ជាតិខ្មែរយ៉ាងធ្ងន់ធ្ងរ ព្រោះអ្នកទេសចរបរទេសដែលទៅទស្សនាធម្មជាតិនៅតំបន់បឹងទន្លេសាបយល់ច្រឡំថា អ្នកសុំទានទាំងនោះគឺជាជនជាតិខ្មែរ។ មគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួននៅខេត្តសៀមរាបបានប្រតិកម្មចំពោះក្រុមអ្នកសុំទានជនជាតិយួនដែលជិះទូកតាមសុំលុយពីភ្ញៀវទេសចរក្នុងបឹងទន្លេសាប នាសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលធ្វើឱ្យភ្ញៀវទេសចរមិនសប្បាយចិត្តនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃតំបន់ទេសចរណ៍ធម្មជាតិយ៉ាងខ្លាំង។
មគ្គុទ្ទេសក៍ទេសចរណ៍ជាច្រើនរូបបានឱ្យដឹងថាក្រុមអ្នកសុំទានជនជាតិយួនទាំងនោះមានកុមារ និងមនុស្សចាស់ បានជិះទូកពី៤០ទៅ៥០គ្រឿងតាមសុំលុយពីភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិក្នុងបឹងទន្លេសាប។ ជនជាតិយួនទាំងនោះបានប្រើកាណូតដោះបំពង់ស៊ីម៉ាំង ឮសំឡេងខ្លាំងៗបើកលឿនបង្កឱ្យមានរលកទឹកនិងសាចទឹកទៅលើភ្ញៀវទេសចរធ្វើឱ្យភ្ញៀវមិនសប្បាយចិត្តចំពោះបញ្ហានេះ។ កន្លងមកក្រុមសមត្ថកិច្ចធ្លាប់បានចុះទៅណែនាំដល់ក្រុមអ្នកសុំទានជនជាតិយួនទាំងនោះកុំឱ្យធ្វើអ្វីដែលរំខានដល់ភ្ញៀវទេសចរបរទេស ប៉ុន្តែពួកគេមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចឡើយ។ ផ្ទុយទៅវិញជនជាតិយួនទាំងនោះនៅតែបង្កភាពអនាធិបតេយ្យស្រែកឡូឡាបង្កការរំខានដល់ភ្ញៀវទេសចរយ៉ាងខ្លាំងធ្វើឱ្យភ្ញៀវទេសចរធុញទ្រាន់ ព្រោះអ្នកសុំទានមានច្រើននាក់ទាំងចាស់ទាំងក្មេង។
មគ្គុទ្ទេសក៍ទេសចរណ៍បម្រើការតាមបណ្តាក្រុមហ៊ុនមួយចំនួនដែលនាំភ្ញៀវបរទេសទៅកម្សាន្តនៅតំបន់ចុងឃ្នៀសបឹងទន្លេសាប បានឱ្យដឹងថាភូមិបណ្តែតទឹករបស់ជនជាតិយួនធ្វើឱ្យអ្នកទេសចររិះគន់ពីបរិស្ថានមិនល្អនៅក្នុងទឹក ព្រោះជនជាតិយួនបានដាក់បង្គន់បន្ទោរបង់នៅក្នុងទឹកតែម្តង។ អាចនិយាយបានថាជនជាតិយួនដែលរស់នៅតំបន់ចុងឃ្នៀសនិងបង្កការរំខានដល់ភ្ញៀវទេសចរ គឺពួកគេមិនដែលស្តាប់តាមការណែនាំរបស់អាជ្ញាធរ ឬសមត្ថកិច្ចម្តងណាឡើយ។ ចំណាាត់ការខ្សោយៗរបស់សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរធ្វើឱ្យជនជាតិយួនទាំងនោះកាន់តែបានចិត្ត ហើយធ្វើសកម្មភាពបង្កភាពអនាធិបតេយ្យកាន់តែ ខ្លាំងឡើងៗថែមទៀត។
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ភាសាអង់គ្លេសនិងជប៉ុនដែលនាំភ្ញៀវទៅកម្សាន្តនៅបឹងទន្លេសាប បានរិះគន់ថាក្មេងៗសុំទានជនជាតិយួនបានប្រើវិធីធ្វើឱ្យភ្ញៀវចាប់អារម្មណ៍ដោយដាក់សត្វពស់នៅនឹងក ដើម្បីសុំលុយពីភ្ញៀវ ហើយធ្វើឱ្យភ្ញៀវទេសចរខ្លះមានការភ័យខ្លាចស្រែកភ្លាត់មាត់ក៏មាន។ នៅពេលដែលភ្ញៀវទេសចរមិនឱ្យលុយគឺក្រុមអ្នកសុំទានជនជាតិយួនទាំងនោះបានជិះទូកប្រដេញតាមភ្ញៀវធ្វើឱ្យភ្ញៀវខ្លះសម្រេចចិត្តចាកចេញពី តំបន់ទេសចរណ៍ធម្មជាតិនោះភ្លាម ដោយសារតែមានការរំខានគួរឱ្យធុញទ្រាន់។ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ បានអំពាវនាវឱ្យអាជ្ញាធរសង្កាត់ចុងឃ្នៀស និងអាជ្ញាធរក្រុងសៀមរាប ចាត់វិធានការរៀបចំភូមិរបស់ជនអន្តោប្រវេសន៍យួនឱ្យមានសណ្តាប់ធ្នាប់ដើម្បីកុំឱ្យប៉ះពាល់់តំបន់ទេសចរណ៍ធម្មជាតិតទៅទៀត។ ជាពិសេសការបណ្តោយឱ្យអ្នកសុំទានជនជាតិយួនបើកទូកលឿនៗដេញតាមសុំលុយពីភ្ញៀវទេសចរ គឺជាការរំខានខ្លាំងណាស់ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ភ្ញៀវទេសចរបរទេស។
ទាក់ទងនឹងបញ្ហានេះអភិបាលស្តីទីក្រុងសៀមរាប ឈ្មោះ ស៊ូ ប្លាតុង បានអះអាងថាសមត្ថកិច្ចតែងចុះពិនិត្យនិងអន្តរាគមន៍ជាបន្តបន្ទាប់ ប៉ុន្តែការសុំទាននោះជាមុខរបររបស់ពួកគេ ទើបគេមិនព្រមបញ្ឈប់។ សំដីរបស់មន្ត្រីអាជ្ញាធរក្រុងសៀមរាបបែបនេះ បានបង្ហាញថាអាជ្ញាធរខ្វះការទទួលខុសត្រូវ ហើយបណ្តាយឱ្យជនអន្តោប្រវេសន៍យួនធ្វើអ្វីៗស្រេចតែអំពើចិត្តប៉ះពាល់ដល់កិត្តិយសជាតិខ្មែរយ៉ាងខ្លាំង។ ភ្ញៀវទេសចរបរទេសមិនដឹងថាអ្នកសុំទានទាំងនោះជាជនជាតិយួនទេ ព្រោះពួកគេរស់នៅលើទឹកដីខ្មែរ ហើយប្រកបរបររកស៊ីលើទឹកដីខ្មែរស្រេចតែអំពើចិត្តគ្មានខ្លាចក្រែងអ្វីទាំងអស់។ នៅតំបន់ចុងឃ្នៀសនេះ មានជនជាតិយួនរស់នៅជាច្រើនរយគ្រួសារ មានមនុស្សរាប់ពាន់នាក់ ហើយអាជ្ញាធរខេត្តសៀមរាបមិនដែលគិតគូរពីការរៀបចំសណ្តាប់ធ្នាប់ឱ្យបានត្រឹមត្រូវនោះទេ។
ភ្ញៀវទេសចរពីរាជធានីភ្នំពេញនិងពីបណ្តាខេត្តនានាដែលទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិបឹងទន្លេសាបនៅចុងឃ្នៀសបានរិះគន់ថាអ្នកសុំទានជនជាតិយួនរំខានខ្លាំងណាស់ដល់ភ្ញៀវទេសចរបរទេស ធ្វើឱ្យភ្ញៀវទាំងនោះធុញទ្រាន់។ និយាយបែបនេះមិនមែនជាការរើសអើងជាតិសាសន៍នោះទេ ហើយអាជ្ញាធរខេត្តសៀមរាប ក៏ដូចជារដ្ឋាភិបាល ហ៊ុន សែន ត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីកុំឱ្យប៉ះពាល់ដល់កិតិ្តយសជាតិខ្មែរ។ ដោយហេតុថាករណីជនជាតិយួនសុំទានរំខានភ្ញៀវទេសចរនៅតំបន់ចុងឃ្នៀសបឹងទន្លេសាបកើតមានជាច្រើនឆ្នាំមកហើយ មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការលុបបំបាត់នោះទេ ហើយបែរជាបណ្តោយឱ្យជនជាតិយួនទាំងនោះបង្កភាពអនាធិបតេយ្យកាន់តែខ្លាំង៕
ប្រភព៖មនសិការខ្មែរ