អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើនរយនាក់បានឡោមព័ទ្ធសណ្ឋាគារស្នាក់នៅក្នុងខេត្តកំពង់ចាម។ អ្នកឡោមព័ទ្ធទាំងនោះ បានស្រែកគាំទ្ររដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ហើយថា កម្ពុជាមិនត្រូវការសមរង្ស៊ី និងកឹម សុខានោះទេ។ គណបក្សសង្គ្រោះជាតិ បានអះអាងថាការតាមរំខានដល់សកម្មភាពគណបក្សសង្គ្រោះជាតិ គឺជារឿងខុសច្បាប់។
តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យទី២៦ មករានេះ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានកាន់ទង់ជាតិ និងពាក់មួយរបស់គណបក្សប្រជាជនកម្ពុជា បានស្រែកជ័យឃោសប្រឆាំងនឹងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ជាការប្រមូលផ្តុំគ្នានៅខាងមុខសណ្ឋាគារលាភ វីរៈសា ក្នុងក្រុងកំពង់ចាម ជាទីដែលលោក កឹម សុខា ស្នាក់នៅ។
អ្នកគាំទ្រដែលគាំទ្រដោយប្រដាប់បំពងសម្លេងបានស្រែកថា កម្ពុជាមិនត្រូវការវត្តមានលោក សម រង្ស៊ី និងលោក កឹម សុខាទេ ហើយ ពួកគេគាំទ្រលទ្ធផលបោះឆ្នោតអាណត្តិទី។ ជាកូនស្រីរបស់លោ កឹម សុខា កញ្ញា កឹម មនោវិទ្យា ដែលកំពង់មានវត្តមានជាមួយលោក កឹម សុខា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះថា “រហូតមកដល់ពេលនេះ លោក កឹម សុខា នៅមិនទាន់អាចធ្វើដំណើរទៅដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ចាមនៅឡើយនោះទេ ព្រោះតែមានការតាមរំខាន និងការបិទផ្លូវពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
បើតាមកញ្ញាដដែល លោក កឹម សុខា បានធ្វើដំណើរចាក់ចេញពីសណ្ឋាគារលាភ វីរៈសា តាំងពីម៉ោង ប្រមាណ១១ព្រឹក ក្នុងគោលបំណងទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិដែលជាទីតាំងធ្វើវេទិការសាធារណៈ ក្រោមសម្រែកប្រឆាំងនឹងលោកកឹមសុខា។ សូមបញ្ជាក់ឱ្យដឹងដែរថា ដោយសារភាពតាមតឹងរវាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលកំពុងដាក់ក្បាលមេក្រូស្រែកដាក់គ្នាជិតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងក្រុងកំពង់ចាមនោះ លោក ស៊ុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសរំសាយវេទិការសាធារណៈក្រោមហេតុផលដើម្បីរក្សាស្ថេរភាព។
យ៉ាណាក៏ដោយ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានអះអាងថា សកម្មភាពដាក់ឧបករណ៍បំពងសម្លេងស្រែកនៅជិតស្នាក់ការគណបក្សសង្គ្រោះជាតិនេះ គឺជាទង្វើបំពានច្បាប់។ លោក ថា គណបក្សសង្គ្រោះជាតិមិនហាមឃាត់ទេការសម្តែងមតិប៉ុន្តែមិនគួរធ្វើនៅជិតទីស្នាក់ការគណបក្សសង្គ្រោះជាតិនោះទេ។
ទោះបីជាបែបណាក៏ដោយ មិនមានមានអំពើហិង្សាណាមួយបានកើតឡើងរវាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះទេ៕
Labels:
ព័ត៌មានជាតិ