ស្ថានការណ៍នយោបាយ ដែលមិនត្រូវរ៉ូវគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោត នឹងត្រូវអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Hugo Swire លើកមកពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំដាច់ដោយឡែកពីគ្នា នៅថ្ងៃទី៣១មករា។ អនុរដ្ឋមន្ត្រីការ
បរទេសអង់គ្លេស លោក Hugo Swire នឹងមកដល់កម្ពុជា នៅម៉ោង ៦ ល្ងាច ថ្ងៃទី៣០មករានេះ ដើម្បីផ្តើមដំណើរទស្សនកិច្ចពីរថ្ងៃ នៅកម្ពុជា។ ប៉ុន្តែទាំងគណបក្សប្រជាជនកម្ពុជា និងទាំងគណបក្សសង្គ្រោះជាតិ បានអះអាងថា មិនពឹងពាក់បរទេសណា ដើម្បីជួយដោះស្រាយបញ្ហានយោបាយនៅកម្ពុជាទេ។
អនុរដ្ឋមន្ត្រីការបរទេស និងជាសមាជិកសភាអង់គ្លេស លោក Hugo Swire នឹងមកដល់កម្ពុជា នៅម៉ោង ៦ ល្ងាចថ្ងៃទី៣០មករានេះ ដើម្បីផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅកម្ពុជា។ ចាប់ពីម៉ោង ៩ ព្រឹកថ្ងៃទី៣១មករា លោកអនុរដ្ឋមន្ត្រីការបរទេស Hugo Swire នឹងផ្តើមជួបលោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា។ នៅពេលបាយថ្ងៃត្រង់ ជួបថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកកឹមសុខា រហូតដល់ពេលរសៀលថ្ងៃទី៣១មករា លោក Hugo Swire នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កិច្ចប្រជុំដាច់ដោយឡែកពីគ្នារវាងថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល ដែលជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងមេដឹកនាំគណបក្សសង្គ្រោះជាតិ ជាមួយអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស Hugo Swire នៅថ្ងៃទី៣១មករា នឹងពិភាក្សាលើប្រធានបទរួម គឺស្ថានការណ៍នយោបាយ នៅកម្ពុជាសព្វថ្ងៃ។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា។
គណបក្សសង្គ្រោះជាតិ តាមរយៈអ្នកនាំពាក្យ លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា ក្នុងជំនួបនាពេលបាយថ្ងៃត្រង់ ចន្លោះពីម៉ោង ១២ ទៅម៉ោង ១ រសៀល ថ្ងៃ៣១មករា រវាងថ្នាក់ដឹកនាំគណបក្សប្រឆាំង ដឹកនាំដោយលោកកឹមសុខា ជាមួយលោកអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស គឺគណបក្សសង្គ្រោះជាតិ គ្រោងនឹងលើកឡើងឲ្យរដ្ឋាភិបាលអង់គ្លេស បានដឹងពីការមិនគោរពសិទ្ធិមនុស្ស នៅកម្ពុជា ការបង្ក្រាបបាតុកម្មរបស់កម្មករ និងប្រជាពលរដ្ឋ ដោយអំពើហិង្សា ការបិទសិទ្ធិសេរីភាពមិនឲ្យមានការជួបជុំ ការរំខានការធ្វើនយោបាយមិនស្មើមុខគ្នា និងការរំលោភដីធ្លី ដែលនៅតែបន្តកើតមាន នាពេលថ្មីៗនេះ ដូចជា នៅខេត្តកោះកុង និងខេត្តរតនៈគិរី ជាដើម។
អំពីស្ថានការណ៍នយោបាយវិញ ត្រូវលោកយ៉ែមបុញ្ញឫទ្ធិ លើកឡើងថា អ្នកនយោបាយខ្មែរ និងខ្មែរ អាចជជែក ដោះស្រាយគ្នាបាន ដោយគ្រាន់តែមានសុឆន្ទៈពិតប្រាកដ។ រីឯការលើកឡើងរបស់គណបក្សសង្គ្រោះជាតិខាងលើ គ្រាន់តែចង់ជម្រាបជូនដល់រដ្ឋាភិបាលអង់គ្លេស ឲ្យបានដឹងពីស្ថានការណ៍ពិត ពីបញ្ហានយោបាយ និងបញ្ហាសង្គម នៅកម្ពុជាប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ដំណើរទស្សនកិច្ច២ថ្ងៃ នៅកម្ពុជា របស់អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស ជាដំណើរទស្សនកិច្ច ដែលផ្តោតសំខាន់ ដើម្បីជំរុញ និងពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងចក្រភពអង់គ្លេស។
លោក កុយ គួង បញ្ជាក់ថា ស្ថានភាពនយោបាយ នៅកម្ពុជា ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងរួចមកហើយ គឺកម្ពុជា មិនពឹងពាក់បរទេស ឲ្យជួយដោះស្រាយទេ។ ក្នុងនោះ ទាំងរាជរដ្ឋាភិបាល និងទាំងរដ្ឋសភា នាពេលនេះ ដំណើរការជាប្រក្រតីគ្រប់ស្ថាប័នទាំងអស់ ព្រោះស្ថាប័នជាតិទាំងអស់នោះ កើតឡើងដោយស្របច្បាប់ ដោយឆន្ទៈរាស្ត្រ ដូចតាមសំឡេងឆ្នោតបានបង្ហាញ កាលពីខែកក្កដា៕

Labels: ព័ត៌មានជាតិ