ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៥​ជួបការ​លំបាក ប៉ុន្តែ​ថា​អាច​ជោគជ័យ​តាម​ផែនការ ១​លាន​តោន



Kim Sithorn, Kim Savuth, Cambodia, Rice
សហព័ន្ធ​អ្នកនាំចេញ​អង្ករ​កម្ពុជា​បាន​ជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃទី ២២ ខែ​មករា នេះ​ដើម្បី​រៀបចំ​ផែនការ​ថ្មី​ក្នុង​កិច្ច​ប្រឹង​ប្រែង​នាំចេញ​អង្ករ​ឲ្យ​បាន​១លានតោន​នៅ​ឆ្នាំ​២០១៥​។
អ្នក​នាំចេញ​អង្ករ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ជោគជ័យ​នៅលើ​ការនាំចេញ​អង្ករ ឲ្យ​បាន​១លាន​តោន​នៅ​ឆ្នាំ​ក្រោយ។លោក គីម សាវុធ ប្រធាន​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា​បាន​មានប្រសាសន៍​ថា ការ​នាំ​ចេញ​ត្រឹម​ឆ្នាំ ២០១៣ បានតែ​ប្រមាណ​​ជាង​ ៤សែន​តោន ប៉ុណ្ណោះ​។ ប៉ុន្តែ​គេ​នៅតែ​សង្ឃឹម​ចំពោះ​ផែនការ​នាំចេញ ។
(សំឡេង លោក គីម សាវុធ)

លោក​បាន​ឲ្យ​ដឹង​ទៀតថា​ប្រទេស​បារាំង​បាន​ទិញ​អង្ករ​ច្រើន​ជាងគេ​ពី​កម្ពុជា​ក្នុង​ចំណោម​ប្រទេសទាំង​​៥២​ ដែល​ទិញ​អង្ករ​ពី​កម្ពុជា​។

យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ២០១៣ មាន​ចំនួន ៣៨​ម៉ឺន​តោន​អង្ករ​ដែល​កើន ៥១% ធៀប​នឹង​ឆ្នាំ២០១២។

តែ​ទោះជា​យ៉ាងណា​ក្តី ក្រុម​អ្នក​នាំចេញ​អង្ករ​បាន​បង្ហាញ​អំពី​ការលំបាក​ក្នុងការ​នាំ​ចេញ​អង្ករ​លើ​ការដឹកជញ្ជូន និង​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ។

ជា​មួយ​គ្នា​នេះ លោក គីម សាវុធ  បាន​បង្ហាញ​អំពី​ការ​លំបាក​ ដែល​ជា​ឧបសគ្គ​ចំពោះ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ ​នៅ​ពេល​មាន​ការ​ប្រែប្រួល​តម្លៃ​អង្ករ។

(សំ​ឡេង លោក គីម សាវុធ)

លោក កីម ស៊ីថន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ក្រសួង​នេះ​បាន​ជួយ​រក​ទីផ្សារ​សម្រាប់​អង្ករ​កម្ពុជា។

ជា​មួយ​គ្នានេះ លោក​បាន​ជំរុញ​ដល់​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ល្អ​ប្រសើរ។

(សំឡេង លោក កីម ស៊ីថន)

ក្រុម​អ្នក​នាំចេញ​អង្ករ​បាន​សំណូម​ពរ​ឲ្យ​កសិករ​ប្តូរ​ពូជស្រូវ​ដែល​មាន​តម្លៃ​ខ្ពស់  និង​បង្កើន​ទិន្ឋផល​ដើម្បី​ជួយ​ផ្គត់ផ្គង់​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ ១លាន​តោន​នៅ​ឆ្នាំ​ក្រោយ​នេះ​៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors