នៅថ្ងៃទី២៨មករានេះ មន្ត្រីសិទ្ធិមនុស្សតំណាងរដ្ឋាភិបាលកម្ពុជានឹងការពាររបាយការណ៍សិទ្ធិមនុស្ស នៅចំពោះមុខការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្សកម្ពុជា ក្នុងក្របខណ្ឌនៃការត្រួតពិនិត្យឡើងវិញជាសកល និងជាទៀតទាត់ នូវបញ្ហាការគោរពសិទ្ធិមនុស្ស (Universal Periodic Review)។ក្នុងឱកាសនេះ អង្គការការពារសិទ្ធិមនុស្សលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានរួម អំពាវនាវអោយសមាជិកអង្គការសហប្រជាជាតិ អន្តរាគមន៍រកដំណោះស្រាយចំពោះការរំលោភសិទ្ធិមនុស្សកម្ពុជា ដែលអង្គការទាំងពីរបានវាយតម្លៃថា វាបានធ្លាក់ចូលក្នុងវិបត្តិហើយ។
ចាប់តាំងពីចាប់ផ្តើមឆ្នាំ២០១៤នេះមក ស្ថានភាពនៃការគោរពសិទ្ធិមនុស្សកាន់តែអាក្រក់ទៅ គួអោយកត់សំគាល់ រហូតដល់ធ្លាក់ចូលក្នុងកម្រិតវិបត្តិហើយ។ នេះគឺជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ Amnesty International ដែលត្រូវបានចេញផ្សាយ នៅថ្ងៃទី២៦មករា។
សេចក្តីថ្លែងការណ៍រួមនេះត្រូវបានធ្វើឡើង ២ថ្ងៃ មុនរដ្ឋាភិបាលកម្ពុជាត្រូវការពាររបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួន នៅចំពោះមុខការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពោលគឺនៅថ្ងៃទី២៨មករានេះ ក្នុងក្របខណ្ឌនៃការត្រួតពិនិត្យឡើងវិញជាសកល និងទៀតទាត់ស្តីពីការគោរពសិទ្ធិមនុស្ស ដែលហៅកាត់ជាភាសាអង់គ្លេសថា UPR។ នៅថ្ងៃទី២៨មករា ក្នុងទីក្រុងហ្សឺណែវនោះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏មានវត្តមាននៅទីនោះដែរ នេះបើតាមការប្រកាសរបស់លោកសម រង្ស៊ី នៅក្នុងប្រទេសបារាំង។
តាមពិត អង្គការលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ បានដាក់របាយការណ៍មួយតាំងពីខែមិថុនា ទៅកាន់ក្រុមការងារUPR រួចហើយ ហើយដែលរបាយការណ៍នោះបាននិយាយអំពីស្ថានភាពនៃការគោរពសិទ្ធិមនុស្ស ដែលកាន់តែអាក្រក់ទៅ ចន្លោះពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។
ប៉ុន្តែ ការដែលអង្គការសិទ្ធិមនុស្សទាំងពីរត្រូវធ្វើសេចក្តីថ្លែងការណ៍រួមនៅពេលនេះនេះ គឺដោយសារតែមានករណីនៃការបង្ក្រាបរបស់អាជ្ញាធរកម្ពុជា លើក្រុមបាតុករដែលបានធ្វើអោយមានមនុស្សស្លាប់យ៉ាងហោចណាស់៤នាក់ បាត់ខ្លួន២នាក់ និងរបួសជាច្រើននាក់នោះ។ ហើយចុងក្រោយ ការចាប់ និងចោទប្រកាន់ឃុំខ្លួនមនុស្ស២៣នាក់ដែលក្នុងនោះ ក៏មានអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងសេចក្តីសម្រេចរបស់អាជ្ញាធរកម្ពុជា មិនអោយមានការជួបជុំតវ៉ានៅពេលនេះ រឹតតែធ្វើអោយអង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ ត្រូវអំពាវនាវរកអន្តរាគមន៍ពីសមាជិកអង្គការសហប្រជាជាតិ ក្នុងឱកាសនៃការស្តាប់ត្រួតពិនិត្យរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា នៅការិយាល័យនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
អង្គការទាំងពីរអំពាវនាវរកអន្តរាគមន៍ពីអង្គការសហប្រជាជាតិដើម្បីស្នើអោយមានការដោះលែងបណ្តោះអាសន្នជនជាប់ចោទទាំង២៣នាក់ អោយរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការប្រើប្រាស់កំលាំងហួសហេតុក្នុងការបង្ក្រាបការតវ៉ា លុបចោលបំរាមដែលហាមឃាត់មិនអោយជួបជុំធ្វើបាតុកម្ម និងបើកការស៊ើបអង្កេតលើកងប្រដាប់អាវុធដែលបានប្រើកម្លាំងបង្ក្រាបបាតុកម្ម ចាប់តាំងពីថ្ងៃបោះឆ្នោតមក៕