អង្គការ​​​​៦៥​ថ្កោលទោស​ការ​ប្រើ​កម្លាំង​បង្ក្រាប​លើ​អ្នក​តវ៉ា



 សន្និសីទ ៦១០
អង្គការ​សង្គម​ស៊ីវិល​កម្ពុជា និង​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ដោយ​ទទូច​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ដោះលែង​មនុស្ស ២៣​នាក់ ដែល​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង និង​បាន​ថ្កោលទោស​ចំពោះ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា កន្លង​ទៅ។ អ្នក​ច្បាប់​ក៏​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ស្រាវជ្រាវ​ករណី​សង្ស័យ​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​កំពុង​បាត់​ខ្លួន​ក្រោយ​ការ​ប៉ះទង្គិច​ហិង្សា​នោះ។
សូមចុចលីងស្តាប់ពិស្តារ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors