ប្រធានអគារផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គ្រូពេទ្យ ឱ ធីតា មានប្រសាសន៍នៅថ្ងៃទី៣១ ខែមករា ថា អ្នកមានជំងឺភ្នែកគ្រប់វ័យតាំងពីកុមារដល់មនុស្សចាស់ជរា អាចមកទទួលការព្យាបាលដោយឥតគិតថ្លៃ រួមទាំងថ្លៃបាយ និងថ្លៃបន្ទប់សម្រាកផង។
ដោយឡែក សម្រាប់អ្នកមានជំងឺបាតភ្នែកដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែម ពួកគាត់អាចអញ្ជើញមកទទួលការពិនិត្យព្យាបាលនៅសប្ដាហ៍បន្ទាប់ពីយុទ្ធនាការនេះ។
អ្នកស្រី ឱ ធីតា បញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យនៃមូលនិធិក្រុមគ្រូពេទ្យប្រទេសអូស្ត្រាលី ហៅថា ហ្វ្រេដហាឡូស៍ (Fred Hallows Foundation) និងមានការចូលរួមរបស់ក្រុមគ្រូពេទ្យពីប្រទេសសិង្ហបុរី ផង ក្នុងការយុទ្ធនាការព្យាបាលភ្នែកដោយឥតគិតថ្លៃលើកនេះ៕
Labels: ព័ត៌មានជាតិ