ដើម្បីដោះស្រាយអត្រាអ្នកគ្មានការងារធ្វើ។មន្រ្តីជប៉ុនបានផ្តល់មូលនិធិ និងជំនាញដើម្បីជួយដោះស្រាយ បញ្ហារបស់យុវជនខ្មែរ ដែលរៀនខុសជំនាញ ដែលទីផ្សារត្រូវការ។
មធ្យោបាយនេះបានធ្វើឡើងតាមរូបភាពបង្កើតគម្រោងណែនាំអាជីពការងារដល់យុវជន ដែលគ្រោងសិក្សាជំនាញ និងនិស្សិត ដែលមានសញ្ញាប័ត្រ តែខ្វះកន្លែងធ្វើការងារ។
លោក ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រសួងបានយកបទពិសោធន៍នេះពីជប៉ុនមកអនុត្តន៍នៅកម្ពុជា។
លោក តឹប អឿន អគ្គនាយករងផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានបង្ហាញរបៀបណែនាំអាជីពការងារ។
(សំឡេង លោក តឹប អឿន)
យុវជន ឈុន សេងហាក់ ជានិស្សិតផ្នែកវិស្វកម្ម បានបញ្ជាក់អំពីមូលហេតុ ដែលនាំឲ្យយុវជន បញ្ចប់ការសិក្សាហើយ ខុសជំនាញ ដែលទីផ្សារកំពុងត្រូវការ។
(សំឡេង យុវជន ឈុន សេងហាក់)
យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា អត្រាគ្មានការងារ ធ្វើសរុប ត្រូវបានកាត់បន្ថយ ពី៥,៣ ភាគរយ ក្នុងឆ្នាំ១៩៩៨ ឲ្យមកនៅត្រឹម ២,៧ភាគរយ ក្នុងឆ្នាំ២០១២ ដោយឡែកក្នុងចំណោមយុវជន អត្រានេះបានថយចុះពី ១២ភាគរយ មកនៅត្រឹម៣,៨ភាគរយ។
ប៉ុន្តែ ក្រុមមន្រ្តីសង្គមស៊ីវិលបានរិះគន់អំពីភាពទន់ខ្សោយក្នុងការបង្កើតការងារធ្វើនៅក្នុងស្រុក ដែលនាំឲ្យយុវជនធ្វើចំណាកស្រុកទៅក្រៅប្រទេស។
តែទោះជាយ៉ាងណាក្តី លោក ប៉ុក ប៉ាន់ បានបញ្ជាក់អំពីផែនការដើម្បីពង្រីកការណែនាំអាជីពការងារដល់យុវជន។
(សំឡេង លោក ប៉ុក ប៉ាន់)
មន្រ្តីរដ្ឋាភិបាលបានបញ្ជាក់ថា ការណែនាំអាជីពការងារ នឹងជួយដោះស្រាយការជ្រើសរើសជំនាញមកសិក្សាខុសរបស់យុវជនសម័យបច្ចុប្បន្ន៕