នៅប្រទេសបារាំង ថ្ងៃអង្គារនេះ លោក Claude Guéant ក្លូដ ហ្កេអង់ ជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង និងលោក មីស្ហែល ហ្កូដាំង Michel Gaudin អតីតប្រធានប៉ូលិសជាតិ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ដើម្បីអោយពួកគេបំភ្លឺពីករណីរង្វាន់ជាប្រាក់សុទ្ធ ជាការបំភ្លឺក្នុងក្របខណ្ឌនៃការស៊ើបអង្កេតទាក់ទងការបន្លំថវិការដ្ឋ។ មន្ត្រីជាន់ខ្ពស់បារាំងទាំងពីររូបនេះ សុទ្ធតែជាអ្នកជិតដិតនឹងអតីតប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី។ នេះជាលើកទី១ហើយនៅប្រទេសបារាំង ដែលមេដឹកនាំឋានៈជាន់ខ្ពស់ប៉ូលិស ត្រូវបានអាជ្ញាធរចោទសួរបែបនេះ។
យោងតាមវិទ្យុអឺរ៉ុប១ របស់បារាំង នៅថ្ងៃអង្គារនេះ លោក ក្លូដ ហ្កេអង់ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ក្រោមអាណត្តិប្រធានាធិបតីសាកូហ្ស៊ី ត្រូវបានអធិការដ្ឋានកណ្តាលនៃប៉ូលិសយុត្តិធម៌បារាំងកោះហៅអោយបំភ្លឺបញ្ហា ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋមទាក់ទងនឹងការបន្លំថវិការដ្ឋ។
ក្រុមអ្នកស៊ើបអង្កេតនៃការិយាល័យកណ្តាលប្រឆាំងអំពើពុករលួយ និងការបន្លំហិរញ្ញវត្ថុនិងពន្ធដារ ចង់អោយលោក ក្លូដ ហ្កេអង់ បំភ្លឺពីសំណុំរឿងប្រាក់រង្វាន់ជាលុយសុទ្ធដែលលោកធ្លាប់បានទទួល។ ហេតុការណ៍នេះបានកើតឡើង ចន្លោះឆ្នាំ២០០២ និង២០០៤ តាំងពីពេលដែលអតីតប្រធានាធិបតីនីកូឡា សាកូហ្ស៊ី ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃម្ល៉េះ។ កាលណោះ លោក ក្លូដ ហ្កេអង់ ជាប្រធានខទ្ទកាល័យរបស់លោកសាកូហ្ស៊ី។
អធិការដ្ឋានទូទៅនៃរដ្ឋបាល និងអធិការដ្ឋានប៉ូលិសជាតិបារាំងបានសន្និដ្ឋាន កាលពីខែមិថុនា ថា ប្រាក់សុទ្ធប្រមាណជា១ម៉ឺនអឺរ៉ូ ក្នុងមួយខែ បានមកពីប្រាក់សំរាប់ការស៊ើបអង្កេត និងការត្រួតពិនិត្យរបស់ប៉ូលិស ត្រូវបានគេប្រគល់ទៅអោយលោក ក្លូដ ហ្កេអង់ ជាប្រធានខទ្ទកាល័យរបស់អតីតរដ្ឋមន្ត្រីមហាផ្ទៃសាកូហ្ស៊ី ក្នុងចន្លោះខែឧសភាឆ្នាំ២០០២ ដល់រដូវក្តៅឆ្នាំ២០០៤។ ប្រាក់រង្វាន់នោះមិនត្រូវបានបង្ហាញអោយខាងពន្ធដារបានដឹងឡើយ។ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញវិក័យបត្របញ្ជាក់ពីប្រាក់សុទ្ធនេះ នៅពេលដែលពួកគេបានចូលទៅឆែកឆេរផ្ទះលោក ក្លូដ ហ្កេអង់ សំរាប់ការស៊ើបអង្កេតមួយផ្សេងទៀត ទាក់ទងនឹងការដែលថាប្រទេសលីប៊ី អាចផ្តល់ប្រាក់ឧបត្ថម្ភដល់ការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតី សាកូហ្ស៊ី ក្នុងឆ្នាំ២០០៧។
លោក ក្លូដ ហ្កេអង់បានឆ្លើយថា ប្រាក់សុទ្ធនេះជាប្រាក់រង្វាន់សំរាប់ខទ្ទកាល័យរបស់លោកតែប៉ុណ្ណោះ។ ប៉ុន្តែ លោកក្លូដ ហ្កេអង់ ភ្លេចគិតថា រដ្ឋាភិបាលបារាំងបានលុបចោលប្រាក់រង្វាន់ប្រភេទនេះ តាំងពីថ្ងៃ១ មករាឆ្នាំ២០០២ ម្ល៉េះ ពោលគឺមុនពេលមានហេតុការណ៍នេះកើតឡើង។
ដោយឡែក ចំពោះការឃាត់ខ្លួនលោក មីស្ហែល ហ្កូដាំង អតីតប្រធានប៉ូលិសជាតិ គឺដោយសារតែលោក ហ្កូដាំងនេះ ធ្លាប់ទទួលបន្ទុកគ្រប់គ្រងមូលនិធីស៊ើបអង្កេត ក្នុងនាមជាប្រធានប៉ូលិសជាតិ។ ប៉ូលិសចង់ដឹងថា តើមូលនិធិនេះត្រូវបានលោក ហ្កូដាំងបន្លំដែររឺក៏យ៉ាងណា៕