នៅថ្ងៃអាទិត្យនេះ ការបោះឆ្នោតសភាមុនកាលកំណត់ នៅប្រទេសថៃ បានដំណើរការទៅក្នុងភាពច្របូកច្របល់ គ្មានសណ្តាប់ធ្នាប់ ដោយសារតែក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានធ្វើសកម្មភាពរាំងស្ទះ។ គណៈកម្មការបោះឆ្នោត បង្ខំចិត្តអោយបិទទ្វារការិយាល័យបោះឆ្នោតចំនួន៤៥
នៅក្រុងបាងកក។ ដោយឡែក មានមនុស្ស៩នាក់រងរបួសហើយអ្នកដឹកនាំចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលម្នាក់ បានស្លាប់ ដោយគ្រាប់កាំភ្លើងក្នុងការបាញ់ប្រហារមួយ ក្នុងពេលគាត់កំពុងថ្លៃងសន្ទរកថា ទៅកាន់ក្រុមបាតុករ។
ថ្ងៃសៅរ៍នេះ នៅប្រទេសថៃ អ្នកបោះឆ្នោតស្ម័គ្រចិត្តថៃប្រមាណជាង២លាននាក់ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបជាង៤៩លាននាក់ ត្រូវទៅបោះឆ្នោតសភា មុនកាលកំណត់ មួយអាទិត្យ។ ប៉ុន្តែ ការបោះឆ្នោតត្រូវបានក្រុមបាតុករប្រឆាំងរដ្ឋាភិបាល រាំងស្ទះ ធ្វើអោយច្របូកច្របល់ បាត់សណ្តាប់ធ្នាប់។ អ្នកទទួលខុសត្រូវការិយាល័យបោះឆ្នោត មិនអាចចូលក្នុងកន្លែងបោះឆ្នោតបាន។ ការិយាល័យជាង១០កន្លែង នៅទូទាំងប្រទេស ត្រូវបានបិទទ្វារ ពិសេសការិយាល័យនៅភាគខាងត្បូង ដែលជាដែនអំណាចរបស់បក្សប្រឆាំង។
តាមធម្មតា ការបោះឆ្នោតសភាមុនកាលកំណត់ត្រូវធ្វើនៅថ្ងៃអាទិត្យ ២កុម្ភៈ សប្តាហ៍ក្រោយនេះ។ ប៉ុន្តែ រដ្ឋាភិបាលបានសម្រេចអោយមានការបោះឆ្នោតថ្ងៃអាទិត្យ២៦មករានេះ មុនពេលកំណត់មួយអាទិត្យថែមទៀត ដើម្បីអាចវាយតំលៃថា តើការបោះឆ្នោតថ្ងៃអាទិត្យសប្តាហ៍ក្រោយ អាចដំណើរការទៅបានដែរ រឺក៏យ៉ាងណា។ នាយករដ្ឋមន្ត្រីយីងឡាក់ត្រូវជួបគណៈកម្មការបោះឆ្នោត នៅថ្ងៃអង្គារខានស្អែកនេះ។ លោកស្រីប្រហែលជាអាចបង្ខំចិត្តលើកពេលបោះឆ្នោតថ្ងៃ២កុម្ភៈ ទៅពេលក្រោយទៀត។
ការបោះឆ្នោតសភាមុនកាលកំណត់ គឺជាសំណើរបស់រដ្ឋាភិបាលថៃ ដើម្បីដោះស្រាយវិបត្តិនយោបាយក្នុងប្រទេស។ បក្សប្រឆាំងបានធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះទេ។ ជាង២ខែមកនេះ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានតវ៉ាទាមទារអោយលោកស្រី យីងឡាក់ ចុះពីអំណាច និងទាមទារអោយមានក្រុមប្រឹក្សាប្រជាជនមួយ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត។ ក្រុមបាតុករក៏បានបង្ខំរដ្ឋាភិបាលអោយលើកពេលបោះឆ្នោតសភា ទៅពេលក្រោយ អោយបានយ៉ាងហោចក៏១ឆ្នាំដែរ។ ប៉ុន្តែលោកស្រីយីងឡាក់ បានបដិសេធរាល់ការទាមទារទាំងអស់នេះ។
សម្រាប់ការបោះឆ្នោតថ្ងៃអាទិត្យ២៦មករានេះ យោងតាមអង្គការសិទ្ធិមនុស្សយូមេន រ៉ៃ វ៉ច Human Rigts Watch វត្តមានក្រុមបាតុករ នៅជុំវិញការិយាល័យបោះឆ្នោត គឺជាការបើកផ្លូវអោយមានការបំភិតបំភ័យដល់អ្នកបោះឆ្នោត៕