ក្រសួង​យុត្តិធម៌​ពិភាក្សា​ពី​សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​ការ​កែទម្រង់​តុលាការ



បឹង​កក់ ឧសភា ៣០៥
ក្រសួង​យុត្តិធម៌​បាន​បើក​កិច្ចប្រជុំ​មន្ត្រី​តុលាការ​ចំនួន ៤​ថ្ងៃ ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​ស្ថាប័ន​តុលាការ មុខងារ​ចៅក្រម អយ្យការ និង​កិច្ច​ដំណើរការ​ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ក្នុង​សេចក្ដី​ព្រាង​ច្បាប់​របស់​អង្គការ​តុលាការ​នោះ មាន​គម្រោង​បង្កើត​ស្ថាប័ន​សាលាឧទ្ធរណ៍​នៅ​តាម​ភូមិ​ភាគ​មួយ​ចំនួន​ផង។
ក្រសួង​យុត្តិធម៌​បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​តុលាការ​គ្រប់​ជាន់​ថ្នាក់​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ចំនួន ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ច័ន្ទ មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពិភាក្សា​ស៊ី​ជម្រៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន ៣ ទាក់ទង​ការងារ​កែទម្រង់​តុលាការ។

សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​ការងារ​តុលាការ​ទាំង ៣ នោះ រួម​មាន​ទី​១ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ទី​២ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម និង​ទី​៣ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា។

លោក សំ ប្រជាមានិត នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មករា ឲ្យ​ដឹង​ថា គោលដៅ​នៃ​ការ​រៀបចំ​ពិភាក្សា​ច្បាប់​នោះ គឺ​ដើម្បី​ពង្រឹង​ស្ថាប័ន​តុលាការ​ឲ្យ​ដំណើរ​ការ​ឲ្យ​បាន​ត្រឹមត្រូវ និង​ក្នុង​សេចក្ដី​ព្រាងច្បាប់​នោះ​មាន​ចំណុច​លើក​ឡើង​ថា ក្រសួង​យុត្តិធម៌​មាន​គម្រោង​បង្កើត​សាលា​ឧទ្ធរណ៍​ចំនួន ៥ នៅ​តាម​ភូមិ​ភាគ ដើម្បី​សម្រួល​ការ​ប្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ​ក្រោយ​ពេល​ចៅក្រម​សាលាដំបូង​ចេញ​សាលក្រម។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ក្នុង​សេចក្ដី​ព្រាង​ច្បាប់​របស់​អង្គការ​តុលាការ​នោះ មាន​គម្រោង​បង្កើត​ស្ថាប័ន​សាលាឧទ្ធរណ៍​នៅ​តាម​ភូមិ​ភាគ​មួយ​ចំនួន​ផង។

ក្រសួង​យុត្តិធម៌​បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​តុលាការ​គ្រប់​ជាន់​ថ្នាក់​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ចំនួន ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ច័ន្ទ មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពិភាក្សា​ស៊ី​ជម្រៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន ៣ ទាក់ទង​ការងារ​កែទម្រង់​តុលាការ។

សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​ការងារ​តុលាការ​ទាំង ៣ នោះ រួម​មាន​ទី​១ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ទី​២ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម និង​ទី​៣ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា។

លោក សំ ប្រជាមានិត នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មករា ឲ្យ​ដឹង​ថា គោលដៅ​នៃ​ការ​រៀបចំ​ពិភាក្សា​ច្បាប់​នោះ គឺ​ដើម្បី​ពង្រឹង​ស្ថាប័ន​តុលាការ​ឲ្យ​ដំណើរ​ការ​ឲ្យ​បាន​ត្រឹមត្រូវ និង​ក្នុង​សេចក្ដី​ព្រាងច្បាប់​នោះ​មាន​ចំណុច​លើក​ឡើង​ថា ក្រសួង​យុត្តិធម៌​មាន​គម្រោង​បង្កើត​សាលា​ឧទ្ធរណ៍​ចំនួន ៥ នៅ​តាម​ភូមិ​ភាគ ដើម្បី​សម្រួល​ការ​ប្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ​ក្រោយ​ពេល​ចៅក្រម​សាលាដំបូង​ចេញ​សាលក្រម។

លោក សំ ប្រជាមានិត៖ «រាល់​ថ្ងៃ​នេះ​យើង​មាន​សាលាឧទ្ធរណ៍​តែ​មួយ​ទេ។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ ក្រោយ​ពេល​ច្បាប់​ទាំង​៣​នេះ​ចូល​ជា​ធរមាន បាន​ន័យ​ថា ការងារ​តុលាការ​នេះ ជា​ការងារ​សកម្ម បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ឆាប់​រហ័ស ក្នុង​នោះ​មាន​គម្រោង​បង្កើត​សាលាឧទ្ធរណ៍​តាម​តំបន់​ទៀត។ យើង​រាល់​ថ្ងៃ​មាន​សាលាឧទ្ធរណ៍​តែ​មួយ​ទេ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​ប្ដឹង​ឧទ្ធរណ៍។ ច្បាប់​នេះ​នឹង​បង្កើត​ឲ្យ​មាន​សាលាឧទ្ធរណ៍​តាម​តំបន់​ទៀត​យ៉ាង​តិច​ក៏ ៥ ទៀត»។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ​នោះ​មាន ៩​ជំពូក និង​ចែក​ជា ៩៤​មាត្រា។

ទាក់ទង​ការ​ប្រជុំ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ​នេះ លោក សុក សំអឿន នាយក​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ឈ្មោះ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​អបអរ​សាទរ​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​សាលាឧទ្ធរណ៍​បន្ថែម ដើម្បី​សម្រួល​ការ​ប្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ និង​ការ​រៀបចំ​ឲ្យ​មាន​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា ដែល​អាច​ជា​រង្វាស់​ខ្នាត​មួយ​ដើម្បី​កំហិត​ចៅក្រម​គ្រប់​ជាន់​ថ្នាក់​ឲ្យ​កាត់​សេចក្ដី​ឲ្យ​បាន​ត្រឹមត្រូវ ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ។

ប៉ុន្តែ​លោក​បាន​ទាមទារ​ឲ្យ​ក្រសួង​យុត្តិធម៌​បើក​ទូលាយ​ឲ្យ​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចូល​រួម​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ​នោះ​ឲ្យ​បាន​ទូលំទូលាយ​ផង៖ «គួរ​តែ​មាន​ការ​បើក​ចំហ​ទៅ មាន​ការ​ចូល​រួម​ទៅ ហើយ​បើ​ខាង​រដ្ឋាភិបាល​មិន​បើក​ចំហ​ទេ នៅ​ពេល​ទៅ​ដល់​សភា គួរ​តែ​បើក​ចំហ​ដែរ»។

នៅ​ក្នុង​ឱកាស​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​១៥ មករា រវាង​អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ លោក ហ៊ុន សែន បាន​អះអាង​ប្រាប់​លោក ស៊ូប៊ែឌី ថា មាន​ច្បាប់​គ្រឹះ​ទាក់ទង​ការងារ​តុលាការ​ចំនួន ៣ កំពុង​ពិភាក្សា ហើយ​អាច​បញ្ជូន​ទៅ​ឲ្យ​រដ្ឋ​សភា​អនុម័ត​សម្រេច​ក្នុង​ពេល​ឆាប់​ខាង​មុខ។

លោក ស៊ូប៊ែឌី បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មុន​ពេល​លោក​បញ្ចប់​បេសកកម្ម​ចាក​ចេញ​ពី​កម្ពុជា ថា លោក ហ៊ុន សែន បាន​អះអាង​ប្រាប់​លោក​ថា សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​តុលាការ​នោះ មាន​ចំណុច​កែប្រែ​ជា​ច្រើន គឺ​ច្រើន​ជាង​ការ​លើក​ឡើង​ផ្ដល់​យោបល់​របស់​លោក ស៊ូប៊ែឌី ទៅ​ទៀត៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors