មេធាវី​អន្តរជាតិ​ព​ន្លឿ​ន​ការ​ស៊ើ​ប​អង្កេត​ទៅលើ​បទឧក្រិដ្ឋ​ដែល​សមត្ថកិច្ច​រដ្ឋាភិបាល ហ៊ុន សែន ប្រព្រឹត្ត​លើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​



រ័ត្ន ស្រ៊ាង Roth Sreang 369

ករណី​សមត្ថកិច្ច​រដ្ឋាភិបាល មិន​ស្របច្បាប់​របស់ ហ៊ុន សែន ប្រើ​កាំភ្លើង​បាញ់សម្លាប់​កម្មករ​កម្ម​ការិនី និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​បណ្តាលឱ្យ​មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់បាត់​បង់ជីវិត និង​រាប់សិប​​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​កំពុងស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​យ៉ាង​យក​ចិត្តទុក​ដាក់​របស់​មេធាវី​អន្តរជាតិ​។ នៅក្នុងពេល​កើតហេតុ​គេ​ឃើញ​មុខ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឈ្មោះ រ័ត្ន ស្រ៊ាង 
មាន​វត្ត​មាននៅ​កន្លែងកើតហេតុ​ខាងមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​នោះដែរ​។ ដូច្នេះ​ការស្វែងរក​ភស្តុតាង​រឿង​សមត្ថកិច្ច​រដ្ឋាភិបាល ហ៊ុន សែន បាញ់សម្លាប់​មនុស្ស​ដូច​សត្វ​ធាតុ​មិនមែនជា​ការលំបាក​ឡើយ​ព្រោះ​ភស្តុតាង​ទាំងឡាយ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅតាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ហើយ​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​និង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ក៏បាន​ឃើញ​ហេតុ​កា រណ៍​ផ្ទាល់​ភ្នែក​ផងដែរ​។​

​មេធាវី​អន្តរជាតិ​ក្រោម​កិច្ចសហការ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ព​ន្លឿ​ន​កិច្ចការ​របស់ខ្លួន​ដើ​ម្បី​​បញ្ជូន​សំណុំរឿង​ប្រឆាំង​អំពើ​មនុស្សឃាត​ទាំងអស់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នា​ពេល​ឆាប់ៗ​ខាងមុខ​។ ការជំរុញ​ដូចខាងលើ​នេះ បានកើត​មាន​ស្រប​ពេលដែល​រដ្ឋាភិបាល ហ៊ុន សែន រង​ការចោទប្រកាន់ថា​ពោរពេញ​ដោយ​វប្បធម៌​គ្មាន​ទោសពៃរ៍ និង​មាន​អំពើ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ពេញបន្ទុក​។ ជាពិសេស​កាលពី​ដើមខែ​មករា ឆ្នាំ​២០១៤ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ចាញ់ឆ្នោត​បាន​បញ្ជា​ឱ្យកម្លាំង​ប្រដាប់អាវុធ​បាញ់ប្រហារ​សម្លាប់​កម្មក​រ កម្មការិនី និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​យ៉ាង​ព្រៃផ្សៃ​បំផុត​។ រាល់​បទឧក្រិដ្ឋ​ដែល​បាន​កើតឡើង​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ រហូតមក​គឺជា​ការទទួលខុសត្រូវ​ទាំងស្រុង​របស់ ហ៊ុន សែន ព្រោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅក្រោម​បញ្ជា​របស់ ហ៊ុន សែន​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បានឱ្យដឹងថា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រុម​មេធាវី​ដែលមាន​ជំនាញ​ខាង​ផ្នែក​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នឹង​ប្រមូល​ភស្តុតាង​ទាំងឡាយ​ពាក់ព័ន្ធ​អំពើ​ហិ​ង្សា​​នៅ​កម្ពុជា​ដែល​រដ្ឋាភិបាល ហ៊ុន សែន ប្រព្រឹត្ត​នាពេល​កន្លងមក​និង​ប្រព្រឹត្ត​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ការប្រមូល​ភស្តុតាង​របស់​មេធាវី​អន្តរជាតិ គឺ​ដើម្បី​តតាំង​តាមផ្លូវ​ច្បាប់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ថា (ICC) នាពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក កឹម សុខា ដែលជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​២០ ខែមករា ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ជាមួយ​មេធាវី​អន្តរជាតិ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ លោក កឹម សុខា​មានប្រសាសន៍​ទៀតថា​ការឈាន​ដល់​ចុះកិច្ចសន្យា​ជាមួយ​មេធាវី​អន្តរជាតិ គឺ​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​យ៉ាង​សាហាវ​នៅ​ផ្លូវ​វេ​ង​ស្រេង​កាលពី​ថ្ងៃទី​០៣ ខែមករា នៅពេលដែល​កម្មករ​ត​វ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ​ក្នុង​មួយខែ​។​

​ក្រុមអ្នកវិភាគ​ឯករាជ្យ​បាន​វាយតម្លៃថា​កម្តៅ​នយោបាយ​ក្នុងប្រទេស​កម្ពុជា​ពេលនេះ ពុំមាន​ការថយចុះ​ឡើយ ព្រោះ​គណបក្ស​ប្រជាជន​និង ហ៊ុន សែន ពុំមាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​តាម​អនុសាសន៍​របស់​សហគម​ន៍​អន្តរជាតិ​នោះទេ​។ ផ្ទុយទៅវិញ ហ៊ុន សែន កំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ក្រាញ​អំណាច​បំពាន​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល និង​អនុវត្តន៍​តាម​យុទ្ធសាស្ត្រ​របស់​មេដឹកនាំ​យួន​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​ទាល់​តែសោះ​​។ ដោយសារតែ ហ៊ុន សែន ខំប្រឹង​ក្រាញ​អំណាច​ក្រោយពេល​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​មិនទាន់មាន​ច្រក​ដោះ​ស្រាយ​ដូច​សព្វថ្ងៃ​។ ទោះជា​យ៉ាងណា​គ្រប់​អំពើ​ដែល ហ៊ុន សែន បាន​ប្រព្រឹត្ត​គឺ ហ៊ុន សែន នឹងត្រូវ​ទទួលលទ្ធផល​វិញ​នាពេល​ឆាប់ៗ​ខាងមុខ​ជាមិនខាន គឺ​អ្នក​ស្រាប​ព្រោះ​ខ្យល់​ត្រូវ​ទទួលផល​ជា​ព្យុះសង្ឃរា​។​

​ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​រួចហើយ នៅ​ទីក្រុង​រ៉ូម ប្រទេស​អុ​ី​តា​លី កាលពី​ខែមករា ឆ្នាំ​២០០២ ក្នុងនាម​ជា​រដ្ឋ​ដែល​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​គឺ​ចាប់ពីពេលនោះ​មក​ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក​តែមួយគត់​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) ប្រចាំ​តំបន់​អាស៊ី​។ ផែនការ​ចម្បង​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ គឺ​ផ្តោតលើ​កិច្ចការ ឬ​មាន​យុត្តាធិការ​គ្របដណ្តប់​មួយចំនួន​ដូចជា​ប្រឆាំង​ការរំលោភបំពាន​ដ៏​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​និង​ប្រឆាំង​ចំពោះ​ការរំលោភបំពាន​ពី​ភាគី​ម្ខាង​លើ​បញ្ហា​បូរណភាព​ដែនដី​មកលើ​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​។ ក្រៅពីនេះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏​ទទួល​ការពារ​សិទ្ធិ​ធ្វើ​សេចក្តី​វិនិច្ឆ័យ​លើ​សំណុំរឿង​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ផងដែរ ថ្វីបើ​តុលាការ​នេះ​ពុំមែន​ជា​ផ្នែក​មួយ​នៃ​សមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​យ៉ាងណាក៏ដោយ​។​

​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​បាន​រិះគន់ថា​អំពើ​របស់​រដ្ឋាភិបាល​មិន​ស្របច្បាប់​ដឹកនាំ​ដោយ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ចាញ់ឆ្នោត​កាលពីពេល​ថ្មីៗ​នេះ គឺជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​យ៉ាងពិត​ប្រាកដ​។ ដោយហេតុថា​គ្រាន់តែ​កម្មករ កម្មការិនី ប្រមូល​ផ្តុំគ្នា​ធ្វើការ​តវ៉ា​ដោយ​អហិង្សា​ទាមទារ​ប្រាក់ខែ​គោល​១៦០​ដុល្លារ​សោះ​បែរជា​រដ្ឋាភិបាល ហ៊ុន សែន បញ្ជា​ឱ្យ​សមត្ថកិច្ច​ប្រដាប់អាវុធ​បាញ់សម្លាប់​កម្មករ កម្មការិនី​និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​យ៉ាង​ព្រៃផ្សៃ​បំផុត​។ មិនតែប៉ុណ្ណោះ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​ហ៊ុន សែន បាន​ចាប់ឃុំខ្លួន​សកម្មជន​អង្គការក្រៅរដ្ឋាភិបាល​និង​កម្មករ​ចំនួន​២៣​នាក់​យកទៅ​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ដែលជា​ពន្ធនាគារ​សម្រាប់​ឃុំឃាំង​ឧក្រិដ្ឋជន​ទៅវិញ​។ ទង្វើ​របស់​រដ្ឋាភិបាល ហ៊ុន សែន គឺជា​អំពើ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​យ៉ាងច្បាស់​ក្រឡែត​តែម្តង​។​

​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ការដែល​មេធាវី​អន្តរជាតិ​ចាប់ផ្តើម​ស៊ើបអង្កេត​លើ​ករណី​បាញ់រះ​សម្លាប់​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៤  គឺជា​ជំហាន​មួយ​ដើម្បី​ដាក់ទោស​ក្រុម​ឧក្រិដ្ឋជន​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ​នៅមុន​កើតហេតុ​គេ​ឃើញ​វត្តមាន​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឈ្មោះ រ័ត្ន ស្រ៊ាង និង​មន្ត្រី​ន គ​របាល​មួយចំនួន​នៅក្បែរ​កន្លែងកើតហេតុ​ដែរ​។ បើទោះបី​បុគ្គល រ័ត្ន ស្រ៊ាង ធ្លាប់​បដិសេធថា​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​មិនបាន​ប្រើ​កាំភ្លើង​បាញ់សម្លាប់​កម្មករ​និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​យ៉ាងណាក៏ដោយ ក៏​រូបភាព​ផ្សព្វផ្សាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​កបាន​លាតត្រដាង​រួចទៅហើយ​។ ជាងនេះទៅទៀត​នៅតាម​សារព័ត៌មាន គេហទំព័រ និង​ទស្សនា​វ​ដ្តី​មួយចំនួន​សុទ្ធតែ​បាន​ផ្សព្វផ្សាយ​រូបភាព​កម្លាំងប្រដាប់អាវុធ​តម្រង់​ចុង​កាណុង​កាំភ្លើង​បាញ់រះ​ទៅលើ​កម្មករ និង​ពលរដ្ឋ​ស្លូតត្រង់​ដូច្នេះ​បុគ្គល រ័ត្ន ស្រ៊ាង មិនអាច​បិទបាំង​ការពិត​បានទេ​។​

​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​មួយចំនួន​បាន​រិះគន់ថា​មួយរយៈ​ពេល​ចុង​ក្រោយនេះ​សាលា​រាជធានី​ភ្នំពេញ និង​សាលាខណ្ឌ​នានា​បាន​បង្កើត​ក្រុម​សន្តិសុខ​បិទមុខ​ស្អី​គេ​នោះ ដើម្បី​ប្រើ​អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​យ៉ាង​កំរោល​។ ក្រុម​សន្តិសុខ​ដែល​ពាក់​ម៉ាស់​មុខ​និង​ពាក់មួក​សុវត្ថិភាព​បិទបាំង​អត្តសញ្ញាណ​របស់ខ្លួន​កំពុងតែ​ក្លាយទៅជា​ក្រុម​ឧក្រិដ្ឋជន​ធ្វើបាប​និង​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​យ៉ាង​ព្រៃផ្សៃ​បំផុត​។ ដូច្នេះ​ការដែល​មេធាវី​អន្តរជាតិ​ស្រាវជ្រាវ​សំណុំរឿង​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ជា​បន្តបន្ទាប់​ដើម្បី​នាំយក​ក្រុម​ជនដៃដល់​និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ទៅ​កាត់ទោស​នៅក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺជា​រឿង​សំខាន់បំផុត​៕​
ប្រភព៖មនសិការខ្មែរ



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors