្ងន់នៃទម្ងន់ជើងរបស់គេ រួមនឹងសមត្ថភាពក្នុងការធ្វើឲ្យគូប្រកួតបែកឈាម Merican បានដល់កម្រិតដ៏ខ្ពស់នៃអាជីពរបស់គេរហូតមកទល់ពេលនេះ នៅពេលដែលរូបគេបានទទួលចំណាត់ថ្នាក់លេខ១ពីសមាគមកីឡាប្រដាល់ មួយថៃពិភពលោកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមកាលពីឆ្នាំ២០០៩។
រូបគេនឹងទទួលបានការលើកទឹកចិត្តមួយផ្សេងទៀតពីសំណាក់អ្នកគាំទ្រ ម៉ាឡេស៊ីរបស់គេ ដែលបានផ្តល់ជាកម្លាំងចិត្តដល់រូបគេឲ្យទទួលជ័យជម្នះលើសោភ័ណ្ឌ កាលពីពីរខែកន្លងទៅ។
កីឡាករជើងខ្លាំងរូបនេះបានឲ្យដឹង ថា៖ «សំឡេងរបស់អ្នកគាំទ្រ និងក្រុមគ្រួសារតែងតែផ្តល់ឲ្យខ្ញុំនូវភាពខ្លាំងក្លាបន្ថែមទៀត »។
ONE FC បានប្រកាសពីការប្រកួតក្នុងប្រភេទទម្ងន់ស្រាលនេះកាលពីថ្ងៃ សុក្រ រួមជាមួយនឹងការប្រកួតរបស់កីឡាករម៉ាឡេស៊ីដូចគ្នារវាងកីឡាករ Peter Davis (ឈ្នះ៧លើក ចាញ់៣) និង Wes Java (ឈ្នះ២លើក ចាញ់១)។ ការប្រកួតចំនួន៩គូត្រូវបានប្រកាសសម្រាប់កម្មវិធី ONE FC: War of Nations card ដែលនឹងត្រូវលើកការប្រកួតរវាងកីឡាករ Brock Larson និង Nobutatsu Suzuki ធ្វើជាគូឯកដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោករបស់ ONE FC៕ IS
រាយការណ៍បន្ថែមដោយចេង សិរីរិទ្ធ
Labels: ព័ត៌មានជាតិ