ទាក់ទងនឹងការឈូសឆាយព្រៃនេះ អាជ្ញាធរបានឲ្យដឹងថា ធ្វើឡើងដើម្បីរៀបចំធ្វើទីតាំងទ័ព តាមគម្រោងការពារជាតិរបស់រដ្ឋាភិបាល។
ក្នុងការសន្ទនាជាមួយវិទ្យុអូស្ត្រាលី លោកវរសេនីយ៍ទោ ខាត់ សុខា អ្នកដឹកនាំបញ្ជាផ្ទាល់ដើម្បីរៀបចំធ្វើទីតាំងទ័ព នៅសហគមអណ្តូងបរ បានមានប្រសាសន៍ថា កម្ពុជាបានដាក់ទ័ពនៅតំបន់នោះជាយូរមកហើយក្នុងបុព្វហេតុការពារជាតិ ហើយការឈូសឆាយព្រៃនោះ គឺជាផ្នែកមួយនៃសកម្មភាពរៀបចំទីតាំងទ័ព ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន មុននេះពុំទាន់បានយល់ច្បាស់៖
(សំឡេង លោកវរសេនីយ៍ទោ ខាត់ សុខា)
ជាមួយគ្នានេះ លោកវរសេនីយ៍ទោ ខាត់ សុខា បានមានប្រសាសន៍ផ្តាំផ្ញើប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរថា លោកធ្វើដំណើរឆ្ងាយពីផ្ទះសម្បែង ឃ្លាតពីប្រពន្ធកូន ដើម្បីជាតិ ហើយការឈូសឆាយដីនេះ ធ្វើឡើងតាមបញ្ជាត្រឹមត្រូវ ដើម្បីរៀបចំទីតាំងទ័ព៖
(សំឡេង លោកវរសេនីយ៍ទោ ខាត់ សុខា)
ទាក់ទងនឹងបញ្ហានេះ លោក ជុន បូរ៉ា មន្ត្រីសម្របសម្រួលគម្រោងនៃអង្គការសមាគមអភិវឌ្ឍកុមារ នៅខេត្តឧត្តរមានជ័យ និងជាប្រជាពលរដ្ឋនៃខេត្តនេះដែរ មានប្រសាសន៍ថា លោកកំពុងរង់ចាំជួបជាមួយអាជ្ញាធរ ដែលថានឹងចុះមកដល់ទីតាំងកន្លែងកើតហេតុនៅថ្ងៃស្អែកនេះ។
លោក ជុន បូរ៉ា មានប្រសាសន៍ថា លោកយល់ស្របនឹងការដាក់ទ័ពការពារប្រទេស ក៏ប៉ុន្តែលោកចង់ឲ្យមានដំណោះស្រាយសមស្របសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៖ (សំឡេង លោក ជុន បូរ៉ា)៕
Labels: ព័ត៌មានជាតិ