ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសគាំទ្រ និងកាន់ជើងប្រទេសចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង រវាងចិន និងវៀតណាម។ ជំហរគាំទ្រប្រទេសកុម្មុយនិស្តចិន របស់លោកសម រង្ស៊ីនេះ ត្រូវបានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន Phoenix TV កាលពីពេលថ្មីៗនេះ។ ប្រធានគណបក្សប្រឆាំងរូបនេះ ក៏បានស្នើសុំ និងគាំទ្រឲ្យមានការសម្រុះសម្រួលស្វែងរកដំណោះស្រាយពីប្រទេសចិន ដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងកើតមាននៅកម្ពុជា នាពេលសព្វថ្ងៃនេះផងដែរ។
