ថៃ​នឹង​ដាក់​ពង្រាយ​ប៉ូលិស​១​ម៉ឺន​នាក់ ការពារ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២​កុម្ភៈ



140130_17a
ការិយាល័យ​បោះឆ្នោតមួយ​ក្នុង​ប្រទេសថៃ​នាពេល​កន្លងមក។ ​​សម្រាប់​ការ​បោះឆ្លោត​​ថ្ងៃ​​អាទិត្យ​ទី​ ២ កុម្ភៈ ខាងមុខ​​​​​​​​​​​​​​​អាជ្ញាធរ​នឹ​ង​​ពង្រាយ​​ប៉ូលិស​១​​​ម៉ឺននាក់​ AFP
ក្រុងបាងកកៈ រដ្ឋមន្ត្រី​ការងារ នៃ​រដ្ឋាភិបាល​ចាំ​ផ្ទះ​ថៃ លោក ឆាឡឺម យូបាំរ៉ុង​បាន​ប្រកាស ពី​ថ្ងៃ​ពុធ​ថា ប៉ូលិស​សរុប​ចំនួន​១​ម៉ឺន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ ដើម្បី​ផ្ដល់​សន្តិសុខ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ក្នុង​ក្រុង​បាងកក​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ដើម្បី​ការពារ​ក្រុម​អ្នក​តវ៉ា​កុំ​ឲ្យ​រារាំង​ការ​បោះឆ្នោត។
លោក ឆាឡឺម ដែល​ជា​នាយក​មជ្ឈមណ្ឌល​ដើម្បី​រក្សា​សន្តិភាព និង​សណ្ដាប់ធ្នាប់​(CMPO)ផង ដែរ​នោះ បាន​និយាយ​ថា ក្រុម​ប៉ូលិស​បាន​និង​កំពុង​ពង្រាយ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​រដ្ឋការ​ក្រុង​បាងកក។
ការ​ង្រាយ​នឹង​ត្រូវ​ត្រួតពិនិត្យ​ដោយ​លោក​ឧត្តមសេនីយ៍​ឯក Jakthip Chaichinda ដែល​ជា​ជំនួយការ​ស្នងការ​ប៉ូលិស​។
លោក បាន​អំពាវនាវ​ឲ្យ​សាធារណជន​ទូទៅ​ប្រើប្រាស់​សិទ្ធិ​របស់ ខ្លួន​ដើម្បី​បោះឆ្នោត ដោយ​ថ្លែង​ថា ប៉ូលិស​នឹង​ធានា​សុវត្ថិភាព និង ដំណើរការ​នៃ​ការ​បោះឆ្នោត​ឲ្យ​រលូន ដោយ​ចាប់ផ្ដើម​ពី​ការ​ត្រួតពិនិត្យ​ការ​ប្រគល់​ហិប​ឆ្នោត​។
ក្នុង ពេល​ជាមួយ​គ្នា​នេះ លោក​ឆាឡឺម បាន​ព្រមាន​ក្រុមហ៊ុន​ធំ​ពីរ​ឲ្យ​ឈប់​គាំទ្រ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​របស់​គណៈកម្មាធិការ​កំណែទម្រង់​ប្រជាធិបតេយ្យ​ប្រជាជន​(PDRC)។ លោក​បាន​ថ្លែង ថា ក្រុមហ៊ុន​ទាំងនោះ​គឺ​ក្រុមហ៊ុន​លក់​ស្រាបៀរ​និង​ស្រា​ធំ​មួយ ​និង​ក្រុមហ៊ុន​លក់​ផលិតផល​បសុបក្សី​មួយ​ទៀត ប៉ុន្តែ​លោក​ពុំ​បាន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ទេ។
លោក ឆាឡឺម បាន​គំរាម​ថា នឹង​ស្នើឲ្យ​ក្រសួង​ពន្ធដារ និង​ចំណូល​ឲ្យ​ស៊ើបអង្កេត​ពី​ការ​បង់ពន្ធ​របស់​ពួកគេ ជា​ប្រតិសកម្ម និង​ត្រួតពិនិត្យ​រោងចក្រ​របស់​ពួកគេ​ពី​លទ្ធភាព​ខុសឆ្គង។
ប្រមុខ​CMPO​រូប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កុំ​ឲ្យ​ផ្សាយ​ព័ត៌មាន​ស្ដីពី​សកម្មភាព​របស់ PDRC​ផង​ដែរ​។
ជុំវិញ​ការ​វាយប្រហារ​គ្រាប់បែក​ដៃ M79 លើ​អ្នក​តវ៉ា PDRC នៅ​ផ្លូវ​ខ្វែង​ឡាត ប្រាវ ពី​ព្រឹក​ថ្ងៃ​ពុធ លោក​ឆាឡឺម បាន​ថ្លែង​ថា អ្នក​ស្រុក​ដែល​បង្ក​ការ​លំបាក​ពី​ផ្លូវ​នោះ អាច​ទទួល​ខុសត្រូវ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ៕ MN


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors