
ស្រុះស្រួលបិទភ្នែកឲ្យក្រុមឈ្មួញធំៗ ដូចជាយាយញាប់សុ៊ន ហួរ ហាក់ ម៉ៅ និងឈ្មោះឌី នាំចូលទំនិញបង់ពន្ធមិនគ្រប់មិនខុសពីពេលមុននោះទេ ព្រោះថា ក្រោយពេលមានការរឹតបន្តឹងគឺចំណូលពន្ធដែលបានមកពីខេត្តក្រចេះ មិនមានអ្វីកើនឡើងគួរឲ្យកត់សម្គាល់នោះទេ បើទោះបីជាសកម្មភាពនាំចូលទំនិញកាន់តែគគ្រឹកគគ្រេង មិនចាញ់ពេលមុនក៏ដោយ នាំឲ្យគេសង្ស័យថាអំពើពុករលួយរបស់លោក នាង វណ្ណា មិនទាន់មានការកែទម្រង់។
ក្រុមអ្នកវិភាគមួយចំនួនបានវាយតម្លៃរួចហើយថា វិធានការរឹតបន្តឹងលើការប្រមូលពន្ធរបស់អគ្គនាយកគយនិងរដ្ឋាករ នឹងត្រូវបរាជ័យយ៉ាងអាម៉ាស់មិនខុសពីវិធានការបង្ការបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់នោះទេ ក៏ព្រោះតែគ្មានការដោះដូរតំណែងមន្ត្រីគយ ពុករលួយដុះស្លែនៅតាមសាខា និងតាមច្រកមួយចំនួន។ ជាក់ស្តែងនៅលើទឹកដីខេត្តក្រចេះ លោក នាង វណ្ណា បានធ្វើជាប្រធានសាខាគយនិងរដ្ឋាករផង និងធ្វើជាប្រធានការិយាល័យគយប្រចាំច្រកត្រពាំងស្រែវ៉ាលឺផង ហើយប្រពន្ធរបស់គាត់បានធ្វើជាប្រធានគណនេយ្យបំបែកឯតទគ្គកម្មនៅក្នុងរចនាសម្ព័ន្ធគយ គឺគ្មានកន្លែងណាមួយដែលប្តីធ្វើជាប្រធាន ហើយប្រពន្ធធ្វើជាគណនេយ្យនោះទេ ព្រោះវាងាយមានអំពើពុករលួយដោយស្ងៀមស្ងាត់។ លោក នាង វណ្ណា មានជំនាញប្រមូលលុយពីការឃុបឃិតឲ្យឈ្មួញទាំងតូចទាំងធំ នាំចូលទំនិញបង់ពន្ធមិនគ្រប់តាមច្រកត្រពាំងស្រែវ៉ាលឺឡើងដុះស្លែទៅហើយ មិនទាន់មានការដោះដូរតំណែងទៅណាទេ ផ្ទុយទៅវិញលោក នាង វណ្ណា និងភរិយារបស់គាត់កាន់តែមានឱកាសប្រព្រឹត្តអំពើពុករលួយក្រោយពេលវិធានការរឹតបន្តឹងការប្រមូលចំណូលពន្ធឲ្យបាន១០០ភាគរយ។
ប្រភព៖មនសិការខ្មែរ
