ក្បួនធម្មយាត្រាទាំង៥ទិសរបស់អង្គការសង្គមស៊ីវិលដែលបានចេញដំណើរពីគោលដៅរៀងៗខ្លួន កាលពីថ្ងៃអាទិត្យទី១វិច្ឆិកានោះ កំពុងតែធ្វើដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញហើយ។ ក្រុមសកម្មជនទាំងនោះគ្រោងនឹងមកជួបជុំគ្នានៅភ្នំពេញដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ធ្នូខាងមុខ។ គណបក្សសង្គ្រោះជាតិក៏បានប្រកាសចូលរួមក្នុងធម្មយាត្រានេះដែរ។
គោលដៅដែលក្រុមសកម្មជនសិទ្ធិមនុស្សបានចេញដំណើរកាលពីថ្ងៃអាទិត្យទី០១ធ្នូ មានមកពីខេត្តស្វាយរៀង កំពត កំពង់ស្ពឺ ពោធិ៍សាត់ និងកំពង់ធំ។ ក្រុមសកម្មជនទាំងនោះបានដើរដង្ហែក្បួនធម្មយាត្រាចេញពីគោលដៅរៀងៗខ្លួនទាំង៥ទិស ឆ្ពោះមកកាន់រាជធានីភ្នំពេញដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ធ្នូ។
លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលបានដឹកនាំក្បួនចេញពីអមលាំង ខេត្តកំពង់ស្ពឺ កាត់តាមផ្លូវជាតិលេខ៤ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធនេះថា ក្រុមរបស់លោកដែលមានគ្នាប្រមាណជា៦០នាក់ បានធ្វើដំណើរមកជិតដល់ទីរួមខេត្តកំពង់ស្ពឺហើយ។ លោកអះអាងថា រហូតដល់ថ្ងៃនេះ ក្បួនធម្មយាត្រាបានប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីទេ។
ចំណែកឯលោក ស ម៉ូរ៉ា ប្រធានប្រតិបត្តិសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាដែលបានដឹកនាំក្បួនចេញពីខេត្តពោធិ៍សាត់ កាត់តាមផ្លូវជាតិលេខ៥វិញ ក៏បានប្រាប់ឲ្យដឹងថា ក្បួនដង្ហែដែលមានមនុស្សជិត ១០០ នាក់ក្នុងនោះមានព្រះសង្ឃ ១៧ អង្គផង បានធ្វើដំណើរមកដល់ជិតខេត្តកំពង់ឆ្នាំងហើយ។ បើយោងតាមលោក ស ម៉ូរ៉ា ក្រុមធម្មយាត្រារបស់លោកបានជួបបញ្ហាខ្លះៗនៅពេលយប់ដោយសារតែវត្តមួយចំនួនមិនអនុញ្ញាតឲ្យក្រុមធម្មយាត្រាស្នាក់នៅទេ ក្រោមហេតុផលថា ក្បួននេះមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ។
ក្រុមអ្នកចូលរួមធម្មយាត្រាទាំង៥ទិស កំពុងធ្វើដំណើរដោយថ្មើរជើង ក្នុងរយៈចម្ងាយប្រមាណជា ពី១៥ទៅ២០គីឡូម៉ែត្រក្នុងមួយថ្ងៃ។ ពេលមកដល់ភ្នំពេញ ពួកគេក៏គ្រោងប្រគល់ឯកសារមួយចំនួនស្តីពីទុក្ខលំបាករបស់ពលរដ្ឋជូនដល់តំណាងរាស្ត្រជាប់ឆ្នោតនៅក្នុងសភា។ គណបក្សសង្គ្រោះជាតិក៏បានប្រកាសឲ្យសកម្មជនរបស់ខ្លួនចូលរួមក្នុងធម្មយាត្រានេះផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០១៣ នេះជាខួបទី៦៥ឆ្នាំហើយនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលបណ្តាប្រទេសជាច្រើនលើសាកលលោកតែងប្រារព្ធជារៀងរាល់ឆ្នាំ។ នៅកម្ពុជា ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «មានយុត្តិធម៌ មានសន្តិភាព!»៕