សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា លោក ជាម យៀប អាចប្រឈមមុខជាប់គុកយ៉ាងហោចបីឆ្នាំ បើទោះបីជាលោកមិនមែនជាអ្នកបើកបរក៏ដោយ។នាយកអង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ប្រចាំតំបន់អាស៊ី លោក ប្រែត អាដាម (Brad Adams) បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា កន្លងមកមានមន្ត្រី និងអ្នកមានប្រាក់នៅកម្ពុជា ច្រើន បានបុកមនុស្ស ហើយបើកឡានរត់គេចយករួចខ្លួន ហើយមិនដែលបានទទួលទោសតាមច្បាប់ទេ៖«អ្នកមានអំណាច និងអ្នកមានបុណ្យសក្ដិនៅកម្ពុជា មានប្រវត្តិយូរលុងមកហើយពាក់ព័ន្ធរឿងបុកគេនៅតាមផ្លូវ ហើយរត់យករួចខ្លួន ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានកំហឹងឡើង»។
កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៣ រថយន្តទំនើបរបស់ លោក ជាម យៀប ជាតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបុកប្ដីប្រពន្ធដែលកំពុងជិះម៉ូតូនៅលើដងផ្លូវជាតិលេខ១ នៅកៀនស្វាយ បណ្ដាលឲ្យប្រពន្ធស្លាប់នៅកន្លែងកើតហេតុ និងប្ដីរបួសធ្ងន់។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា រថយន្ត លោក ជាម យៀប បានបុកម៉ូតូ ហើយអូសម៉ូតូជនរងគ្រោះចម្ងាយ ៥០ម៉ែត្រ ហើយរត់យករួចខ្លួន ដែលមិនបានផ្ដល់ជំនួយបន្ទាន់ដល់ជនរងគ្រោះ។
សូមរង់ចាំស្ដាប់ និងអានព័ត៌មានបន្ថែម.
Labels:
ព័ត៌មានជាតិ