តាមការស្រាវជ្រាវថ្មីបំផុតរបស់ពួកអ្នកវិទ្យាសាស្ត្រ, គ្រឿងសំអាង ឬ សាប៊ូកក់សក់ដែលយើងប្រើប្រាស់រាល់ថ្ងៃ ក៏អាចធ្វើឲ្យឡើងទម្ងន់ផងដែរ ។មានកក្តា ៣ ឥទ្ធិពលដល់ទម្ងន់របស់យើង, នោះគឺៈ តំណពូជ, បរិមាណកាឡូរី ដែលយើងស្រូបយកតាមរយៈអាហារ និងបរិមាណកាឡូរីដែលបាត់បង់ ពេលធ្វើសកម្មភាព ។ កក្តាតំណពូជដើរតួនាទីសំខាន់ តែប្រសិនអ្នកប្រកាន់យករបបទទួលទានតម១ត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ នោះអ្នកអាចបញ្ចុះទម្ងន់បាន ។
ប៉ុន្តែ តាមការស្រាវជ្រាវ១ថ្មីៗនេះ បានបង្ហាញថា មានមូលហេតុ១គ្រោះថ្នាក់ជាងអាហារ និងមានឥទ្ធិពលខ្លាំងក្លាទៅដល់បញ្ហាទម្ងន់របស់អ្នក, ត្រូវបានហៅថា “ថាមពលគីមី” មានផ្ទុកក្នុងផលិតផលរក្សាសម្រស់ប្រចាំថ្ងៃ ដូចជាៈ សាប៊ូកក់សក់, ក្រែមរក្សាសរីរាង្គ និងសាប៊ូ ។
ពួកវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលសុខាភិបាល Mount Sirai នៅញូវយ៉ក ប្រកាសថាៈ “Phthalates” ត្រូវបានរកឃើញក្នុង ៧០% គ្រឿងសំអាង ក៏ដូចជាផលិតលាងជម្រះជាច្រើន, ឥទ្ធិពលដល់ប្រព័ន្ធគ្រប់គ្រងបរិមាណខ្លាញ់ និងតុល្យភាពអ័រម៉ូនរបស់សរីរាង្គ ។ តាមរយៈការស្រាវជ្រាវ, គេសង្កេតឃើញថា មានបរិមាណ Phthalates ១យ៉ាងខ្ពស់ក្នុងសរីរាង្គរបស់ស្ត្រីធាត់ នៅញូវយ៉ក ។ ពួកវេជ្ជបណ្ឌិតសន្និដ្ឋានថា ការប្រាស្រ័យជាមួយ Phthalates ក្នុងគ្រឿងសំអាងរាល់ថ្ងៃ អាចពាក់ព័ន្ធដល់ជំងឺធាត់នៅកុមារ និងបញ្ហាអំពីទម្ងន់នៅមនុស្សធំ ។Phthalates ជាសមាសធាតុត្រូវបានប្រើប្រាស់ទូទៅក្នុងគ្រឿងសំអាង, ផលិតផលលាងជម្រះក្នុងជាងកន្លះសតវត្ស, តែទើបតែថ្មីៗនេះ គេទើបបញ្ជាក់ថា វាមានហានិភ័យបង្កគ្រោះថ្នាក់ឲ្យសុខភាព ។
សារជាតិ១ផ្សេងទៀត, Bisphenol-A(BPA) ក៏មានវត្តមានក្នុងគ្រឿងសំអាង ហើយក៏ផ្គត់ផ្គង់ “ថាមពលគីមី” ។ BPA ស្រូបចូលក្នុងសរីរាង្គ បង្កការថមថយអ័រម៉ូន, ឥទ្ធិពលដល់ក្រពេញជាលិកា និងអ័រម៉ូនសម្រួលមុខងារជាច្រើនរបស់សរីរាង្គ ។ ការស្រាវជ្រាវបានបង្ហាញថា BPA ធ្វើឲ្យថមថយកម្រិត Testosterone, នោះគឺជាកក្តា១បង្កឡើងទម្ងន់ ។ការស្រាវជ្រាវបានបង្ហាញថា BPA មានក្នុងគ្រឿងសំអាង ធ្វើឲ្យថមថយកម្រិត Testosterone
ពួកវេជ្ជបណ្ឌិតទទួលស្គាល់ថា អ្នកមិនអាចចៀសវាងប្រាស្រ័យជាមួយ BPA និង Phthalates ទាំងស្រុង, តែអាចបន្ថយហានិភ័យដោយវិធីត្រួតពិនិត្យម៉ាកផលិតផល ។ ប្រសិនអ្នកប្រើប្រាស់គ្រឿងសំអាង សរីរាង្គនឹងស្រូបយកវា ហើយល្អបំផុត អ្នកត្រូវរកផលិតផលណាដែលមិនប្រើប្រាស់ Phthalates ឬ BPA ៕ Labels: សុខភាព