លោក Patrice Triolien សមាជិកសភាអឺរ៉ុប និងជាសមាជិកគណបក្សសង្គមនិយមបារាំង បានអះអាងថា ខ្លួនបានរកឃើញការរំលោភសិទ្ធិមនុស្ស និងការផ្តល់សំណងមិនសមរម្យដល់ពលរដ្ឋ ក្នុងអាជីវកម្មស្ករអំពៅរបស់ក្រុមហ៊ុនលោក ឧកញាលីយ៉ុង ផាត់ សេដ្ឋីខ្មែរ។ ក្នុងសន្និសីទសារព័ត៌មាន បញ្ចប់ទស្សនៈជាលក្ខណៈឯកជន នៅថ្ងៃសុក្រទី៣១ មករានេះ នៅក្នុងក្លឹបអ្នកកាសែតអន្តរជាតិ លោក Patrice Triolien បានបញ្ជាក់ថា អាជីវកម្មស្ករអំពៅរបស់ក្រុមហ៊ុនលោក ឧកញ៉ា លីយ៉ុងផាត់ បានប្រើប្រាស់កំលាំងពលកម្មកុមារ និងការរឹបអូសដីពលរដ្ឋយ៉ាងពិតប្រកដ។ លោក Patrice Triolien បានចំណាយពេល៣ថ្ងៃទៅកាន់តំបន់អាជីវកម្មស្ករអំពៅ នៅក្នុងខេត្តចំនួនបី គឺខេត្តកំពង់ស្ពឺ ខេត្តឧត្តរមានជ័យ និងខេត្តកោះកុង កាលពីដើមសប្តាហ៍នេះ។
សូមរំលឹកថា ការបំពេញទស្សនកិច្ចរបស់សមាជិកសភាអឺរ៉ុបម្នាក់នេះ គឺក្រោយមានសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល ក្រោមយុទ្ធនាការ “ស្ករប្រឡាក់ឈាម” បានដាក់ជូនប្រទេសអឺរ៉ុប ដើម្បីជួយអន្តរាគមន៍លើបញ្ហាបណ្តេញចេញពលរដ្ឋ ដើម្បីយកដីធ្វើអាជីវកម្មនេះ។ សហគមនន៍អឺរ៉ុបគឺជាក្រុមប្រទេសដែលបានអនុញ្ញាតឱ្យកម្ពុជានាំចូលផលិតផលដោយមិនគិតពន្ធ រួមទាំងផលិតផលស្ករអំពៅរបស់ក្រុមហ៊ុន លោក ឧកញ៉ាលីយ៉ុងផាត់ដែលបាននាំស្ករចូលតាំងពីឆ្នាំ២០១០មក។
ក្នុងសន្និសីទសារព័ត៌មានដែលមានការចូលរួមថ្លែងពីផលប៉ះពាល់ពីតំណាងអ្នករងគ្រោះដោយអាជីវកម្មស្ករអំពៅនេះ លោក សមាជិកសភាអឺរ៉ុបនេះ បានប្រាប់ទៅកាន់អ្នកចូលរួមប្រមាណជា៥០នាក់ថា លោកនឹងរាយការណ៍ជូនសភាអឺរ៉ុប ដើម្បីជំរុញឱ្យមានអន្តរាគមន៍ជាលក្ខណៈផ្លូវការមកកាន់រដ្ឋាភិបាលកម្ពុជា។ លោក បញ្ជាក់ថា ដោយសារតែអឺរ៉ុបជាអ្នកផ្តល់ទីផ្សារដល់ផលិតផលស្ករអំពៅរបស់កម្ពុជា ដូចនេះ សហគមន៍អឺរ៉ុបនឹងអាចបង្ខំឱ្យកម្ពុជាដោះស្រាយការប៉ះពាល់នេះ។
រហូតមកដល់ពេលនេះវិទ្យុបារាំងមិនអាចទាក់ទង លោកឧកញ៉ា លីយ៉ុងផាត់ ឱ្យបកស្រាយពីបញ្ហាចោទប្រកាន់នេះនោះទេ។ យ៉ាងណាក៏ដោយ សមាជិកសភាអឺរ៉ុប លោក Patirce Triolen ដែលបានអះអាងថា បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនលីយ៉ុងផាត់នោះបានប្រាប់ទៅកាន់អ្នកចូលរួមថា ក្រុមហ៊ុនស្ករអំពៅមិនទទួលខុសត្រូវលើការទាមទាររបស់ពលរដ្ឋនោះទេ ព្រោះក្រុមហ៊ុនទទួលបានដីសម្បទានដីពីរដ្ឋាភិបាលកម្ពុជា។ ហើយអះអាងថា ក្រុមហ៊ុន បានបង្កើតការងារដល់ពលរដ្ឋដែលនៅជុំវិញនោះទៀតផង៕

Labels: ព័ត៌មានអន្តរជាតិ