ស្រ្តី​ម្នាក់​​​អំពាវ​នាវ​សុំឲ្យ​គេ​ជួយ​រក​វិធី​យក​ប្ដី​មកពីប្រទេស​ម៉ា​ឡេស៊ីវិញ



 
ស្រ្តី​អាយុ​ឆ្នាំ​៣៣​ឆ្នាំ​ម្នាក់​​នៅក្នុង​ស្រុក​វ៉ារិន​ខេត្ត​សៀម​រាប​ កំពុង​ដង្ហោយ​ហៅ​សុំ​ជំនួយពី គ្រប់​ទិសទី​ដើម្បី​ឲ្យប្ដី​បាន​វិល​ត្រឡប់​មក​​ផ្ទះ​វិញ​​បន្ទាប់​ពីបាន​ ចាញ់​បោកគេ​​ទៅ​ធ្វើ​ការ​នៅ​លើ​​ទូក​នេសាទ​អស់​ជា​ច្រើន​ឆ្នាំនៅ​ប្រទេស​ ម៉ាឡេស៊ី។ ការ​មិន​ដឹង​ពី​ភូមិសាស្រ្ត​នៃ​កន្លែង​រស់​នៅ​គឺ​ជា​ឧបសគ្គ​​មួយសម្រាប់​ការ ​ទៅ​ជួយ​រំដោះ គួប​ផ្សំ​នឹង​ជួប​តាម​ទូរស័ព្ទ​មាន​កំណត់។
អ្នក​ស្រី​ជុំ អៀប កំពុង​តែ​រស់​នៅ​ជាមួយ​នឹង​កូន​មួយ​ដោយ​កំព្រាឪពុក​​ នៅ​ក្នុង​ភូមិឫស្សីតូច​ ឃុំ​ស្វា​ស ស្រុក​វ៉ាសិន ខេត្ត​សៀប​រាប។ អ្នក​ស្រី​ដែល​មិន​ចេះ​អក្សរ​នោះ បាន​ពឹង​ពាក់​អ្នក​ភូមិ​ឲ្យ​ស្វែង​រក​ជំនួយ​ពី​អង្គការ​នានា​ជាង​១​ឆ្នាំ​ក៏​ប៉ុន្តែ​មិន​ទទួល​លទ្ធផល​សោះដោយ​សារ​ហាក់​ដូច​ជា​ស្វែង​រក​ជំនួយ​​មិន​ចំ​គោល​ដៅ​ដែល​នាំ​ខាត​បង់​ទាំង​ថវិកា​ដែល​ពិបាក​រក​ទៀត​ផង​។ អ្នក​​ស្រីក​បាន​រាប​រាប់​ប្រាប់​វិទ្យុ​អូស្រ្តាលី​​ខ្លះៗ​អំពី​ការ​បែកព្រាត់​ពី​ប្ដី​អាយុ​២៧​ឆ្នាំ ឈ្មោះ​តឹក ហៀក ដែល​កំពុង​តែ​ជាប់​គាំង​ទៅ​ណា​មិន​រួច​​ដោយ​កំពុង​សំងំលាក់​ខ្លួន​ក្នុង​តំបន់​ព្រៃ​មួយ​កន្លែង​ ​ ​បន្ទាប់​ពី​រត់​រួច​ខ្លួន​ចេញ​ពី​ទាសកម្ម​នៅ​លើ​ទូក​នេសាទ។ ត​ទៅ​នេះគឺ​ជា​ប្រសាសន៍​របស់​អ្នក​ស្រី​ជុំ ជៀប ហើយ​ក្រោយ​មក​លោក​នឹង​បានស្ដាប់​មតិ​របស់​មន្រ្តី​​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ​ម្នាក់​និង​មេភូមិ​ម្នាក់​ផង​ដែរ។

(សំឡេង)

វិទ្យុ​អូស្រ្តាលី​បាន​ស្វែង​​​សុំ​ការ​បំភ្លឺ​និង​មតិ​​​​​ពី​អង្គការ​សិទិ្ធ​មនុស្ស​​មួយ​ក្នុង​​ករណី​ជួយ​សងគ្រោះ​លោក​​នេះតឹក​ហៀក​តាម​ការ​អំពាវ​នាវ​របស់​ភិយា។ លោក ចៅ សែន សុខ ជា​​ប្រធាន​​ជន​​​គម្រោង​​សង្គ្រោះ​​អ្នក​រងគ្រោះ​ការ​ជួញ​ដូរ​មនុស្ស​នៅ​អង្គការ​​លីកាដូ​ដែល​មាន​លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ៖

(សំឡេង)

វិទ្យុ​អូស្រ្តាលី​មិន​អាច​ជួប​តាម​ទូ​រស័ព្ទ​ផ្ទាល់​ជាមួយ​លោក​តឹក​ ហៀក​បាន​ទេ​ដោយ​សារ​ទូរ​ស័ព្ទ​ដែល​ភរិយាគាត់​ឲ្យ​មក​នោះ​មិន​ដែល​មាន​នរណា​លើក។ បើតាម​អ្នក​ស្រី​ជុំអៀប​ជា​ប្រពន្ធ គឺ​ថា​លោក​តឹក​ហៀក​ជា​អ្នក​ហៅ​ទូរស័ព្ទ​មក​ប្រពន្ធ​ប៉ុន្តែ​លក្ខណៈ​​មិន​បើក​ចំហ​។ ប៉ុន្តែ​រយៈពេល​ប្រមាណ​បី​ទៅ​បួន​ថ្ងៃ​នេះ​​លោក​​មិន​ដែល​ហៅ​ទូរសព្ទ​មក​សោះ។ វិទ្យុ​អូស្រ្តាលី​បាន​​ជួប​បញ្ជាក់​ជាមួយ​ប្រធាន​ភូមិ​របស់​អ្នកស្រីជុំ អៀប​ គឺ​លោក​មុយ ម៉ន៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors