Pages

Wednesday, January 29, 2014

មេ​ដឹក​នាំ​សហជីព​កម្មករ​ផ្អាក​​ត្រៀម​​ធ្វើ​​កូដកម្ម​​នៅ​​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ​

Mr. Ath Thun head of CCAWDU Union of Cambodia
មេ​ដឹក​នាំ​សមាគម​ និង​សម្ព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​សហជីព​ បាន​ប្រកាស​ផ្អាក​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​ ដែល​គ្រោង​ធ្វើ​នៅ​ពី​មុខ​​របង​​អាកាស​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ដោយ​សា​តែ​តំណាង​ក្រុម​ហ៊ុន​ប្រកាស​ធ្វើ​ការ​ចរចារ​ជា​មួយ​តំណាង​សហជីព​ដើម្បី​បញ្ចប់​
ជម្លោះ។លោក​ អាត់ ធន់ ​មាន​ប្រសាសន៍​ថា​ ការ​ផ្អាក​ធ្វើ​កូដកម្ម​ ដែល​គ្រោង​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​មករា​នេះ​ មិន​មែន​មាន​ន័យ​ថា ​សហជីព​បញ្ឈប់​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​អនាគត​នោះ​ទេ។

លោក​ថ្លែង​បន្ត​ថា​ បើ​ជំនួប​ចរចារ​ រវាង​តំណាង​សហជីព​ និង​ភាគី​ក្រុមហ៊ុន​ មិន​ទទួល​ជោគជ័យ​ ឬ​ក៏ ​ក្រុម​​ហ៊ុន​មិន​ព្រម​ទទួល​យក​​ លោក​ និន កុសល​ អតីត​បុគ្គលិក​ក្រុមហ៊ុន ​និង​ជា​មន្ត្រី​សហជីព​ ក្នុង​ក្រុម​ហ៊ុន​នេះ​ ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បណ្តេញ​​ពី​ការងារ​ ​ឲ្យ​ចូល​​​ធ្វើ​ការ​វិញ​ទេ ​កូដកម្ម​នឹង​បន្ត​កើត​មាននា​ពេល​ខាង​មុខ​ទៀត​​។

លោក អាត់ ធន់់​ បាន​ឲ្យ​ដឹង​ថា ​គំរោង​ធ្វើ​កូដកម្ម​ នៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដែល​បាន​ប្រកាស​ផ្អាក​នៅ​ព្រឹក​នេះ គឺ​សហជីព​បាន​ដាក់​លិខិត​ជូន​ដំណឹង​ ទៅ​ក្រុមហ៊ុន​គ្រប់​គ្រង​ព្រលាន​យន្ត​ហោះ​នេះ តាំង​ពី​ថ្ងៃទី​៦ ខែ​មករា​មក​ម្ល៉េះ៕