អង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបានអំពាវនាវឲ្យរដ្ឋាភិបាលភូមាផ្តើមការស៊ើបអង្កេតជាបន្ទាន់ជុំវិញព្រឹត្តិការណ៍វាយបង្រ្កាបលើភូមិមួយរបស់ក្រុមជនជាតិភាគតិចរ៉ូហ៊ីនយ៉ា អ្នកកាន់សាសនាអ៊ីស្លាមនៅប៉ែកខាងលិចប្រទេសកាលពីសប្តាហ៍កន្លងទៅ។ គឺជាតំបន់ដែលបាន និងកំពុងបន្តស្ថិតភាពតានតឹងតំាងពីក្រោយផ្ទុះអំពើហិង្សារវាងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាព្រះពុទ្ធក្នុងឆ្នំា ២០១២។នៅក្នុងសេចក្តីជូនដំណឹងមួយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ មករា លោកស្រីណាវី ពីឡេ (Navi Pillay) ប្រធានឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងណៃពីដ៏បើកការស៊ើបអង្កេតមួយពេញលក្ខណៈ ជាបន្ទាន់ និងគ្មានលំអៀងជុំវិញការស្លាប់របស់ក្រុមជនជាតិភាគតិចរ៉ូហ៊ីនយ៉ា។ យោងតាមលោកស្រីណាវី អង្គការសហប្រជាជាតិបានទទួលព័ត៌មានជាក់ច្បាស់ស្តីពីការវាយប្រហារប្រឆំាងលើពួកអ្នកកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីនយ៉ានៅប៉ែកខាងលិចរដ្ឋរ៉ាក់ឃីន។ ជាតំបន់ដែលសម្បូរដោយក្រុមជនជាតិភាគតិចរ៉ូហ៊ីនយ៉ារស់នៅ និងដែលការធ្វើដំណើរចេញ ចូលរបស់ពួកគេត្រូវបានទទួលការត្រួតពិនិត្យ ឆែកឆេរយ៉ាងតឹងតែងពីសំណាក់កម្លំាងសន្តិសុខ។
យោងតាមតួលេខផ្តល់ដោយអ.ស.ប. មានពួករ៉ូហ៊ីនយ៉ាយ៉ាងតិចណាស់ ៤០នាក់ ក្នុងនោះមានប្រុស ស្រី និងកូនក្មេងត្រូវបានក្រុមប៉ូលិស និងពួកអ្នកកាន់សាសនាព្រះពុទ្ធបាញ់សម្លាប់កាលពីសប្តាហ៍មុន ក្រោយពីពួករ៉ូហ៊ីនយ៉ាបានសម្លាប់ប៉ូលិសម្នាក់មក។ នៅមិនទាន់មានប្រតិកម្មណាមួយពីសំណាក់រដ្ឋអំណាចភូមាចំពោះការចោទប្រកាន់របស់អង្គការសហប្រជាជាតិនាថ្ងៃនេះទេ។ តែកន្លងមក ទីក្រុងណៃពីដ៏ធ្លាប់បានបដិសេធពីការស្លាប់ជនជាតិរ៉ូហ៊ីនយ៉ានៅក្នុងព្រឹត្តិការណ៍វាយបង្រ្កាបនោះ។ គួរជម្រាបជូនថា តំាងពីឆ្នំា ២០១២ មក រដ្ឋរ៉ាក់ឃីនបានក្លាយជាឆាកវាយប្រហារគ្នាយ៉ាងហិង្សារវាងក្រុមអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាព្រះពុទ្ធដែលបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ២៥០នាក់ និងអ្នករត់ចោលលំនៅដ្ឋានប្រមាណជា ១៤០ ០០០នាក់ ភាគច្រើនជាពួករ៉ូហ៊ីនយ៉ា។
យោងតាមព័ត៌មានផ្តល់ដោយ Human Rights Watch ប៉ូលិសត្រូវបានគេអនុញ្ញាតឲ្យឃាត់ខ្លួនបុរស និងក្មេងប្រុសរ៉ូហ៊ីនយ៉ាដែលមានអាយុចាប់ពី ១០ឆ្នំាឡើងទៅនៅក្នុងរដ្ឋរ៉ាក់ឃីន។ បច្ចុប្បន្ននេះ មានពួកជនជាតិភាគតិចរ៉ូហ៊ីនប្រមាណជា ៨០០ ០០០នាក់រស់នៅក្នុងរដ្ឋរ៉ាក់ឃីន។ តែបញ្ហានៅត្រង់ថា រដ្ឋអំណាចភូមាមិនដែលចាត់ទុកពួកគេជាជនជាតិភាគតិចទេ តែជាជនអន្តាប្រវេសន៍ខុសច្បាប់មកពីប្រទេសបង់ក្លាដែស។ សម្រាប់អ.ស.ប. រ៉ូហ៊ីនយ៉ា ជាជនជាតិភាគតិចមួយដែលមានចំនួនច្រើនជាងគេក្នុងលោក និងក៏ជាជនជាតិភាគតិចដែលបានទទួលរងការធ្វើបាបខ្លំាងជាងគេដែរ៕
Labels:
ព័ត៌មានអន្តរជាតិ