ពលករខ្មែរម្នាក់ជាកម្មករសំណង់បានរងរបួស ដោយសារជម្លោះប៉ះទង្គិចគ្នា នៅក្នុងទីក្រុងបាងកក ដែលបានកើតឡើង នៅក្នុងតំបន់ពលករម្នាក់នេះធ្វើការ។ មន្ត្រីរដ្ឋាភិបាលនៃក្រសួងការបរទេសកម្ពុជា បានប្រាប់អោយដឹងថា មន្ត្រីទូតកម្ពុជាប្រចាំទីក្រុងបាងកកកំពុងទាក់ទងស្វែងរកជួបពលករខ្មែររូបនោះ។
ហេតុការណ៍ប៉ះទង្គិចគ្នា រវាងក្រុមគណបក្សប្រឆាំង និងប៉ូលិសថៃ កាលពីចុងសប្តាហ៍កន្លងទៅនោះ ក៏បានបង្កអោយពលករខ្មែរម្នាក់ជាជាងសំណង់បានរងរបួសដែរ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់រូបនេះ នៅមិនទាន់ទទួលបានព័ត៌មានលំអិតស្តីអំពីអត្តសញ្ញាណរបស់ជនរងគ្រោះនោះនៅឡើយទេ។
ប៉ុន្តែលោកបានបញ្ជាក់ថា មន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក កំពុងទាក់ទងជាមួយក្រុមហ៊ុននាំពលករចេញ ដើម្បីទទួលបានព័ត៌មានស្តីពីពលកររូបនេះ ដែលគេដឹងថាកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងទីក្រុងបាងកក។ លោកកុយ គួងថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការដែលគ្រោះថ្នាក់បានកើតឡើងចំពោះពលកររូបនោះ គឺដោយសារតែទីកន្លែងការងារធ្វើសំណង់ បានស្ថិតនៅក្បែរកន្លែងដែលមានការប៉ះទង្គិចគ្នានោះ។
ការតវ៉ាពីសំណាក់គណបក្សប្រឆាំងបានកើនឡើងកំដៅកាន់តែខ្លាំងហើយ។ គណបក្សប្រឆាំងក្នុងប្រទេសថៃ ដែលបានទាមទារអោយលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃចុះចេញពីដំណែងក្នុងអំឡុងពេល២ថ្ងៃនេះ។ គឺជាឱសាទវាទដែលបក្សប្រឆាំងបានប្រកាសចេញកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ នៅព្រឹកថ្ងៃចន្ទនេះ ការប៉ះទង្គិចបានកើតឡើងទៀត រវាងបាតុករគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង និងប៉ូលិសថៃដែលខំព្យាយាមការពារវិមានរដ្ឋាភិបាល។
នៅព្រឹកថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ឡើងវិញថា រដ្ឋាភិបាលកម្ពុជានៅរក្សាភាពស្ងប់ស្ងាត់ដដែល ដោយមិនបានប្រកាសអាសន្នអោយពលរដ្ឋខ្មែរប្រុងប្រយ័ត្នក្នុងការចេញចូលក្នុងទីក្រុងបាងកកនោះទេ។ ប៉ុន្តែ ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ដែលនៅតែបើកទ្វារធ្វើការដដែលនោះ កំពុងតាមដានស្ថានភាពក្នុងទីក្រុងបាងកកយ៉ាងយកចិត្តទុកដាក់។
រដ្ឋាភិបាលកម្ពុជាទាំងមូលក៏កំពុងតាមដានស្ថានភាពនៅក្នុងប្រទេសថៃដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា កម្ពុជាក៏មិនទាន់ហ៊ានជំរុញបញ្ហាអ្វី ទៅរដ្ឋាភិបាលយីងឡាក់ក្នុងស្ថានភាពបែបនេះដែរ។
រដ្ឋាភិបាលក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានទំនាក់ទំនងស្និទ្ធខ្លាំងជាមួយរដ្ឋាភិបាលថៃនៃគណបក្សភឿថៃ ដែលដឹកនាំដោយប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត់។ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ចាប់តាំងពីក្រុមយោធាថៃ បានធ្វើរដ្ឋប្រហារទំលាក់លោកថាក់ស៊ីនពីអំណាចនៅក្នុងឆ្នាំ២០០៦មក ហើយក្រោយមក ក្រុមគណបក្សប្រជាធិបតេយ្យដែលជាក្រុមអាវលឿងបានឡើងកាន់អំណាចវិញនោះ ទំនាក់ទំនងកម្ពុជានិងថៃបានរង្គោះរង្គើយ៉ាងខ្លាំងក្នុងអំឡុងពេលនោះ៕
Labels:
ព័ត៌មានអន្តរជាតិ