ឬស្ថាប័នណាមួយ ប្រមូលផ្តុំគ្នា ឬដើរហែក្បួននៅទីសាធារណៈនោះទេ នៅក្នុងកាលៈទេសៈនេះ។ លោកស្នើដល់មេដឹកនាំសហជីពកម្មករមួយចំនួន ដែលបានដាក់ពាក្យស្នើយកទីលានប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្មឲ្យផ្អាកសកម្មភាពជាបណ្ដោះអាសន្ន និងលើកពេលទៅថ្ងៃក្រោយ។
លោក ខៀវ សុភ័គ៖ «កន្លងមកក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី៤ ខែមករា ស្តីអំពីការធ្វើបាតុកម្មកូដកម្ម ដើរដង្ហែក្បួន ឬជួបជុំគ្នានៅតាមផ្លូវសាធារណៈ សូមផ្អាកមួយរយៈពេលសិន ដោយរង់ចាំសភាពការណ៍វិលមករកភាពប្រក្រតីឡើងវិញ ទើបអនុញ្ញាតឲ្យធ្វើពិធីទាំងនេះឡើងវិញ។ ប៉ុន្តែ បើសិនជាពួកគាត់សង្គមស៊ីវិលនៅតែមានៈ ដូចជាមិនយោគយល់គ្នាជាមួយសមត្ថកិច្ច។ ក្រសួងមហាផ្ទៃ បានស្នើឲ្យមេដឹកនាំសហជីពកម្មករ ឲ្យមានការយោគយល់គ្នានៅក្នុងកាលៈទេសៈនេះ»។
ក្រុមដឹកនាំសហព័ន្ធសហជីពកម្មករ និងសមាគមចំនួន ៩ស្ថាប័ន កាលពីសប្ដាហ៍មុន បានដាក់លិខិតជូនដំណឹងទៅ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ដោយស្នើយកទីលានប្រជាធិបតេយ្យនៅថ្ងៃទី២៦ ខែមករា ដើម្បីធ្វើបាតុកម្មមានមនុស្សប្រមាណ ១ម៉ឺននាក់ចូលរួម។ ប៉ុន្តែ សំណើនេះត្រូវមន្ត្រីសាលារាជធានីភ្នំពេញ បានបដិសេធកាលពីថ្ងៃទី២៣ ខែមករា។
ទោះយ៉ាងណា មេដឹកនាំសហជីពកម្មករមួយចំនួន បានអះអាងថា នឹងបន្តប្រមូលផ្តុំធ្វើបាតុកម្មទៅតាមការគ្រោងទុក ទោះបីសមត្ថកិច្ចព្រមានបង្ក្រាបបែបណាក្តី។
មន្ត្រីសហជីព ឲ្យដឹងថា គោលបំណងដឹកនាំធ្វើបាតុកម្ម គឺដើម្បីទាមទារលក្ខខណ្ឌ ៣ចំណុច រួមមាន ស្នើឲ្យតុលាការ ឬរដ្ឋាភិបាលដោះលែងមនុស្សចំនួន ២៣នាក់ពីពន្ធនាគារត្រពាំងផ្លុង ទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលជូនកម្មករ ១៦០ដុល្លារក្នុង១ខែ និងស្នើបង្កើតគណៈកម្មការឯករាជ្យតាមចាប់ជនដៃដល់ និងអ្នកបញ្ជាឲ្យមានអំពើហិង្សា និងបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង និងសង្កាត់កំបូល កាលពីថ្ងៃទី២ និងទី៣ ខែមករា យកទៅផ្ដន្ទាទោសតាមច្បាប់៕
ប្រភព៖RFA Labels: ព័ត៌មានជាតិ