ជនអន្តោប្រវេសន៍​យួន​ធ្វើ​សកម្មភាព​សុំទាន​រំខាន​ភ្ញៀវទេសចរ​នៅ​តំបន់​ចុង​ឃ្នៀ​ស​យ៉ាង​អនា​ធិបតេយ្យ​



VN in cambodia (3)
រឿងរ៉ាវ​ជនអន្តោប្រវេសន៍​យួន​រស់នៅ​តំបន់​ចុង​ឃ្នៀ​ស​ធ្វើ​សកម្មភាព​សុំទាន​រំខាន​ភ្ញៀវទេសចរ​ធ្លាប់​ត្រូវបាន​មគ្គុទ្ទេសក៍​ទេសចរណ៍​រិះគន់​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ទាំង​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ក្រុង​សៀមរាប មិន​ព្រម​យកចិត្តទុកដាក់​ទប់​ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ប្រការនេះ​ធ្វើឱ្យ​ជនអន្តោប្រវេសន៍​យួន​កាន់តែ​បានចិត្ត​ក្នុង​ការបង្ក​ភាពអនាធិបតេយ្យ​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​
ជាតិខ្មែរ​យ៉ាងធ្ងន់ធ្ងរ ព្រោះ​អ្នកទេសចរ​បរទេស​ដែល​ទៅ​ទស្សនា​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​យល់ច្រឡំ​ថា អ្នកសុំទាន​ទាំងនោះ​គឺជា​ជនជាតិខ្មែរ​។ មគ្គុទ្ទេសក៍​ទេសចរណ៍​មួយចំនួន​នៅ​ខេត្តសៀមរាប​បាន​ប្រតិកម្ម​ចំពោះ​ក្រុម​អ្នកសុំទាន​ជនជាតិ​យួន​ដែល​ជិះទូក​តាម​សុំ​លុយ​ពី​ភ្ញៀវទេសចរ​ក្នុង​បឹង​ទន្លេសាប នា​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​មិន​សប្បាយចិត្ត​និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ​យ៉ាងខ្លាំង​។​

​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាច្រើនរូប​បានឱ្យដឹងថា​ក្រុម​អ្នកសុំទាន​ជនជាតិ​យួន​ទាំងនោះ​មាន​កុមារ និង​មនុស្ស​ចាស់ បាន​ជិះទូក​ពី​៤០​ទៅ​៥០​គ្រឿង​តាម​សុំ​លុយ​ពី​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុង​បឹង​ទន្លេសាប​។ ជនជាតិ​យួន​ទាំង​នោះបាន​ប្រើ​កាណូត​ដោះ​បំពង់​ស៊ី​ម៉ាំង ឮ​សំឡេង​ខ្លាំងៗ​បើក​លឿន​បង្កឱ្យមាន​រលក​ទឹក​និង​សាចទឹក​ទៅលើ​ភ្ញៀវទេសចរ​ធ្វើឱ្យ​ភ្ញៀវ​មិន​សប្បាយចិត្ត​ចំពោះ​បញ្ហា​នេះ​។ កន្លងមក​ក្រុម​សមត្ថកិច្ច​ធ្លាប់បាន​ចុះទៅ​ណែនាំ​ដល់​ក្រុម​អ្នកសុំទាន​ជនជាតិ​យួន​ទាំងនោះ​កុំ​ឱ្យធ្វើ​អ្វីដែល​រំខាន​ដល់​ភ្ញៀវទេសចរ​បរទេស ប៉ុន្តែ​ពួកគេ​មិន​ស្តាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច​ឡើយ​។ ផ្ទុយទៅវិញ​ជនជាតិ​យួន​ទាំងនោះ​នៅតែ​បង្ក​ភាពអនាធិបតេយ្យ​ស្រែក​ឡូឡា​បង្ក​ការរំខាន​ដល់​ភ្ញៀវទេសចរ​យ៉ាងខ្លាំង​ធ្វើឱ្យ​ភ្ញៀវទេសចរ​ធុញទ្រាន់ ព្រោះ​អ្នកសុំទាន​មាន​ច្រើន​នាក់​ទាំងចាស់ទាំងក្មេង​។​

មគ្គុទ្ទេសក៍​ទេសចរណ៍​បម្រើការ​តាម​បណ្តា​ក្រុមហ៊ុន​មួយចំនួន​ដែល​នាំ​ភ្ញៀវ​បរទេស​ទៅ​កម្សាន្ត​នៅ​តំបន់​ចុង​ឃ្នៀ​ស​បឹង​ទន្លេសាប បានឱ្យដឹងថា​ភូមិ​បណ្តែត​ទឹក​របស់​ជនជាតិ​យួន​ធ្វើឱ្យ​អ្នកទេសចរ​រិះគន់​ពី​បរិស្ថាន​មិនល្អ​នៅក្នុង​ទឹក ព្រោះ​ជនជាតិ​យួន​បានដាក់​បង្គន់​បន្ទោ​រប​ង់​នៅក្នុង​ទឹកតែ​ម្តង​។ អាចនិយាយបាន​ថា​ជន​ជាតិ​យួន​ដែល​រស់នៅ​តំបន់​ចុង​ឃ្នៀ​ស​និង​បង្ក​ការរំខាន​ដល់​ភ្ញៀវទេសចរ គឺ​ពួកគេ​មិនដែល​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ឬ​សមត្ថកិច្ច​ម្តងណា​ឡើយ​។ ចំណា​ា​ត់​ការ​ខ្សោយៗ​របស់​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ធ្វើឱ្យ​ជនជាតិ​យួន​ទាំងនោះ​កាន់តែ​បានចិត្ត ហើយ​ធ្វើ​សកម្មភាព​បង្ក​ភាពអនាធិបតេយ្យ​កាន់តែ ខ្លាំង​ឡើងៗ​ថែមទៀត​។

​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ ភាសា​អង់គ្លេស​និង​ជប៉ុន​ដែល​នាំ​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​បឹង​ទន្លេសាប បាន​រិះគន់ថា​ក្មេងៗ​សុំទាន​ជនជាតិ​យួន​បាន​ប្រើ​វិធី​ធ្វើឱ្យ​ភ្ញៀវ​ចាប់អារម្មណ៍​ដោយ​ដាក់​សត្វ​ពស់​នៅ​នឹង​ក ដើម្បី​សុំ​លុយ​ពី​ភ្ញៀវ ហើយ​ធ្វើឱ្យ​ភ្ញៀវទេសចរ​ខ្លះ​មានការ​ភ័យខ្លាច​ស្រែក​ភ្លាត់មាត់​ក៏មាន​។ នៅពេលដែល​ភ្ញៀវទេសចរ​មិនឱ្យ​លុយ​គឺ​ក្រុម​អ្នកសុំទាន​ជនជាតិ​យួន​ទាំង​នោះបាន​ជិះទូក​ប្រដេញ​តាម​ភ្ញៀវ​ធ្វើឱ្យ​ភ្ញៀវ​ខ្លះ​សម្រេចចិត្ត​ចាកចេញ​ពី តំបន់​ទេសចរណ៍ធម្មជាតិ​នោះ​ភ្លាម ដោយសារតែ​មានការ​រំខាន​គួរឱ្យ​ធុញទ្រាន់​។ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​សង្កាត់​ចុង​ឃ្នៀ​ស និង​អាជ្ញាធរ​ក្រុង​សៀមរាប ចាត់វិធានការ​រៀបចំ​ភូមិ​របស់​ជនអន្តោប្រវេសន៍​យួន​ឱ្យមាន​សណ្តាប់ធ្នាប់​ដើម្បី​កុំឱ្យ​ប៉ះពាល់់​តំបន់​ទេសចរណ៍ធម្មជាតិ​តទៅទៀត​។ ជាពិសេស​ការ​បណ្តោយឱ្យ​អ្នកសុំទាន​ជនជាតិ​យួន​បើកទូក​លឿនៗ​ដេញតាម​សុំ​លុយ​ពី​ភ្ញៀវទេសចរ គឺជា​ការរំខាន​ខ្លាំងណាស់ ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​បរទេស​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាល​ស្តីទី​ក្រុង​សៀមរាប ឈ្មោះ ស៊ូ ប្លា​តុង បាន​អះអាងថា​សមត្ថកិច្ច​តែង​ចុះ​ពិនិត្យ​និង​អន្តរាគមន៍​ជា​បន្តបន្ទាប់ ប៉ុន្តែ​ការសុំ​ទាន​នោះ​ជា​មុខរបរ​របស់​ពួកគេ ទើប​គេ​មិន​ព្រម​បញ្ឈប់​។ សំដី​របស់​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប​បែបនេះ បាន​បង្ហាញថា​អាជ្ញាធរ​ខ្វះ​ការទទួលខុសត្រូវ ហើយ​បណ្តា​យ​ឱ្យ​ជនអន្តោប្រវេសន៍​យួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ប៉ះពាល់​ដល់​កិត្តិយស​ជាតិខ្មែរ​យ៉ាងខ្លាំង​។ ភ្ញៀវទេសចរ​បរទេស​មិនដឹងថា​អ្នកសុំទាន​ទាំងនោះ​ជា​ជនជាតិ​យួន​ទេ ព្រោះ​ពួកគេ​រស់នៅ​លើទឹក​ដី​ខ្មែរ ហើយ​ប្រកប​របរ​រកស៊ី​លើ​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ នៅ​តំបន់​ចុង​ឃ្នៀ​ស​នេះ មាន​ជនជាតិ​យួន​រស់នៅ​ជាច្រើន​រយ​គ្រួសារ មាន​មនុស្ស​រាប់ពាន់នាក់ ហើយ​អាជ្ញាធរ​ខេត្តសៀមរាប​មិនដែល​គិតគូរ​ពី​ការរៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ត្រឹមត្រូវ​នោះទេ​។

​ភ្ញៀវទេសចរ​ពី​រាជធានី​ភ្នំពេញ​និង​ពី​បណ្តា​ខេត្ត​នានា​ដែល​ទៅ​ទស្សនា​តំបន់​ទេស​ចរណ៍​ធម្ម​ជាតិ​បឹង​ទន្លេសាប​នៅ​ចុង​ឃ្នៀ​សបាន​រិះគន់ថា​អ្នកសុំទាន​ជនជាតិ​យួន​រំខាន​ខ្លាំងណាស់​ដល់​ភ្ញៀវទេសចរ​បរទេស ធ្វើឱ្យ​ភ្ញៀវ​ទាំងនោះ​ធុញទ្រាន់​។ និយាយ​បែបនេះ​មិនមែនជា​កា​រ​រើស​អើង​​ជាតិ​សាសន៍​នោះទេ ហើយ​អាជ្ញាធរ​ខេត្តសៀមរាប ក៏ដូចជា​រដ្ឋាភិបាល ហ៊ុន សែន ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​កិ​តិ្ត​យស​ជាតិខ្មែរ​។ ដោយហេតុថា​ករណី​ជនជាតិ​យួន​សុំទាន​រំខាន​ភ្ញៀវទេសចរ​នៅ​តំបន់​ចុង​ឃ្នៀ​ស​បឹង​ទន្លេសាប​កើតមាន​ជា​ច្រើន​ឆ្នាំ​មកហើយ មិនទាន់​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ចាត់វិធានការ​លុបបំបាត់​នោះទេ ហើយ​បែរជា​បណ្តោយឱ្យ​ជនជាតិ​យួន​ទាំងនោះ​បង្ក​ភាពអនាធិបតេយ្យ​កាន់តែខ្លាំង​៕​
ប្រភព៖មនសិការខ្មែរ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors