អ្នកនាំពាក្យក្រសួងការពាជាតិបដិសេធ និងថ្កោលទោសចំពោះពាក្យប្រមាថមើលងាយរបស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មកលើតួនាទីរបស់កងយោធពលខេមរភូមិន្ទទាក់ទងទៅ នឹងការចោទប្រកាន់ថា កងទ័ពដែលកើតចេញពីរដ្ឋាភិបាលនិងរដ្ឋសភាខុសច្បាប់គឺជាកងទ័ពខុសច្បាប់។ ក៏ប៉ុន្តែមន្ត្រីនាំពាក្យគណបក្សប្រឆាំងបដិសេធថា គឺជាការនិយាយសំដៅទៅលើកងទ័ពមួយចំនួនតូចប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃប្រទេសកម្ពុជា បានសម្តែងនូវការខឹងសម្បារចំពោះការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រឆាំងដោយមានការចោទប្រកាន់ថា មានលក្ខណៈប្រមាថមើលងាយដល់ស្ថាប័នកងទ័ពរបស់ជាតិមួយនេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃទី២៨មករា ហើយទើបតែធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃពុធនេះ ឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ សូមប្រកាសបដិសេធ ថ្កោលទោសចំពោះការប្រមាថាមើលងាយមកលើតតួនាទីរបស់កងយោធពលខេមរភូមិន្ទ ពីសំណាក់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបាននិយាយកាលពីថ្ងៃទី
២៣មករា ឆ្នាំ ២០១៤ ហើយត្រូវបានស្រង់សម្តីនិងចុះផ្សាយតាមរយៈកាសែត Cambodia Daily មួយថ្ងៃបន្ទាប់នោះ បានលើកឡើងថា«រាជរដ្ឋាភិបាលដែលបង្កើតឡើងដោយរដ្ឋសភាខុសច្បាប់នេះ គឺជារដ្ឋាភិបាលខុសច្បាប់ ហើយកងទ័ពដែលបំរើឲ្យរាជរដ្ឋាភិបាលខុសច្បាប់ ក៏ខុសច្បាប់ដែរ»។
ទាក់ទងទៅហ្នឹងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិនាពេលនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំង អន្តរជាតិ RFI ថារដ្ឋសភាបានកើតឡើងមិនស្របតាមរដ្ឋធម្មនុញ្ញ ដោយមានតំណាងរាស្ត្រតែ៦៨រូបចូលប្រជុំសភា ហើយបង្កើតរដ្ឋាភិបាលក៏មិនស្របរដ្ឋធម្មនុញ្ញដូចគ្នាដែរ។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងការពារ និងអះអាងថា ការប្រព្រឹត្តិទៅរបស់ស្ថាប័នកំពូល នីតិកាលទី៥នេះមានភាពស្របច្បាប់ និងគោរពតាមរដ្ឋធម្មនុញ្ញ។ ដោយឡែកទាក់ទងទៅនឹងកងទ័ពវិញ លោកយឹម សុវណ្ណ ក៏បានហៅទង្វើរដែលបានបាញ់សម្លាប់មនុស្សរបស់កងទ័ពគឺជាទង្វើខុសច្បាប់ដែរក៏ប៉ុន្តែមិនសំដៅទៅលើកងយោធពលខេមរៈភូមិន្ទទាំងអស់ទេ គឺកងទ័ពមួយក្តាប់តូចប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលរួមមាន៧ចំណុច បានព្យាយាមសង្ខេបពីចំណុចសំខាន់ៗ ដែលចំណុចទាំងអស់សុទ្ធតែបានទាក់ទងទៅនឹង ការអះអាងពីភាពស្របច្បាប់របស់ស្ថាប័នរដ្ឋាភិបាលនិងរដ្ឋសភា ដោយក្នុងនោះបានពិព័ណ៌នាពីបរិយាកាស និងសន្តិសុខល្អ នៃការបោះឆ្នោត កិច្ចប្រជុំសភាដំបូងបានប្រព្រឹត្តិទៅក្រោមព្រះរាជធិបតីភាពរបស់ព្រះមហាក្សត្រ និងបានបង្ហាញពីដំណើរការស្របទៅតាមរដ្ឋធម្មនុញ្ញ។
ជាមួយគ្នានេះអ្នកនាំពាក្យកងទ័ពកម្ពុជាក៏បានអំពាវនាវដល់នាយទាហាន និងពលទាហានឲ្យបន្តភាពអត់ធ្មត់ ចំពោះការប្រើពាក្យពេជន៍ប្រមាថម៉ាក់ងាយ របស់លោក យឹម សុវណ្ណ មកលើកងយោធពលខេមរៈភូមិន្ទ៕