
មន្ត្រីជលផលបានផ្តល់តួនាទីដ៏សំខាន់ ចំពោះសហគមន៍នេសាទនៅក្នុងការបំបាត់បទល្មើសជលផលនៅក្នុងមូលដ្ឋាន។
នៅក្នុងពិធីពង្រឹងការគ្រប់គ្រងសហគមន៍នេសាទ លោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្មបានបញ្ជាក់ថាសហគមន៍នេសាទគឺជាអ្នក ដែលមានប្រសិទ្ធភាពនៅក្នុងការបំបាត់បទល្មើសជលផល។
(សំឡេងលោកយុទ្ធភូថង)
សូមបញ្ជក់ថា ការពង្រឹងការគ្រប់គ្រងសហគមន៍នេសាទនេះបានធ្វើឡើងនៅពេលរដូវទឹកសម្រកបានមកដល់។ បទល្មើសបានចាប់ផ្តើមធ្វើសកម្មភាពដោយបានបំផ្លាញពូជត្រីនិងធនធានមច្ឆាជាតិ។ តាមរយៈការដុតរានព្រៃលិចទឹក ដើម្បីធ្វើកសិកម្ម ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការរំលោភចូលដែនអភិរក្ស ការបូមពង្រីកបឹងព្រែក បញ្ហាឆក់ត្រី ការអូសអួនដោយម៉ាស៊ីននៅតំបន់បឹងទន្លេសាប។
លោក ណៅ ធួក ប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានការបង្កើតបាន៦១៥សហគមន៍នេសាទហើយ។
លោកបានផ្តល់ភារកិច្ចដ៏ធំចំពោះសហគមន៍នេសាទដើម្បីបំបាត់បទល្មើសជលផល។
(សំឡេងលោក ណៅ ធួក)
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១១ និង២០១២ រដ្ឋាភិបាលបានធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យជលផល ដោយដាក់ចេញអនុក្រឹត្យកំណត់តំបន់ព្រៃលិចទឹកជាង៦៤ម៉ឺនហិចតា និងចេញប្រកាសលុបឡូត៍នេសាទទាំងស្រុងក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ដោយប្រគល់សិទ្ធិឲ្យប្រជាពលរដ្ឋ មូលដ្ឋានចូលរួមគ្រប់គ្រងធនធានជលផលនៅតាមសហគមន៍របស់ខ្លួនដោយនិរន្តរភាព។
លោក ប៉ែន សាវ៉េត ប្រធានសហគមន៍នេសាទកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង គឺជាសហគមន៍នេសាទ ដែលត្រូវបានទទួលស្គាល់ថាគ្មានបទល្មើសនេសាទ។
លោកបានបញ្ជាក់អំពីវិធីដើម្បីធ្វើឲ្យសហគមន៍គ្មានបទល្មើស។
(សំឡេង លោក ប៉ែន សាវ៉េត)
មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលបទល្មើសនេសាទបានឲ្យដឹងថា បទល្មើសនេសាទមួយចំនួនបានធ្វើសកម្មភាពពីព្រោះតែមានខ្នងបង្អែក ហើយសហគមន៍នេសាទគ្មានសមត្ថភាពដើម្បីបង្ក្រាប៕
